ពលរដ្ឋភូមិ«អញ្ញាសេះ» គ្រោងប្ដឹងទៅឧទ្ធណ៍ រឿងដីធ្លីឈូសដល់ជើងភ្នំ
ដីរបស់សហគមជិត២០ហិកតា ត្រូវបានលោក ខឹម រី កំពុងឈូសឆាយរំលោភយក ជាបន្តរបន្ទាប់រហូតមកដល់ពេលនេះ ទោះមានការហាមឃាត់ពីសហគម ពីឃុំ និងពីរដ្ឋបាលព្រៃឈើខេត្តកំពង់ស្ពឺក៏ដោយ។ នេះជាការបញ្ជាក់របស់តំណាងសហគមលោក ថូ ថាន់ មកពីភូមិអញ្ញាសេះ ឃុំទ័ពមាន ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
រូបបង្ហាញពីទេសភាពរបស់ស្រុកស្រែរបស់ប្រទេសកម្ពុជា នាពេលរសៀល។ (រូបភាពឯកសារ)
វិបត្តិដីធ្លី - ប្រជាពលរដ្ឋជាង៥៥គ្រួសារ គ្រោងនឹងដាក់ពាក្យបណ្តឹងទៅសាលាឧទ្ធណ៍(រាជធានីភ្នំពេញ) បន្ទាប់ពីពាក្យបណ្តឹងរបស់គាត់ ត្រូវបានសាលាដំបូងខេត្តកំពង់ស្ពឺបដិសេធមិនទទួលដោះស្រាយ និងក្រោយពីឃុំ រួមទាំងរដ្ឋបាលព្រៃឈើគ្មានលទ្ធភាពក្នុងការសម្របសម្រួល។
លោក ថូ ថាន់ [...]