Posts in ‘នយោបាយ’ Category

យ៉ែម បុញ្ញរិទ្ធ៖ តំណាង​រាស្រ្ត​អាមេរិកមិន«ល្ងង់» ដូច ឈាង វុន និយាយ

យ៉ែម បុញ្ញរិទ្ធ៖ តំណាង​រាស្រ្ត​អាមេរិកមិន«ល្ងង់» ដូច ឈាង វុន និយាយ

តំណាងរាស្រ្តជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា លោក ឈាង វុន នៅថ្ងៃនេះ បានចេញមុខប្រតិកម្មយ៉ាងខ្លាំងៗ ចំពោះអ្នកតំណាងរាស្រ្តសហរដ្ឋអាមេរិកមួយចំនួន ដែលបានទាមទារឲ្យលោក ហ៊ុន សែន នាយករដ្ឋមន្រ្តីខ្មែរ​បច្ចុប្បន្ន​ចុះចេញពីតំណែង។ លោក ឈាង វុន បានហៅការទាមទាររបស់អ្នកតំណាងរាស្រ្តទាំងនោះ គឺជាការមិន​យល់​ពី​លទ្ធិ​ប្រជាធិតេយ្យទាល់តែសោះ។ ជុំវិញការលើកឡើងរបស់លោក ឈាង វុន បែបនេះ អ្នកនាំពាក្យគណបក្ស​សង្គ្រោះ​ជាតិ បាននិយាយថា អ្នកតំណាងរាស្រ្តអាមេរិកមិនមែន«ល្ងង់» ដូចអ្វីដែលលោក ឈាង វុន និយាយនោះ​ទេ។


លោក ឈាង វុន ថ្លែងនៅមន្ទីររដ្ឋសភា។ (រូបថតរដ្ឋសភា)

នយោបាយ - «បើមិនយល់ពីប្រជាធិបតេយ្យនោះទេ ត្រូវសិក្សាពីប្រជាធិបតេយ្យឡើងវិញ» នេះគឺជាសម្តីរបស់​អ្នកតំណាងរាស្រ្តជាន់ខ្ពស់ [...]

ថៃ៖ ដីការ​តុលាការ​លើក​ទី​ពីរ ឲ្យ​ចាប់​ខ្លួន​មេ​បាតុករ ពី​បទ​បំបះ​បំបោរ

ថៃ៖ ដីការ​តុលាការ​លើក​ទី​ពីរ ឲ្យ​ចាប់​ខ្លួន​មេ​បាតុករ ពី​បទ​បំបះ​បំបោរ

ដីការឃាត់ខ្លួន ពីបទបំបះបំបោរ ត្រូវបានចេញផ្សាយប្រឆាំងនឹងមេដឹកនាំបាតុកម្ម លោក ស៊ូថេប ថោងស៊ូបាង នៅ​រាជធានីបាងកក។ នេះបើតាម​ការឲ្យដឹង របស់នគរបាលជាតិថៃ នៅយប់ថ្ងៃចន្ទទី២ខែវិច្ឆិកានេះ បន្ទាប់ពីការ​ប្រឈម​មុខដាក់គ្នាយ៉ាងតឹងតែង រវាង​កងកម្លាំងនគរបាល និងក្រុមបាតុករ ដែលចាងទម្លាក់រដ្ឋាភិបាល។


មេដឹកនាំបាតុកម្ម លោក ស៊ូថេប ថោងស៊ូបាង ថ្លែងនៅលើវេទិកាបាតុកម្ម។ (រូបថត AP0)

បទល្មើស - អគ្គ​ស្នង​ការ​រង​នគរបាលជាតិថៃ លោក ចៃយុទ្ធ តាណាតាវៀរ៉ាត់ (Chayut Thanataweerat) បាន​ប្រកាសតាមទូរទស្សន៍ថា «បន្ទុកនៃបទចោទប្រកាន់ ទាក់ទងនឹងការបះបោរ ដែលបានដាក់ចេញប្រឆាំងនឹង មេ​ដឹក​នាំបាតុកម្មលោក ស៊ូថេប ថោងស៊ូបាន មានទម្ងន់ទោសស្មើទោសប្រហារជីវិត [...]

ថៃ៖ នាយករដ្ឋមន្ត្រី​បដិសេធ​ឱសានវាទ​ ខណៈ​​​អំពើ​​ហិង្សា​បន្ត​រាល​ដាល

ថៃ៖ នាយករដ្ឋមន្ត្រី​បដិសេធ​ឱសានវាទ​ ខណៈ​​​អំពើ​​ហិង្សា​បន្ត​រាល​ដាល

ជាថ្មីម្ដងទៀត នាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា បានឆ្លើយបដិសេធ តបទៅកាន់ឱសានវាទ​របស់​មេដឹកនាំបាតុកម្ម ដែលបានកំណត់រយៈពេល២ថ្ងៃ  ដើម្បីទាមទារឲ្យលោកស្រីបង្កើត«ក្រុមប្រឹក្សាប្រជាជន»​មួយ ដោយបានចាត់ទុកថាការទាមទារនោះ គ្មាន«ធម្មនុញ្ញភាព»។ តែទោះជាយ៉ាងណាក៏ដោយ  ក៏លោកស្រី ត្រៀម​ខ្លួនរួចជាស្រេចថានឹងធ្វើនូវរាល់អ្វីៗ ដើម្បីយកសុខសន្តិភាពត្រឡប់មកវិញ និងបិទបញ្ចប់នូវបាតុកម្មហិង្សា ដែល​បាន​ធ្វើប្រឆាំងនឹងរដ្ឋាភិបាលលោកស្រី។


លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា នាយករដ្ឋមន្ត្រីថៃ ថ្លែងអង្វរប្រជាជាតិ។ (រូបថត Wason Wanonchakorn, AP)

នយោបាយថៃ - លោកស្រីយីងឡាក់ ស៊ីណាវ៉ាត្រា បានថ្លែងបញ្ជាក់បែបនេះ នៅក្នុងសន្និសិទការសែតមួយ [...]

ផៃ ស៊ីផាន៖ ការ​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស ជា​ជ្រុង​មួយ​នៃ​នយោបាយ​បក្ស​ប្រឆាំង

ផៃ ស៊ីផាន៖ ការ​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស ជា​ជ្រុង​មួយ​នៃ​នយោបាយ​បក្ស​ប្រឆាំង

ទិវាសិទ្ធិមនុស្សអន្តរជាតិដែលបានរៀបចំឡើង ដោយអង្គការសង្គមស៊ីវិល ក្នុងទិសដៅមួយជំរុញឲ្យប្រជា​ពលរដ្ឋ​យល់ដឹង និងបានចូលរួមក្នុងការគោរពសិទ្ធិមនុស្ស នឹងជាការនាំនូវសារមួយយ៉ាងច្បាស់លាស់ ទៅកាន់​រដ្ឋាភិបាល​ក្នុងការលើកកំពស់សិទ្ធិមនុស្សឲ្យបានកាត់តែរឹងមាំ ជាមួយនឹងការចូលរួមយ៉ាងសកម្មរបស់អាជ្ញាធរមូលដ្ឋាន និង​មន្រ្តីរដ្ឋាភិបាល។ តែការប្រារព្ធទិវាដែលមានគណបក្សសង្គ្រោះជាតិចូលរួមដែរនេះ ត្រូវបានមន្ត្រីអ្នកនាំពាក្យទីស្តីការ​គណរដ្ឋមន្ត្រីចាត់ទុកថា ជាជ្រុងមួយនៃនយោបាយ របស់​គណបក្សប្រឆាំងតែប៉ុណ្ណោះ។


លោក ផៃ ស៊ីផាន មន្ត្រីគណបក្សប្រជាជនកម្ពុជា និងជាអ្នកនាំពាក្យរដ្ឋាភិបាល​កម្ពុជា។ (រូបថតទីស្ដីការគណរដ្ឋមន្ត្រី)

សិទ្ធិ និងសេរីភាព «មានយុត្តិធម៌ មានសន្តិភាព» [...]

ថៃ៖ មេ​បាតុករ​ថា នាយក​រដ្ឋមន្ត្រី​យីងឡាក់ មាន​ពេល​២​ថ្ងៃ​ទៀត

ថៃ៖ មេ​បាតុករ​ថា នាយក​រដ្ឋមន្ត្រី​យីងឡាក់ មាន​ពេល​២​ថ្ងៃ​ទៀត

អ្នកនាំមុខនៃក្រុមបាតុករ លោក ស៊ូថេប ថោងស៊ូបាន (Suthep Thaugsuban) បានប្រកាសថា លោកបានជួបជា​មួយ​នាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា កាលពីថ្ងៃអាទិត្យទី០១ខែធ្នូនេះ ដោយបានដាក់ឱសានវាទ ទៅ​លោកស្រី យីងឡាក់ ចំនួនពីរថ្ងៃ ដើម្បីឲ្យលោកស្រី និងរដ្ឋាភិបាលលោកស្រី ផ្ដល់អំណាចទៅឲ្យ«ប្រជាជន»​វិញ។ ការ​ប្រកាសនោះ ក៏បានបន្ថែមដែរថា គ្មានការយល់ព្រមណាមួយ ត្រូវបានសម្រេចដើម្បីបិទបញ្ចប់ការធ្វើបាតុកម្ម និង​ការ​កាន់កាប់អាគាររដ្ឋបាល នៃមន្ទីរក្រសួងនានា របស់ក្រុមបាតុករនោះទេ។


បាតុករអាវលឿង បានប្រើប្រាស់ដុំថ្ម វាយប្រហារលើរថយន្ដក្រុងដឹកក្រុមអាវក្រហម កាលពីរសៀលថ្ងៃ​សៅរ៍ទី៣០​ខែវិច្ឆិកាឆ្នាំ២០១៣។ (រូបថត AFP)

នយោបាយថៃ - លោកស៊ូថេប ថោងស៊ូបាន [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...