Posts in ‘សង្គម’ Category

បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ ព្រមាន​ធ្វើ​ធម្ម​យាត្រា​ទូទាំង​ប្រទេស រឿង​ដី​«ពុទ្ធ​សាសនបណ្ឌិត្យ»

បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ ព្រមាន​ធ្វើ​ធម្ម​យាត្រា​ទូទាំង​ប្រទេស រឿង​ដី​«ពុទ្ធ​សាសនបណ្ឌិត្យ»

ការយកដីវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ លក់ទៅឲ្យក្រុមហ៊ុន ណាហ្គាវើល ដោយមិនមានការឯកភាព ពីសម្ដេច​សង្ឃ​ទាំងពីរគណៈរបស់កម្ពុជា និងព្រះសង្ឃពាក់ព័ន្ធ តែមានតែការចុះហត្ថលេខា របស់រដ្ឋមន្រ្តីក្រសួងធម្មការ និងកិច្ចការ​សាសនានោះ ត្រូវបានបណ្តាញព្រះសង្ឃឯករាជ្យ គម្រាមធ្វើមហាធម្មយាត្រាទូទាំងប្រទេស ដើម្បីប្រគល់ដីនោះ​មក​ឲ្យវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ គ្រប់គ្រងជាបន្តវិញ។


ពុទ្ធសាសនបណ្ឌិត្យនៅពីក្រោយការដ្ឋានរបស់ក្រុមហ៊ុនណាហ្គាវើល។ (រូបថត សហការី)

ពុទ្ធសាសនបណ្ឌិត្យ - ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ព្រះតេជគុណ [...]

ក្រុម​ស្រ្តី​ធ្វើ​ការ​តាម​ផ្ទះ​ សុំ​ឱ្យ​ផ្តល់​សច្ចាប័ន​លើ​អនុសញ្ញា​លេខ​១៨៩

ក្រុម​ស្រ្តី​ធ្វើ​ការ​តាម​ផ្ទះ​ សុំ​ឱ្យ​ផ្តល់​សច្ចាប័ន​លើ​អនុសញ្ញា​លេខ​១៨៩

«ដោយសារពួកយើងចង់បានតម្លៃការងាររបស់ពួកយើង យើងក៏ចង់បានសិទ្ធិសេរីភាពដែរ» នេះជាការទាមទារ របស់​កម្មករិនីបំរើការងារតាមផ្ទះម្នាក់ ដែលបានចូលរួម ក្នុងទិវាអ្នកធ្វើការងារតាមផ្ទះអន្តរជាតិនៅថ្ងៃនេះ ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាលកម្ពុជាអនុម័ត ផ្តល់សច្ចាប័នលើអនុសញ្ញាលេខ១៨៩ ដើម្បីឱ្យពួកគេទទួលបាន ការអនុវត្តសិទ្ធិ​ដូចកម្មករ​ធ្វើការងារក្នុងវិស័យផ្សេងទៀតដែរ។


តំណាងស្ត្រីធ្វើការតាមផ្ទះ។ (រូបថត សហការី)

កម្មករធ្វើការតាមផ្ទះ - នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៤នេះ ក្រុមស្រ្តីដែលធ្វើការងារតាមផ្ទះ ក្នុងថ្ងៃទិវាអ្នកធ្វើ​ការងារតាមផ្ទះ​អន្តរជាតិ លើកទីបីក្នុងប្រទេសកម្ពុជា បានដាក់ញត្តិទៅក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ [...]

កិច្ចប្រជុំ​ថ្មី ស្តី​​ពី​​ប្រាក់​ឈ្នួល​អប្បបរិមា​​កម្មករ សម្រេច​លទ្ធផល​៥​ចំណុច

កិច្ចប្រជុំ​ថ្មី ស្តី​​ពី​​ប្រាក់​ឈ្នួល​អប្បបរិមា​​កម្មករ សម្រេច​លទ្ធផល​៥​ចំណុច

ក្រោយពីកិច្ចប្រជុំត្រីភាគី ស្តីពីប្រាក់ខែកម្មករនៅព្រឹកនេះ តំណាងត្រីភាគី បានសម្រេចនូវលទ្ធផល៥ចំណុច។ ភាគី​ដែលមានវត្តមានក្នុងកិច្ចប្រជុំ បានលើកឡើងថា ចំណុចទាំង៥នេះ  ជាយន្តការក្នុងការ​ដោះស្រាយបញ្ហា​ប្រាក់ខែ​កម្មករក្នុងវិស័យកាត់ដេរ។


កិច្ចប្រជុំត្រីភាគី ស្តីពីប្រាក់ខែកម្មករ នៅទីស្ដីការក្រសួងការងារ។ (រូបថត MONOROOM.info/ S.Tith)

ប្រាក់ខែអប្បរមា - ក្រោមការសម្រមសម្រួលផ្ទាល់ ពីលោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារនិង​បណ្តុះបណ្តាល​វិជ្ជាជីវៈ  កិច្ចប្រជុំស្តីពីប្រាក់ខែកម្មករ ព្រឹកថ្ងៃទី១៦ ខែមិថុនា នៅទីស្ដីការក្រសួងការងារ នៃគណៈកម្មការប្រឹក្សាការងារ (LAC) ត្រីភាគីនេះ បានសម្រេចលទ្ធផល៥ចំណុចដូចខាងក្រោម៖

១. [...]

អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​ថា សម រង្ស៊ី ចង់​កេង​ចំណេញ​ផ្នែក​នយោបាយ

អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​ថា សម រង្ស៊ី ចង់​កេង​ចំណេញ​ផ្នែក​នយោបាយ


ពលករខ្មែរធ្វើចំណាកស្រុក ដើម្បីរកការងារធ្វើនៅក្រៅប្រទេស។ (រូបថត សហការី)

វិស័យការងារ - សម្រាប់លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារកម្ពុជា បានថ្លែងថា នៅពេលប្រទេសកម្ពុជា​មានបញ្ហា មិនគម្បីខ្មែរណាម្នាក់ចោទប្រកាន់ដាក់គ្នានោះទេ តែត្រូវសហការគ្នាដោះស្រាយបញ្ហាចំពោះមុខ។ បើ​តាមអ្នកនាំពាក្យក្រសួងការងារកម្ពុជារូបនេះបានបញ្ជាក់ប្រាប់ទស្សនាវដ្តី មនោរម្យ.អាំងហ្វូ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៤នេះថា៖ «ខ្ញុំគិតថាអ្វីដែលគាត់(សម រង្ស៊ី) បានលើកឡើងនេះ ហាក់ដូចជាចង់កេងចំណេញ​នយោបាយ​ច្រើនជាង។»

ក្នុងពេលដែលប្រទេសថៃ កំពុងបញ្ជូនពលករខុសច្បាប់កម្ពុជារាប់ម៉ឺននាក់ [...]

នៅ​ឃុំ​បឹង​ប្រាំ ពលរដ្ឋ​រត់​«គេច»​ខ្លួន ព្រោះ​អាជ្ញាធរ​ឈូស​ដី​ចំការ​ខ្លួន

នៅ​ឃុំ​បឹង​ប្រាំ ពលរដ្ឋ​រត់​«គេច»​ខ្លួន ព្រោះ​អាជ្ញាធរ​ឈូស​ដី​ចំការ​ខ្លួន

ប្រជាពលរដ្ឋបួនគ្រួសារ ក្នុងចំណោមជាងបីរយគ្រួសារ បានចោទអាជ្ញាធរឃុំបឹងប្រាំថា បាននាំកម្លាំង៦០នាក់ អាវុធ​មួយដើម និងគ្រឿងចក្រពីគ្រឿង កំពុងឈូសឆាយដីខ្លួន និងគម្រាមចាប់ខ្លួន បើសិនជាហ៊ានមករារាំង។ សកម្មភាព ឈូសឆាយ ដែលយ៉ាងហោចណាស់ធ្វើឲ្យ មានពលរដ្ឋមួយរូបត្រូវបានរត់គេសខ្លួន និងសមាជិកគ្រួសារផ្សេងទៀត រងនូវការវាយសំពង។


រនាំងដាក់ឃាំងផ្លូវលំ និងមានរោងទាហានយាម (ខាងឆ្វេងដៃ) នៅឃុំបឹងប្រាំ ស្រុក បវេល ខេត្តបាត់ដំបង។ (រូបថត ឯកសារ)

វិបត្តិដីធ្លី - បន្ទាប់ពីត្រូវបានប្រជាពលរដ្ឋ ចោទថាបានយកតុលាការ មកគម្រាមដើម្បីយកដីធ្លី ស្រែចំការរបស់​ពួក​គាត់​​នោះមក នៅពេលនេះ ទំនងជាក្រុមអាជ្ញាធរទាំងនោះ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...