Posts in ‘នយោបាយ’ Category

សម រង្ស៊ី នៅ​តែ​ប្រកាន់​ជំហរ​ថា រដ្ឋាភិបាល ហ៊ុន សែន គ្មាន​ធម្មនុញ្ញភាព

សម រង្ស៊ី នៅ​តែ​ប្រកាន់​ជំហរ​ថា រដ្ឋាភិបាល ហ៊ុន សែន គ្មាន​ធម្មនុញ្ញភាព

ទន្ទឹមនឹងញ្ញត្តិគាំទ្ររដ្ឋាភិបាល ដែលចេញផ្សាយបន្តបន្ទាប់គាំទ្រ សេចក្ដីថ្លែងការណ៍ថ្កោលទោស មេដឹកនាំគណបក្ស​សង្គ្រោះជាតិ ចេញដោយរដ្ឋាភិបាលលោក ហ៊ុន សែន លោក សម រង្ស៊ី នៅតែប្រកាន់ជំហររបស់ខ្លួន ដោយបាន​សរសេរបញ្ជាក់ នៅលើទំព័រហ្វេសប៊ុកជាផ្លូវការរបស់លោកថា គឺគណបក្ស​ប្រជាជន​កម្ពុជាទៅវិញទេ ដែលបានកំពុង​ធ្វើ​រដ្ឋ​ប្រហារធម្មនុញ្ញ ដោយសារ​អ​ធម្មនុញ្ញ​នៃ​ការបើក​សម័យប្រជុំ​សភា​លើក​ដំបូង​ ថ្ងៃទី​២៣ ​ខែ​កញ្ញា ឆ្នាំ២០១៣ ដែល​​ជា​សភា​ឯក​បក្ស​។


លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ។ (រូបថត គណបក្ស)

នយោបាយកម្ពុជា - ដំណើររឿងភាគនៃនយោបាយក្នុងប្រទេសកម្ពុជា អាចនឹងមាន«តភាគ»វែងឆ្ងាយតទៅទៀត។ វែងឆ្ងាយ ព្រោះការឆ្លើយឆ្លងសំបុត្រ ឬសេចក្ដីថ្លែងការណ៍ [...]

អ្នកវិភាគ៖ រដ្ឋសភា​នីតិកាល​ទី​៥ មិន​ទាន់​មាន​ធម្មនុញ្ញភាព​គ្រប់​គ្រាន់

អ្នកវិភាគ៖ រដ្ឋសភា​នីតិកាល​ទី​៥ មិន​ទាន់​មាន​ធម្មនុញ្ញភាព​គ្រប់​គ្រាន់

ជាបន្តបន្ទាប់ រាប់ចាប់ពីគណបក្សប្រជាជនកម្ពុជា គណបក្សសង្រ្គោះជាតិ និងសូម្បីព្រះមហាក្សត្រ បានបង្ហាញ​ការ​ខ្វែងគំនិតគ្នា ចំពោះធម្មនុញ្ញភាព ឬភាពជាតំណាងពេញលេញ ឲ្យប្រជាពលរដ្ឋខ្មែរ ទាំងមូលរបស់​ស្ថាប័ន​រដ្ឋសភា​នីតិកាលទី៥នេះ។ តែសម្រាប់អ្នកវិភាគនយោបាយឯករាជ្យ បានលើកឡើងថា រដ្ឋសភានីតិកាលទី៥ មិនទាន់​មាន​លក្ខណៈពហុបក្ស ស្របតាមធម្មនុញ្ញភាព នៅឡើយទេ។


រដ្ឋសភានិងអ្នកតំណាងរាស្ត្រពីគណបក្សប្រជាជនកម្ពុជា ថ្ងៃទី២៣ខែកញ្ញា មុនអាគាររដ្ឋសភា។ (រូបថត MONOROOM.info/ O.vary)

នយោបាយ - លោកស្រី ជា វណ្ណាត អ្នកវិភាគនយោបាយឯករាជ្យកម្ពុជា បានថ្លែងប្រាប់ទស្សនាវដ្តី

សម រង្ស៊ី ទូល​ព្រះ​រាជា​ថា សភា​កម្ពុជា​មិន​ឆ្លុះ​បញ្ចាំង​ឆន្ទៈ​ពលរដ្ឋ​ទាំង​មូល

សម រង្ស៊ី ទូល​ព្រះ​រាជា​ថា សភា​កម្ពុជា​មិន​ឆ្លុះ​បញ្ចាំង​ឆន្ទៈ​ពលរដ្ឋ​ទាំង​មូល

ប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បានទូលថ្វាយព្រះមហាក្សត្រថា រដ្ឋសភាបច្ចុប្បន្ន​ដែលត្រូវ​បាន​បង្កើតឡើងកាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៣ មិនមែនជាសភាតំណាងឲ្យប្រជាពលរដ្ឋខ្មែរទាំងមូលនោះទេ ព្រោះសភានេះគឺជាសភាឯកបក្ស ដែលមានតំណាងមកពីគណបក្សប្រជាជនកម្ពុជា តែមួយប៉ុណ្ណោះ។


លោក សម រង្ស៊ី ក្នុងពេលចូលថ្វាយបង្គុំគាល់ព្រះមហាក្សត្រ កាលពីថ្ងៃទី០១ខែសីហាឆ្នាំ២០១៣។ (រូបថត ហ្វេសប៊ុក)

នយោបាយ - លោក សម រង្ស៊ី បានសង្កត់ធ្ងន់ថា៖ «រដ្ឋសភាបច្ចុប្បន្នគឺមិនបានឆ្លុះបញ្ចាំង ពីឆន្ទៈពិតប្រាកដរបស់​ប្រជាពលរដ្ឋខ្មែរឡើយ ហើយក៏ពុំអាចធ្វើជាតំណាង ឲ្យពលរដ្ឋខ្មែរទាំងមូលបានដែរ ដោយសារពុំមាន​តំណាងរាស្រ្ត​គ្រប់ចំនួន១២០រូប [...]

«រុញ​វា​ទៅ​មុខ​ទៅ ធ្វើ​ម៉េច​អា​តំណាង​រាស្រ្ត​ថោក​អញ្ចឹង» (vdo)

«រុញ​វា​ទៅ​មុខ​ទៅ ធ្វើ​ម៉េច​អា​តំណាង​រាស្រ្ត​ថោក​អញ្ចឹង» (vdo)

អំណាច - «រុញវាទៅឲ្យផុតទៅ។ រុញវាទៅមុខទៅ ធ្វើម៉េចអាតំណាងរាស្រ្តថោកអញ្ចឹង ឲ្យវាថោកទៅ។ (...) គេឲ្យ​ទៅកន្លែងចរចា មិនព្រមទៅទេ សុខចិត្តមកធ្វើថោក ឲ្យវាថោកអញ្ចឹងទៅ។» នេះជាសម្លេងបញ្ជា ដែលគេលឺចេញ​ពី​វិទ្យុទាក់ទង ដែលបានប្រាប់ទៅកងសន្តិសុខ«បិទមុខ» ឲ្យប្រើកម្លាំង បណ្ដេញលោកស្រី មូរ សុខហួរ បន្ទាប់ពី​បេក្ខជន​តំណាងរាស្ត្រជាប់ឆ្នោត មណ្ឌលបាត់ដំបង មកពីគណបក្សសង្គ្រោះជាតិរូបនេះ បានប៉ុនប៉ងព្យាយាម ធ្វើការ​សម្តែងមតិនៅទីលានប្រជាធិបតេយ្យ នៅព្រឹកថ្ងៃទី២ ខែមេសានេះ។

កាលពីម្សិលម៉ិញ លោកស្រី រួមជាមួយនឹងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិប្រមាណជា៧នាក់ ក៏ត្រូវបានក្រុម​សន្តិសុខបិទមុខទាំងនេះ រារាំងមិនឲ្យចូលទៅកាន់ទីលានប្រជាធិបតេយ្យ ដើម្បីប្រកាសពីមូលនិធី ជា វិជ្ជា នោះដែរ ដោយសំអាងថា គ្មានច្បាប់អនុញ្ញាត។ ការប៉ុនប៉ង ចូលមកកាន់ទីលានប្រជាធិបតេយ្យ ដែលលោកស្រីមូ សុខហួរ បានបកស្រាយនៅថ្ងៃទី០២ ខែមេសា [...]

ទូត​ឥណ្ឌា​ចោទ​សួរ ពី​ភាព​ស្រប​ច្បាប់ របស់​រដ្ឋាភិបាល​កម្ពុជា

ទូត​ឥណ្ឌា​ចោទ​សួរ ពី​ភាព​ស្រប​ច្បាប់ របស់​រដ្ឋាភិបាល​កម្ពុជា

ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា លោកឌីនីស ផាតនីក (Dinesh K. Patnaik) បានចោទសួរពីភាពស្របច្បាប់​របស់​រដ្ឋាភិបាល និងរដ្ឋសភាកម្ពុជា ដែលបង្កើតឡើងដោយឯកបក្ស ខណៈគណបក្សមួយទៀត បដិសេធមិនទទួលស្គាល់ និងបន្តធ្វើពហិការ នៅនីតិកាលទី៥នេះ នៅឡើយ។


ខាងមុខ៖ លោក ហេង សំរិន (ខាងឆ្វេង) និងលោក ហ៊ុន សែន ក្នុងថ្ងៃបើកនិតិកាលទីប្រាំនៃរដ្ឋសភា ថ្ងៃទី២៣​ខែកញ្ញា​ឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O. Vary)

នយោបាយ - «លទ្ធផលបោះឆ្នោតបានប្រកាសរួចហើយ ហើយសមាជិកសភាក៏បានតែងតាំងហើយដែរ ប៉ុន្តែ​គណបក្ស​មួយមិនព្រមចូលប្រជុំសភា។ កម្ពុជាមានប្រព័ន្ធពហុបក្សនិយម ប៉ុន្តែគណបក្សជាប់ឆ្នោតមួយ​ផ្សេងទៀត​មិនបានចូលរួម ដូច្នេះខ្ញុំគ្រាន់តែចង់លើកជាសំណួរ ថាតើតាមនិយមន័យច្បាប់ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...