Posts in ‘នយោបាយ’ Category

ម៉ៅ មុនីវណ្ណ ថា​អ្នក​ដឹកនាំ​កម្ពុជា​បច្ចុប្បន្ន ជាប់​ពាក់ព័ន្ធ​ខ្មែរ​ក្រហម

ម៉ៅ មុនីវណ្ណ ថា​អ្នក​ដឹកនាំ​កម្ពុជា​បច្ចុប្បន្ន ជាប់​ពាក់ព័ន្ធ​ខ្មែរ​ក្រហម

គណបក្សសង្រ្គោះជាតិ បានប្រារព្ធពិធី រម្លឹកខួបថ្ងៃទី១៧ មេសា តាមការគ្រោងទុក ហើយបានលើកឡើងថា អ្នក​គ្រប់គ្រងប្រទេសកម្ពុជាបច្ចុប្បន្ន គ្មានឆន្ទៈពិតប្រាកដក្នុងការកាត់ក្តីមេដឹកនាំខ្មែរក្រហម ខណៈពួកគេក៏មានជាប់​ពាក់ព័ន្ធ​នឹងរបបខ្មែរក្រហមដែរ។


ពិធី រម្លឹកខួបថ្ងៃទី១៧ មេសា របស់គណបក្សសង្គ្រោះជាតិ នៅបឹងជើងឯក។ (រូបថតហ្វេសប៊ុក)

នយោបាយ - មានការចូលរួមពីព្រះសង្ឃ ក្រុមគ្រួសារជនរងគ្រោះ សកម្មជននយោបាយគាំទ្រ ប្រមាណជាជិតមួយ​ពាន់នាក់ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៤ នេះគណបក្សសង្រ្គោះជាតិ ដែលជាគណបក្សជំទាស់ បានដឹកនាំពីធីបែប​សាសនា ដើម្បីឧទ្ធិសកុសលផលបុណ្យដល់ក្រុមគ្រោះសារជនរងគ្រោះ ដែលបានស្លាប់ក្នុងរបបប្រល័យ​ពូជសាសន៍​ប៉ុលពត ក្រោយការដួលរលំរបបសាធារណៈរដ្ឋខ្មែរ នៅថ្ងៃទី១៧ ខែមេសា [...]

បក្ស​សង្គ្រោះជាតិ​ គ្រោង​លើក​យក​ច្បាប់​បោះឆ្នោត​«មេ​ភូមិ» មក​ចរចា

បក្ស​សង្គ្រោះជាតិ​ គ្រោង​លើក​យក​ច្បាប់​បោះឆ្នោត​«មេ​ភូមិ» មក​ចរចា

ស្របពេលដែលស្ថានការនយោបាយ នៅមិនទានមានដំណោះស្រាយបាននៅឡើយ ពិសេសពាក់ព័ន្ធនឹង​ការកំណត់​«ថ្ងៃ»នៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនោះ មន្រ្តីច្បាប់នៃ​គណបក្ស​សង្គ្រោះជាតិ បានបង្ហើបប្រាប់នូវកិច្ចការបន្ទាប់ ក្នុងការចចារនោះថា គណបក្សលោក​នឹងជំរុញឲ្យមានការបោះឆ្នោត​ថ្នាក់ភូមិ​តាមបែប​«ឯកត្តនាម»។


អ្នកបោះឆ្នោតមួយរូប បានបោះសន្លឹកឆ្នោតចូលទៅក្នុងហិបឆ្នោត។ (រូបថត IRI)

កំណែទម្រង់ការបោះឆ្នោត - លោក រស់ សួ មន្រ្តីច្បាប់ជាន់ខ្ពស់នៃគណបក្សសង្គ្រោះជាតិ ក្នុងកិច្ចសម្ភាសជាមួយ​ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ  បានលើកឡើងថា [...]

ហ៊ុន សែន ព្រមាន​អ្នក​វិគាគ​ឲ្យ​«ប្រយ័ត្ន​ប្រយែង»

ហ៊ុន សែន ព្រមាន​អ្នក​វិគាគ​ឲ្យ​«ប្រយ័ត្ន​ប្រយែង»

លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានព្រមានជាចំហរដល់អ្នកវិភាគ និងអង្គការសង្គមស៊ីវិលទាំងឡាយ ឲ្យប្រុង​ប្រយ័ត្នខ្ពស់ក្នុងការធ្វើ ការអត្ថាធិប្បាយ ឬវិគាគ ខណៈអ្នកវិភាគទាំងនោះ មិនដឹងរឿងច្បាស់ ដែលអាចនាំឲ្យបញ្ហា​កាន់តែស្មុគស្មាញ។ ការព្រមានរបស់លោកហ៊ុន សែន គឺបានកើតឡើង បន្ទាប់ពីមានការជួបជជែកគ្នា រវាងលោក និងមេដឹកនាំគណបក្សប្រឆាំង កាលពីពេលថ្មីៗនេះ ជំរុញឲ្យភាគីទាំងសងខាង ជិតឈានដល់ការឯកភាពគ្នា។


លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៃរដ្ឋាភិបាលកម្ពុជា។

សិទ្ធិ - ទន្ទឹមនឹងសម្តែងការព្រួយបារម្ភថា ការចរចារនយោបាយ រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្ស​សង្រ្គោះជាតិ អាចបរាជ័យដោយសារឥរិយាបថរឹងត្អឹង របស់លោកកឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ [...]

កឹម សុខា៖ ហ៊ុន សែន បំបែក​សម រង្ស៊ី និង​កឹម សុខា មិន​បាន​ដាច់​ខាត

កឹម សុខា៖ ហ៊ុន សែន បំបែក​សម រង្ស៊ី និង​កឹម សុខា មិន​បាន​ដាច់​ខាត

ឆ្លើយតបនឹងការលើកឡើង របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលថាលោក កឹម សុខា និងលោក សម រង្ស៊ី មិនទាន់ឯកភាពគ្នា លើគោលជំហរចរចានយោបាយជាមួយគណបក្សប្រជាជនកម្ពុជានោះ លោកកឹម សុខា អនុ​ប្រធានគណបក្សសង្គ្រោះជាតិ បានអះអាងថាលោក បានស្គាល់ច្បាស់ល្បិចកលនយោបាយរបស់លោក ហ៊ុន សែន ច្បាស់ណាស់ ដូច្នេះលោកហ៊ុន សែន មិនអាចបំបែកបំបាក់សាមគ្គីភាពរបស់ថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ បានដាច់ខាត។


ទិដ្ឋភាពបាតុកម្ម មើលពីក្រោយមេដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី (ខាងឆ្វេង) និងលោក កឹម សុខា។ (រូបថត គណបក្ស)

នយោបាយ - «ល្បិចកលនយោបាយរបស់លោកហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា បីយ៉ាងរលាយអស់​ហើយ។ ទីមួយគឺទិញ។ ទីពីរគឺសម្លុត។ ទីបីបំបែកបំបាក់។ [...]

ហ៊ុន សែន ចង់បំបែក សម រង្ស៊ី និង កឹម សុខា?

ហ៊ុន សែន ចង់បំបែក សម រង្ស៊ី និង កឹម សុខា?

លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានអះអាងថាគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ បានឯកភាពគ្នា លើចំណុចគន្លឹះច្រើនហើយ ក្រោយការសន្ទនាផ្ទាល់រវាងលោក និងលោកសម រង្ស៊ី តែនៅមានបញ្ហាមួយចំនួន នៅ​បន្តខ្វែងគំនិតគ្នានៅឡើយ ហើយបញ្ហាទាំងនោះអាចបន្តជាប់គាំង ប្រសិនបើលោកកឹម សុខា បង្ហាញឥរិយាបថ​រឹង​ទទឹង។ ជាការលើកឡើង ដែលធ្វើឲ្យយល់ថា លោកនាយករដ្ឋមន្ត្រីកំពុងអនុវត្តន៍ យុទ្ធវិធីបំបែកបំបាក់ រវាងមេដឹកនាំ​ប្រឆាំងទាំងពីររូប។


លោក ហ៊ុន សែន នៅពេលលោកនៅជកបារីនៅឡើយ។ (រូបថត ឯកសារ)

នយោបាយ - លោកហ៊ុន សែន បានលើកឡើងថា លោកបានស្នើទៅលោកសម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ជំរុញឲ្យលោកកឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ គម្បីកុំមានការរឹងរួសខ្លាំងពេកក្នុងការចរចា ខណៈលោក​សម រង្ស៊ី [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...