ថៃ៖ ដីការ​តុលាការ​លើក​ទី​ពីរ ឲ្យ​ចាប់​ខ្លួន​មេ​បាតុករ ពី​បទ​បំបះ​បំបោរ

ដីការឃាត់ខ្លួន ពីបទបំបះបំបោរ ត្រូវបានចេញផ្សាយប្រឆាំងនឹងមេដឹកនាំបាតុកម្ម លោក ស៊ូថេប ថោងស៊ូបាង នៅ​រាជធានីបាងកក។ នេះបើតាម​ការឲ្យដឹង របស់នគរបាលជាតិថៃ នៅយប់ថ្ងៃចន្ទទី២ខែវិច្ឆិកានេះ បន្ទាប់ពីការ​ប្រឈម​មុខដាក់គ្នាយ៉ាងតឹងតែង រវាង​កងកម្លាំងនគរបាល និងក្រុមបាតុករ ដែលចាងទម្លាក់រដ្ឋាភិបាល។
Loading...
  • ដោយ: កេសរ កូល
  • កែប្រែចុងក្រោយ: December 02, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ដីការឃាត់ខ្លួន ពីបទបំបះបំបោរ ត្រូវបានចេញផ្សាយប្រឆាំងនឹងមេដឹកនាំបាតុកម្ម លោក ស៊ូថេប ថោងស៊ូបាង នៅ​រាជធានីបាងកក។ នេះបើតាម​ការឲ្យដឹង របស់នគរបាលជាតិថៃ នៅយប់ថ្ងៃចន្ទទី២ខែវិច្ឆិកានេះ បន្ទាប់ពីការ​ប្រឈម​មុខដាក់គ្នាយ៉ាងតឹងតែង រវាង​កងកម្លាំងនគរបាល និងក្រុមបាតុករ ដែលចាងទម្លាក់រដ្ឋាភិបាល។


មេដឹកនាំបាតុកម្ម លោក ស៊ូថេប ថោងស៊ូបាង ថ្លែងនៅលើវេទិកាបាតុកម្ម។ (រូបថត AP0)

បទល្មើស - អគ្គ​ស្នង​ការ​រង​នគរបាលជាតិថៃ លោក ចៃយុទ្ធ តាណាតាវៀរ៉ាត់ (Chayut Thanataweerat) បាន​ប្រកាសតាមទូរទស្សន៍ថា «បន្ទុកនៃបទចោទប្រកាន់ ទាក់ទងនឹងការបះបោរ ដែលបានដាក់ចេញប្រឆាំងនឹង មេ​ដឹក​នាំបាតុកម្មលោក ស៊ូថេប ថោងស៊ូបាន មានទម្ងន់ទោសស្មើទោសប្រហារជីវិត ឬជាប់ពន្ធនាគារអស់មួយជីវិត»។

ការសែតបាងកកប៉ុស្ដ៍ បានធ្វើសេចក្ដីរាយការណ៍មួយដែរ ថាក្រៅពីលោក ស៊ូថេប មេដឹកនាំបាតុកម្ម​សំខាន់ៗផ្សេង​ទៀត យ៉ាងហោចណាស់​ចំនួន​៤​រូប​ គឺ​លោក​នីធី​ថន ឡាំលឿ, លោក​ឧថៃ យុដម៉ានី, លោក​រ៉ាត់​ចា​យុទ្ធ ស៊ី​រ៉ា​យោធិន​ផាក់​ឌី និង​លោក​ភី​ជីត ចៃ​មង្គល ក៏នឹង​ត្រូវ​ប្រឈម​មុខ នឹងការចាប់ខ្លួនយកមកផ្ដន្ទាទោស ដោយតុលាការ​ឧក្រិដ្ឋ​កម្ម​ថៃនោះដែរ។ ​បើតាម​មាត្រា​១១៣ នៃ​ច្បាប់​ព្រហ្ម​ទណ្ឌ​ថៃ ជនជាប់សង្ស័យទាំងនេះ នឹងត្រូវប្រឈមនឹងការផ្ដន្ទាទោស ដ៏ធ្ងន់បំផុតមួយ។

តែអ្វីដែលនៅជាមន្ទិលនៅពេលនេះ នៅត្រង់ថា តើដីការឃាត់ខ្លួនខាងលើនេះ នឹងត្រូវយកមកអនុវត្តន៍មែនឬយ៉ាង​ណា។ សូមបញ្ជាក់ថា ដីការឃាត់ខ្លួនលើកទីមួយមុននេះ ប្រឆាំងលោក ស៊ូថេប ពីបទដឹកនាំបាតុកម្មចូលកាន់កាប់ ក្រសួងហិរញ្ញវត្ថុ មិនបានធ្វើឲ្យលោក ស៊ូថេប ខ្លាចរអាអ្វីឡើយ។ មិនត្រឹមតែលោកនៅមានសេរីភាព ធ្វើការជួបប្រជុំ​ជាមួយក្រុមបាតុករ ដោយសេរីប៉ុណ្ណោះទេ លោក ស៊ូថេប នៅថែមទាំងត្រូវបានទទួល ឲ្យមកជួបតទល់មុខ ជា​មួយ​នាយករដ្ឋមន្ត្រី យីងឡាក់ ស៊ីណាវ៉ាត្រា កាលពីថ្ងៃអាទិត្យទី១ខែធ្នូនោះទៀតផង៕

------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...