Posts in ‘នយោបាយ’ Category

ថៃ៖ នគរបាល​ហៅ​កងទ័ព​ឲ្យ​ជួយ បន្ទាប់​ពី​ផ្ទុះ​ហិង្សា​មាន​ស្លាប់ និង​របួស

ថៃ៖ នគរបាល​ហៅ​កងទ័ព​ឲ្យ​ជួយ បន្ទាប់​ពី​ផ្ទុះ​ហិង្សា​មាន​ស្លាប់ និង​របួស

យ៉ាងហោចណាស់ មនុស្សម្នាក់ស្លាប់ និងប្រាំនាក់ផ្សេងទៀតរងរបួស បន្ទាប់ពីអំពើហិង្សាមួយបានផ្ទុះឡើង នៅ​ថ្ងៃ​សៅរ៍ទី៣០ខែវិច្ឆិកានេះ រវាងក្រុមប្រឆាំង និងក្រុមអ្នកគាំទ្ររដ្ឋាភិបាលលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា។ នគរបាល​បានស្នើសុំទៅកងទ័ពថៃ នៅថ្ងៃសៅរ៍ដដែលនេះ ឲ្យបញ្ជូនកម្លាំងបន្ថែមដើម្បីពង្រឹកការដើរល្បាត និង​ការពារ​សុវត្តិភាព ខណៈពេលដែលក្រុមបាតុករប្រឆាំងឯកសណ្ឋានពណ៌លឿង គម្រាមចូលទៅកាន់កាប់​វិមាន​រដ្ឋាភិបាល​នៅថ្ងៃអាទិត្យនេះ។


ការប្រឈមមុខ រវាងនគរបាលនិងក្រុមបាតុករប្រឆាំងថៃ។ (រូបថត © Damir Sagolj / Reuters)

នយោបាយថៃ - អ្នកនាំពាក្យនគរបាលជាតិ លោក ពីយ៉ា អ៊ូតាយូ បានឆ្លើយនៅក្នុងសន្និសិទកាសែតមួយ ដែល​ផ្សាយតាមទូរទស្សន៍ថា «កងទ័ពនឹងបញ្ជូនកងកម្លាំងជាច្រើនកង [...]

ថៃ៖ ក្រុម​បាតុករ​ចូល​កាន់​កាប់​អគ្គបញ្ជាការដ្ឋាន​កងទ័ព

ថៃ៖ ក្រុម​បាតុករ​ចូល​កាន់​កាប់​អគ្គបញ្ជាការដ្ឋាន​កងទ័ព

ក្រុមបាតុករដែលទាមទារ ទម្លាក់ចោលនូវរដ្ឋាភិបាលថៃបច្ចុប្បន្ន បានសម្រុកចូលទៅកាន់កាប់ អគ្គបញ្ជាការដ្ឋាន​កងទ័ពជាតិជាតិគោក ហើយបន្ទាប់មកពួកគេថែមទាំងបានគម្រាម ទៅដល់អាគាររបស់គណបក្សភឿថៃ ដែល​កំពុង​កាន់អំណាចនោះទៀតផង។


ក្រុមបាតុករ ចូលទៅឡោមព័ទ្ធបណ្ដាអាគាររបស់កងទ័ពជាតិជើងគោកថៃ។ (រូបថត AFP)

នយោបាយថៃ - បាតុករចំនួនរាប់រយពាន់នាក់ ដែលបានចូលទៅកាន់កាប់អាគារមន្ទីរក្រសួង តាំងពីច្រើនថ្ងៃ​មក​ហើយ ដើម្បីទម្លាក់រដ្ឋាភិបាលរបស់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ពីអំណាចនោះ បាន«សម្រុក»ចូលទៅ​កាន់​កាប់ អគ្គបញ្ជាការដ្ឋានកងទ័ពជាតិជើងគោក នៅថ្ងៃសុក្រទី២៩ ខែវិច្ឆិកា នេះ។ ពួកគេទាំងនោះបានស្រែកឡើងថា «យើងមកនេះ ដើម្បីចង់ឃើញថា តើកងទ័ពឈរនៅខាងណា?»។

[...]
អ្នកវិភាគ៖ បាតុកម្ម​របស់​បក្ស​ប្រឆាំង​នៅ​កម្ពុជា​ មិន​អាច​ដូច​ថៃ

អ្នកវិភាគ៖ បាតុកម្ម​របស់​បក្ស​ប្រឆាំង​នៅ​កម្ពុជា​ មិន​អាច​ដូច​ថៃ

ខណៈវិបត្តិនយោបាយថៃកំពុងមានភាពរំពើតរំពើងខ្លាំង ដោយហេតុថាមហាបាតុកម្មរបស់គណបក្សជំទាស់ថៃ ដែលមានគោលបំណង​ចុងក្រោយផ្តួលរំលំរដ្ឋាភិបាល កំពុងអង្រួនក្រុងបាងកកឲ្យកក្រើកនោះ បានជម្រុញឲ្យ​មជ្ឈដ្ឋានទូទៅនៅកម្ពុជាមានចម្ងល់ថា តើមហាបាតុកម្មរបស់គណបក្សជំទាស់កម្ពុជានៅពេលខាងមុខនេះ អាច​មានរូបភាព និងមានឥទ្ធិពលខ្លាំងដូចប្រទេសថៃដែរឬទេ? ជុំវិញបញ្ហានេះ ត្រូវបានអ្នកវិភាគឯករាជ្យ លើកឡើង​ថា​មហាបាតុកម្មនៅកម្ពុជា មិនអាចដូចថៃនោះទេ ព្រោះលក្ខខណ្ឌ និងស្ថានភាពនយោបាយរបស់​ប្រទេសទាំងពីរ​មិន​ដូចគ្នា?


ទិដ្ឋភាពបាតុកម្ម មើលពីក្រោយមេដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី (ខាងឆ្វេង) និងលោក កឹម សុខា។ (រូបថត គណបក្ស)

នយោបាយ - អ្នកវិភាគនយោបាយឯករាជ្យកម្ពុជា លោក សុខ ទូច [...]

ថៃ៖ អាមេរិក​​សម្ដែង​ក្ដី​បារម្ភ​ បន្ទាប់​ពី​ច្បាប់​អាជ្ញាសិក​ត្រូវ​ដាក់​ឲ្យ​ប្រើ

ថៃ៖ អាមេរិក​​សម្ដែង​ក្ដី​បារម្ភ​ បន្ទាប់​ពី​ច្បាប់​អាជ្ញាសិក​ត្រូវ​ដាក់​ឲ្យ​ប្រើ

សហរដ្ឋអាមេរិក បានសម្ដែងសេចក្ដីព្រួយបារម្ភរបស់ខ្លួន នៅចំពោះស្ថានការណ៍តានតឹងនៅប្រទេសថៃ ហើយបាន​អំពាវនាវឲ្យប្រទេសនេះ បញ្ជៀសឲ្យបាននូវការប្រើប្រាស់អំពើហិង្ស ខណៈពេលក្រុមបាតុករប្រឆាំងរដ្ឋាភិបាល លោកស្រី យីងឡាក់ ស៊ីនណាវ៉ាត្រា បានចូលទៅកាន់កាប់ក្រសួងចំនួនពីរ នៅល្ងាចថ្ងៃចន្ទទី២៥ខែវិច្ឆិកានេះ។


បាតុកម្មនៅថៃ កណ្ដាលទីក្រុងបាងកក សុំឲ្យលោកស្រីនាយករដ្ឋមន្ត្រី យីងឡាក់ លាឈប់ពីតំណែង។

នយោបាយថៃ - នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី ជើនីហ្វើរ ព្សាគី (Jennifer Psaki) បាននិយាយថា «រដ្ឋាភិបាលនៃសហរដ្ឋអាមេរិក ខ្វាយខ្វល់យ៉ាងខ្លាំង នៅចំពោះស្ថានការណ៍តានតឹង ខាងនយោបាយនៅប្រទេសថៃ ហើយរដ្ឋាភិបាលអាមេរិក តាមដានយ៉ាងយកចិត្តទុកដាក់ [...]

បក្ស​សង្គ្រោះ​ជាតិ​ប្រាប់​ពលរដ្ឋ​ឲ្យ​ដេញ​ ហ៊ុន សែន ចេញ​ពី​ដំណែង

បក្ស​សង្គ្រោះ​ជាតិ​ប្រាប់​ពលរដ្ឋ​ឲ្យ​ដេញ​ ហ៊ុន សែន ចេញ​ពី​ដំណែង

ខណៈមហាបាតុកម្មអហិង្សារបស់គណបក្សសង្រ្គោះជាតិ កាន់តែខិតជិតចូលមកដល់ គណបក្សជំទាស់នេះ កំពុងតែ​បញ្ចុះ​បញ្ចូលប្រជាពលរដ្ឋតាមបណ្តាខេត្តកាន់តែច្រើនឡើងៗ និងមានភាពស្រួចស្រាលជាងលើកមុនៗ ដើម្បីបន្តទាមទារនូវអ្វី ដែលគណបក្សជំទាស់ដ៏មានប្រជាប្រិយភាពនេះ ហៅថា «ការផ្លាស់ប្តូរ និងយុត្តិធម៌សម្រាប់ម្ចាស់ឆ្នោត»។


លោក សម រង្ស៊ី (ខាងស្ដាំ) និងលោក កឹម សុខា ពេលដង្ហែបុណ្យកឋិនទានចូលវត្តសាមគ្គីរង្សី។ (រូបថត គណបក្ស)

នយោបាយ - ប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី ក្នុងដំណើរចុះជួបអ្នកគាំទ្រ នៅស្រុកកៀន ស្វាយ ខេត្ត​កណ្តាល នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៣ បានធ្វើការចោទប្រកាន់រដ្ឋាភិបាលបច្ចុប្បន្នចំៗថា ជារដ្ឋាភិបាលធ្វើបាបរាស្រ្ត ហើយទៅបំរើយួនឈ្លានពានខ្មែរ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...