កឹម គុណវឌ្ឍ ស្ម័គ្រលាលែង ឬគេកំហិតឲ្យចេញ?
រហូតមកដល់ពេលនេះ គេនៅមិនទាន់ដឹងច្បាស់នៅឡើយទេ អំពីមូលហេតុពិតប្រាកដ នៅពីក្រោយការលាលែងពីតំណែងដ៏កម្ររបស់មន្រ្តីកម្ពុជាថ្នាក់អគ្គនាយកដ្ឋាន គឺលោកកឹម គុណវឌ្ឍ អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា។ គេមានការសង្ស័យ ទំនងជាជាប់ពាក់ព័ន្ធនឹងសម្ពាធនយោបាយ និងភាពមិនចុះសម្រុងគ្នា ក្នុងប្រព័ន្ធការងារ។
លោក កឹម គុណវឌ្ឍ បន្ទាប់ពីលោកបោះឆ្នោតរួច នៅខែកក្កដា ឆ្នាំ២០១៣។ (រូបថត ហ្វេសប៊ុក)
មុខតំណែង- ក្រោយពីចាកចេញពីតំណែងយ៉ាងតក់ក្រហល់ រហូតមកទល់ពេលនេះ សាមីខ្លួនផ្ទាល់លោក កឹម គុណវឌ្ឍ អតីតអគ្គនាយកទូរទស្សន៍ជាតិកម្ពុជា មិនបានបំភ្លឺមូលហេតុពិតប្រាកដ ជុំវិញការចាកចេញពីមុខតំណែងដ៏ខ្លឹមនេះ នោះទេ តែលោកបានបង្ហើបតាមរបៀបចុងមាត់ចុងក ដល់ប្រព័ន្ធសារព័ត៌មាន [...]