បុគ្គលិកក្រុមហ៊ុនប្រមូលសម្រាម ស៊ីនទ្រី ផ្ទុះកូដកម្មជាថ្មី
យ៉ាងហោចណាស់ មានបុគ្គលិកផ្នែកបើកបររថយន្តដឹកសំរាម របស់ក្រុមហ៊ុនស៊ីនទ្រី ចំនួន៥៥នាក់ បានធ្វើកូដកម្មមិនចូលធ្វើការនៅថ្ងៃ០៧ ខែកក្កដា ឆ្នាំ២០១៤នេះ។ ការមិនចូលធ្វើការ ដោយសាររមានការបំភិតបំភ័យ ពីភាគីក្រុមហ៊ុនស៊ីនទ្រី និងការចោទប្រកាន់បុគ្គលិកថា បានលួចបូមប្រេងរបស់ក្រុមហ៊ុនលក់។
សកម្មភាពកូដកម្ម (រាំកំសាន្ដ) លើកមុន របស់កម្មករបុគ្គលិកក្រុមហ៊ុនប្រមូលសម្រាម ស៊ីនទ្រី។ (រូបថត ហ្វេសប៊ុក)
វិបត្តិការងារ - រហូតមកដល់ពេលនេះ បើទោះជាភាគីក្រុមហ៊ុន បានសន្យាថានឹងដោះស្រាយបញ្ហា ជាមួយភាគីក្រុមកម្មករក៏ដោយ ក៏កម្មករដែលមានការភិតភ័យ ពីលទ្ធភាពចាប់ខ្លួន នៅមិនទាន់សម្រេចចូលធ្វើការនៅឡើយ ខណៈកម្លាំងកងរាជអាវុធសហត្ថ [...]