ហ៊ុន សែនគម្រាមមានបាតុកម្មធំទូទាំងប្រទេស បើកឹម សុខាមិនសុំទោស
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសព្រមានជាសាធារណៈថា នឹងមានបាតុកម្មរបស់មហាជននៅទូទាំងប្រទេសប្រឆាំងនិង លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ប្រសិនបើលោកពុំព្រមសុំទោសជាសារណៈ ទាក់ទិនទៅការចោទប្រកាន់ថា គុកទួលស្លែង ជាគុកសិប្បនិម្មិត្ត ដែលរៀបចំឡើងដោយប្រទេសវៀតណាម។
លោកហ៊ុន សែន នាយករដ្ឋមន្ត្រីខ្មែរ ក្នុងឱកាសចែកប័ណ្ណកម្មសិទ្ធិដីធ្លី ដល់ពលរដ្ឋ នៅក្នុងខេត្តស្ទឹងត្រែង កាលពី ទី២១ មករា។
ការកំដៅសាច់ដុំតាមរយៈសង្គ្រាម ពាក្យសម្តីរបស់គណបក្សនយោបាយ បានចាប់ផ្តើមមានឡើងនៅខណៈការបោះឆ្នោត ខិតជិតចូលមកដល់នោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងក្នុងពិធីបញ្ចុះខណ្ឌសីមា ព្រះវិហារ នៅវត្តមង្គលវង្ស ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៣ថា នៅពេលនេះ កំដៅនយោបាយ [...]