Posts in ‘នយោបាយ’ Category

CNRP ឲ្យជម្រើស​ពីរ​សម្រាប់ ហ៊ុន សែន

CNRP ឲ្យជម្រើស​ពីរ​សម្រាប់ ហ៊ុន សែន

«បើលោក ហ៊ុន សែន មិនងាកមករកផ្លូវប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សវិញទេនោះ មានន័យថា លោក ហ៊ុន សែន សម្រេចចិត្តយកសុខុមាលភាព និងវិបុលសុខរបស់ប្រជាពលរដ្ឋខ្មែរ មកប្រថុយនឹងគ្រោះថ្នាក់»។ នេះ ជាជម្រើសពីរ សម្រាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលត្រូវបានគណបក្សសង្គ្រោះជាតិ លើកឡើង នៅក្នុងសេចក្ដីថ្លែងការណ៍មួយ របស់គណបក្ស។

សេចក្ដីថ្លែងការណ៍ របស់គណបក្សប្រឆាំង ដែលទើបនឹងចេញផ្សាយ នៅមុននេះ បានសរសេរសាទរ សេចក្ដីថ្លែងការណ៍រួម របស់ប្រទេសចំនួន ៤៥ នៅក្នុងកិច្ចប្រជុំលើកទី៣៧ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ ជុំវិញជំហររបស់ប្រទេសទាំងនេះ ព្រមានមិនទទួលស្គាល់ លទ្ធផលនៃការបោះឆ្នោតជាតិ ក្នុងពេលខាងមុខ ប្រសិនណា ជាគ្មានវត្តមានរបស់គណបក្សសង្គ្រោះជាតិ ចូលរួមទេនោះ។

គណបក្សសង្គ្រោះជាតិ ដែលត្រូវបានរំលាយ ដោយអំណាចសាលដីកា ដ៏ចម្រូងចម្រាស់ របស់តុលាការកំពូល កាលពីពាក់កណ្ដាល ខែវិច្ឆិកានោះ [...]

អតីត​ប្រធានាធិបតី​បារាំង វាយ​បក​ទៅ​ក្រុម កាដាហ្វី វិញ

អតីត​ប្រធានាធិបតី​បារាំង វាយ​បក​ទៅ​ក្រុម កាដាហ្វី វិញ

ការថ្លែង របស់លោកអតីតប្រធានាធិបតី នីកូឡា សារកូហ្សី (Nicolas Sarkozy) នៅតាមកញ្ចក់ទូរទស្សន៍ ប៉ុស្ដ៍លេខ១ (TF1) របស់បារាំង ធ្វើឡើងមួយថ្ងៃ បន្ទាប់ពីរូបលោក បានចេញពីការឃាត់ខ្លួន ដើម្បីការអង្កេត រយៈពេល៤៨ម៉ោង ក្នុងសំនុំរឿងសង្ស័យ ទទួលថវិកាពីរបបលោក មូអាម៉ារ កាដាហ្វី (Mouammar Kadhafi) យកមកផ្គត់ផ្អង់ យុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងប្រធានាធិបតីបារាំង ក្នុងឆ្នាំ២០០៧នោះ។

លោក សារកូហ្សី បានថ្លែងឡើងថា៖ «ខ្ញុំត្រូវនិយាយការពិត ទៅកាន់ពលរដ្ឋបារាំង ថាខ្ញុំមិនដែលក្បត់ការទុកចិត្ត របស់ពួកគេ [មកលើខ្ញុំ] នោះ ទាល់តែសោះ»។ អតីតប្រធានាធិបតី បានថ្លែងខ្លាំងៗ តែខំទប់មិនឲ្យញ័រមាត់ ពីការបង្ហាញ នូវ«ជម្រៅដ៏សែនជ្រៅ នៃការផ្ទះកំហឹង» របស់លោក នៅក្នុងសំនុំរឿងនេះ និងត្រៀមខ្លួនរួចជាស្រេច ដើម្បីស្វែងរក «ជ័យជំនះ សម្រាប់កិត្តិយស» របស់លោកឡើងវិញ។

លោកបានវាយបក ទៅក្រុមមនុស្ស [...]

ប្រទេស៤៥​ជំរុញ​កម្ពុជា ឲ្យ​បើក​មាន​បក្ស​ប្រឆាំង​ឡើង​វិញ

ប្រទេស៤៥​ជំរុញ​កម្ពុជា ឲ្យ​បើក​មាន​បក្ស​ប្រឆាំង​ឡើង​វិញ

សេចក្ដីថ្លែងការណ៍រួមនោះ ត្រូវបានអានដោយតំណាងរដ្ឋាភិបាល នៃប្រទេសញូហ្សេឡេន នាឱកាសនៃកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្ស របស់​អង្គការសហប្រជាជាតិ កាលពីថ្ងៃពុធ ទី២១ ខែមីនា ក្នុងក្រុងហ្សឺណែវ ប្រទេសស្វីស។ តំណាងរដ្ឋាភិបាលកម្ពុជា ក៏មានមុខ នៅក្នុងអង្គប្រជុំនោះដែរ។

បណ្ដាប្រទេសទាំង៤៥នោះ ដោយរួមមានប្រទេសធំៗ ដូចជាអាមេរិក អង់គ្លេស បារាំង អាល្លឺម៉ង កាណាដា និងប្រទេសអូស្ត្រាលី​ជាដើមនោះ បានសំដែងការខ្វាយខ្វល់ យ៉ាងជ្រាលជ្រៅ នៅចំពោះការធាក់ថយក្រោយ នៃសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ នៅកម្ពុជា។ សេចក្ដីថ្លែងការណ៍នោះ មានដាក់ជូនអានទាំងស្រុង ជាខេមរភាសា នៅខាងក្រោមអត្ថបទ។

ហ៊ុន សែន បញ្ជាឲ្យតាម​ចាប់​ព្រះសង្ឃ​ព្រះនាម ម៉ារី

ហ៊ុន សែន បញ្ជាឲ្យតាម​ចាប់​ព្រះសង្ឃ​ព្រះនាម ម៉ារី

«ម្នាក់នេះ ទើបនឹងចូលបួស ហៅថាលោកសង្ឃ ម៉ារី (...) ទើបនឹងបួសទេ ប្រយ័ត្នបន្តិច! អានេះហួសហេតុពេកហើយ។ អានេះ មេភូតឪភូត។» នេះ ជាការថ្លែងឡើងរបស់លោក ហ៊ុន សែន នៅព្រឹកថ្ងៃទី២១ ខែមីនានេះ ​ពិធី​សំណេះសំណាល​ ជាមួយ​កម្មករ​រោងចក្រ​ ជាង​១​ម៉ឺន​នាក់ ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានីភ្នំពេញ ដើម្បីបញ្ជា​ឲ្យ​អាជ្ញាធរ​ តាមរក​ចាប់​ព្រះសង្ឃ​មួយអង្គ ដែល​លោកអះអាងថា គ្មានវត្តគង់នៅពិតប្រាកដទេ។

លោក ហ៊ុន សែន មិនបានបញ្ជាក់លំអិត ពីអត្តសញ្ញាណ​នៃព្រះសង្ឃ «ម៉ារី» និងពីមូលហេតុពិតប្រាកដ ដើម្បីឈានទៅចាប់ព្រះសង្ឃខាងលើទេ ដោយគ្រាន់តែបញ្ជាក់ថា ព្រះសង្ឃអង្គនេះ ចូលចិត្តនិយាយក្លែងបន្លំ នៅលើបណ្ដាញសង្គម ពីព័ត៌មានប្រទេសជាតិ និងសកម្មភាពរបស់លោក ហ៊ុន សែន ដើម្បីឲ្យមហាជនយល់ខុស មកលើរដ្ឋាភិបាលកម្ពុជា។

លោក ហ៊ុន សែន ថា៖ «ឥឡូវនេះ អត់មានវត្តពិតប្រាកដទេ ចល័តពីកន្លែងមួយ ទៅកន្លែងមួយ។ (...) [...]

ហ៊ុន សែន ជា​«បុរស​ថ្ពាល់​ផ្អែម» ព្រោះទទួល​ការ​ថើប​ពិបាក​លាង

ហ៊ុន សែន ជា​«បុរស​ថ្ពាល់​ផ្អែម» ព្រោះទទួល​ការ​ថើប​ពិបាក​លាង

«សូមបញ្ជាក់ជូនក្មួយៗ ដែរថា បន្តិចទៀត ពូប្រហែលជា ទៅជាបុរសថ្ពាល់ផ្អែម» នេះ ជាការលើកឡើង របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីពន្យល់ពីការចូលចិត្ត «ថើបថ្ពាល់»​លោក ពីសំណាក់អ្នកគាំទ្រ​​របស់លោក ជាស្ត្រី ដ៏ច្រើនពោរពាស។ លោកបានលើកយកករណី «ថើបថ្ពាល់» របស់លោកនេះ មកបញ្ជាក់ នៅក្នុងពិធីជួបជាមួយកម្មករ កម្មការិនីប្រមាណជាង ១៥ពាន់នាក់ មកពីរោងចក្រ សហគ្រាសចំនួន៥ នៅភូមិជ្រៃកោង ផ្លូវវេងស្រេង ខណ្ឌពោធិ៍សែនជ័យ នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧នេះ។

លោកបានថ្លែង ដោយមោទនភាពថា៖ «មិនមែនថើប នៅកន្លែងហ្នឹង [ក្នុងពិធីជំនួប ជាមួយកម្មករ កម្មការិនី] ទេ។ ទៅអូស្ត្រាលីហ្ន៎! ថើបនៅអូស្ត្រាលី គឺជាថើប ដែលពិបាកលាងជាងគេ។ ព្រោះថា ការ៉េមរបស់ក្មួយៗ នៅទីនេះ ខ្លះអត់មានការ៉េមទេ ខ្លះមានការ៉េមដែរ តែមិនសូវជាជាប់ទេ។ ការ៉េមនៅអូស្ត្រាលី ពេលដែលថើបហើយ ទាល់តែឡើងចូលអូតែល ដុសចេញ។ អត់មានយក​កន្សែង​យកមកជូត [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...