Posts in ‘នយោបាយ’ Category

កម្ពុជា៖ អាមេរិក​អាច​​បន្ថយ​ជំនួយ​៧០​លាន​ដុល្លារ ក្រោយ​ការ​បោះ​ឆ្នោត

កម្ពុជា៖ អាមេរិក​អាច​​បន្ថយ​ជំនួយ​៧០​លាន​ដុល្លារ ក្រោយ​ការ​បោះ​ឆ្នោត

សហរដ្ឋអាមេរិកអាចនឹងកាត់បន្ថយជំនួយ មកកម្ពុជាចំនួន៧០លានដុល្លារអាមេរិក ក្រោយការបោះឆ្នោតនៅថ្ងៃទី២៨ ខែ​កក្កដា ឆ្នាំ២០១៣ខាងមុខនេះ។ នេះបើយោងទៅតាម ព្រឹទ្ធសភាសហរដ្ឋអាមេរិក និងសកម្មជនសិទ្ធិមនុស្សអន្តរជាតិ ដែល​គ្រោងនឹងជម្រុញរដ្ឋាភិបាលសហរដ្ឋអាមេរិក កាត់បន្ថយជំនួយមកកម្ពុជា តាមរយៈកិច្ចប្រជុំសភាអាមេរិក ដែលនឹង​ប្រព្រឹត្ត​ទៅនៅថ្ងៃអង្គារ ទី០៩ ខែកក្កដា សប្តាហ៍ក្រោយ។


រូបសញ្ញារបស់ទីភ្នាក់ងារអភិវឌ្ឍន៍ អន្តរជាតិសហរដ្ឋអាមេរិក។

លោក ចន ស៊ីហ្វថុន (John Sifton) នាយកតស៊ូមតិប្រចាំអាស៊ី របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស ថ្លែងបា្រប់អ្នក​សារពត៌មាន​ថា លោកនឹងចូលបកស្រាយ ក្នុងកិច្ចប្រជុំសភាអាមេរិក នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៣ ដើម្បីបញ្ជាក់ទំនុក​ចិត្តថា អាមេរិកនឹងកាត់បន្ថយជំនួយ [...]

គ.ជ.ប ស្មើរ​ដល់​គ្រប់​ភាគី​នយោបាយ​ត្រូវ​អត់​ធ្មត់ ក្នុង​ពេល​ឃោសនា​បោះឆ្នោត

គ.ជ.ប ស្មើរ​ដល់​គ្រប់​ភាគី​នយោបាយ​ត្រូវ​អត់​ធ្មត់ ក្នុង​ពេល​ឃោសនា​បោះឆ្នោត

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានស្មើរដល់គ្រប់គណបក្សនយោបាយ និងភាគីពាក់ព័ន្ធទាំងអស់ ត្រូវមានការអត់ធ្មត់ និងរក្សាទំនាក់ទំនងល្អ ធ្វើយ៉ាងដើម្បីឲ្យការបោះឆ្នោតអាណត្តិទីប្រាំ(៥)នេះ អាចប្រព្រឹត្តទៅបានល្អ។


សន្និសិតរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ (រូបថត MONOROOM.info/ U. Bory)

លោកស្រី ស៊ីន ជុំបូ អនុប្រធានគណៈកម្មាការជាតិរៀបចំការបោះឆ្នោត បានថ្លែងទៅកាន់ តំណាងគណៈបក្សនយោបាយ សកម្មជនឯករាជ្យឃ្លាំមើលការបោះឆ្នោត និងអ្នកសារពត៌មាន នៅទីស្តីការគ.ជ.ប នាព្រឹកថ្ងៃទី០៤ខែកក្កដាថា កម្ពុជាបាន​ធ្វើការឆ្នោតទាំងថ្នាក់ឃុំសង្កាត់ និងតំណាងរាស្រ្តមានចំនួនដប់(១០)លើកហើយ និងមានភាពចាស់ទុំគ្រប់គ្រាន់​ក្នុងការ​រៀបចំព្រឹត្តិការណ៍នេះ។

លោកស្រី បានបញ្ជាក់ថា៖ [...]

រដ្ឋ​ប្រហារ​នៅ​អេហ្សីប៖ ប្រធានាធិបតី​ជាប់​ឆ្នោត​និង​បក្សពួក ត្រូវ​បាន​ឃាត់​ខ្លួន

រដ្ឋ​ប្រហារ​នៅ​អេហ្សីប៖ ប្រធានាធិបតី​ជាប់​ឆ្នោត​និង​បក្សពួក ត្រូវ​បាន​ឃាត់​ខ្លួន

ប្រធានាធិបតីជាប់ឆ្នោតថ្មី នៃប្រទេសអេហ្សីប មហាមេដ ម៉ូស្សី (Mohamed Morsi) ត្រូវបានផ្ដួលរំលំដោយកងទ័ពនៅ​ថ្ងៃ​ពុធ និងត្រូវបានដឹកមកឃុំខ្លួន នៅថ្ងៃព្រហស្បត្តិទី០៤ខែកក្កដានេះ ក្នុងក្រសួងការពារជាតិរបស់ប្រទេស។ បក្សពួក​មួយ​ចំនួនរបស់លោកប្រធានាធិបតី កំពុងជាប់ឃុំនៅក្នុងអាគាររបស់កងទ័ព និងមួយចំនួនទៀត កំពុងត្រូវបានគេស្វែងរក​ចាប់​ខ្លួន។


ក្រុមអ្នកប្រឆាំងនឹងលោក ម៉ូស្សី។ (រូបថត Spencer Platt/Getty)

ប្រធានាធិបតីជាប់ឆ្នោតទីមួយ បន្ទាប់ពីរបបផ្ដាច់ការមុនត្រូវបានរំលំ ដោយកម្លាំងប្រជាជននោះមក ត្រូវបានចាប់ឃាត់ខ្លួន នៅក្នុងវិធានការពង្រឹកសន្តិសុខមួយ ដែលបានរឹតបន្តឹងតែប៉ុន្មានម៉ោងប៉ុណ្ណោះ ដាក់ទៅលើក្រុមបងប្អូនម៉ូស្លីម (Frères musulmans)។ ប្រធានាធិបតីរូបនេះ [...]

គោល​នយោបាយ​ដោះ​ស្រាយ​បញ្ហា​ស្រ្តី និង​កុមារ របស់​គណបក្ស​ទាំង​៨

គោល​នយោបាយ​ដោះ​ស្រាយ​បញ្ហា​ស្រ្តី និង​កុមារ របស់​គណបក្ស​ទាំង​៨

គណបក្សនយោបាយ ចំនួនប្រាំបី បានជួបជុំគ្នាពិភាក្សា និងបង្ហាញនូវគោលនយោបាយរបស់ខ្លួន ក្នុងការដោះស្រាយ​បញ្ហាស្រី្ត និងកុមារក្រោមការរៀបចំដោយអង្គការក្រៅរដ្ឋាភិបាលជាតិ និងអន្តរជាតិ នៅសណ្ឋាគារសានវេ (SUNWAY) ថ្ងៃទី០៣ខែកក្កដានេះ។


កិច្ចពិភាក្សា រវាងគណបក្សនយោបាយ ស្តីពីបញ្ហាស្ត្រី និងគណបក្សនយោបាយ។ (រូបថត MONOROOM.info/ U. Bory)

លោក គល់ បញ្ញា នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោតនៅកម្ពុជាដោយសេរី និងយុត្តិធម៌ហៅកាត់ថា ខុមហ្រ្វែល បានពន្យល់ថា ការជួបជុំពិភាក្សានេះ មានសារៈសំខាន់ ពីព្រោះក្នុងពេលនេះ ជាយុទ្ធនាការបោះឆ្នោត។ លោកសង្កត់​ធ្ងន់​ថា៖ «យើងចង់ឲ្យគណបក្សនយោបាយ អ្នកនយោបាយ យល់ដឹង និងបញ្ហាញអំពីដំណោះស្រាយ ចំពោះបញ្ហាស្រ្តី និង​កុមារ»។ ដើម្បីជាជំនួយទៅដល់ [...]

ស្រ្តី និង ការ​ចូល​រួម​ផ្នែក​នយោបាយ​នៅ​កម្ពុជា

ស្រ្តី និង ការ​ចូល​រួម​ផ្នែក​នយោបាយ​នៅ​កម្ពុជា

ភ្នំពេញ៖ ការអភិវឌ្ឃន៍សង្គមគ្រួសារ ប្រកបដោយ«សុភមង្គល» បានអាស្រ័យ ដោយគ្រួសារមួយ ដែលមានបុរសជាស្វាមី និងស្រ្តីជាភរិយា រួមគ្នាដើម្បីអភិវឌ្ឃន៍គ្រួសារនោះប្រកមដោយចេរភាព។ យ៉ាងណាម៉ិញចំពោះសង្គមជាតិ ក៏ដូច្នេះដែរ ដាច់ខាតត្រូវមានការចូលរួមពីស្ត្រីទើបកិច្ចអភិវឌ្ឍន៍អាចដំណើរទៅដោយសន្តិភាព និងការរើកចំរើន។


ការចូលរួមស្តាប់ កិច្ចពិភាក្សា និងដោះស្រាយបញ្ហាស្ត្រី និងកុមារ នៅសណ្ឋាគារសាន់វ៉េ ថ្ងៃទី០៣ខែកក្កដា។ (រូបថត MONOROOM.info/ O.Vary)

នេះជាវេទិការមួយរបស់គណៈកម្មាធិការលើកស្ទួយស្រ្តី ក្នុងវិស័យនយោបាន ដែលបង្កើតឡើងដោយ​អង្គការសង្គមស៊ីវិល​ចំនួនប្រាំមួយ។ វេទិការនេះរៀបចំឲ្យមានជំនួបរវាងគណបក្សនយោបាយទាំងប្រាំបី ដើម្បីធ្វើការពិភាក្សា និងដោះស្រាយ​បញ្ហាស្រ្តី និងកុមារ នៅកម្ពុជា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...