Posts in ‘នយោបាយ’ Category

កឹម សុខា៖ សង្រ្គោះ​ជាតិ​នឹង​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ ស្គាល់​ច្បាស់​ពី​ជំហរ​បក្ស

កឹម សុខា៖ សង្រ្គោះ​ជាតិ​នឹង​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ ស្គាល់​ច្បាស់​ពី​ជំហរ​បក្ស

គណបក្សសង្រ្គោះជាតិ នឹងបង្ហាញឲ្យបានច្បាស់ ពីគោលជំហរនយោបាយរបស់គណបក្សដល់អ្នកគាំទ្រ ដើម្បី​ជៀស​វាងការភ័ន្តច្រឡំ ដែលធ្វើឲ្យធ្លាក់ប្រជាប្រិយភាព។ នេះជាការពន្យល់របស់លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្រ្គោះជាតិ ខណៈដែលលោកយល់ថា ស្ថានការណ៍ចុងក្រោយនេះ ធ្វើឲ្យមានភាពស្រពិចស្រពិល​ពីជំហរ​គណបក្ស។


លោកកឹម​ សុខា នៅពិធីជួបជាមួយអ្នកគាំទ្រគណបក្សលោក។ (រូបថតគណបក្ស)

នយោបាយ - គោលដៅអត្ថិភាពរបស់គណក្សសង្រ្គោះជាតិ ដែលត្រូវធ្វើនៅក្នុងរដ្ឋសភា មុននឹងសម្រេច​ធ្វើកិច្ចការ​អ្វីផ្សេងទៀត គឺការកែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប និងការពង្រឹងតួនាទីរបស់គណបក្ស​ជំទាស់ នៅក្នុងរដ្ឋសភា។ នេះជាការបញ្ជាក់របស់លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ [...]

បក្ស​សង្គ្រោះ​ជាតិ៖ សមាសភាព គ.ជ.ប ត្រូវ​តែ​ថ្មី​ទាំង​អស់

បក្ស​សង្គ្រោះ​ជាតិ៖ សមាសភាព គ.ជ.ប ត្រូវ​តែ​ថ្មី​ទាំង​អស់

នយោបាយ - ភាពជាប់គាំងនយោបាយក្រោយការបោះឆ្នោត ព្រោះតែគណបក្សសង្គ្រោះជាតិ មិនអាចទទួលយក​លទ្ធផល ដែលបានប្រកាស ឬរៀបចំដោយ គ.ជ.ប ក្រោយការបោះឆ្នោតនោះទេ។ បក្សប្រឆាំងបានចាត់ទុកលទ្ធផល នៃការបោះឆ្នោតកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣កន្លងមក ជាការក្លែងបន្លំ ដោយមន្រ្តីមានអំណាចមួយចំនួន ក្នុង គ.ជ.ប។

មន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក រស់ សួរ បានបញ្ជាក់ប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នាល្ងាចថ្ងៃទី២៥ ខែកក្កដានេះថា ពេលនេះគណបក្សកំពង់ធ្វើការរៀបចំឯកសារ និងជ្រើសរើសសមាសភាពមន្រ្តីចំនួនបីរូប ថែមទៀត ក្រៅពីលោក គួយ ប៊ុនរឿន ដើម្បីដាក់ទៅរដ្ឋសភាដើម្បីអនុម័ត ក្រោយពេលតំណាងរាស្រ្តបក្សសង្គ្រោះជាតិ ចូលកាន់​តំណែងជាផ្លូវការ។

លោកបន្តថា ជាពិសេសជាងនេះទៅទៀតនោះ គណបក្សសង្គ្រោះជាតិបានគិតគូរហើយ [...]

ប្រមុខ​គណបក្ស​នយោបាយ​ទាំង​ពីរ គាល់​ព្រះ​មហាក្សត្រ​មុន​ចូល​ស្បថ

ប្រមុខ​គណបក្ស​នយោបាយ​ទាំង​ពីរ គាល់​ព្រះ​មហាក្សត្រ​មុន​ចូល​ស្បថ

ថ្នាក់ដឹកនាំកំពូលនៃគណបក្សនយោបាយធំៗទាំងពីរ នឹងដឹកដៃគ្នាឡើងគាល់ព្រះមហាក្សត្រ នាល្ងាចថ្ងៃទី២៤ ខែ​កក្កដានេះ ដើម្បីបង្ហាញពីកិច្ចព្រមព្រៀង ក្រោយជំនួបប្រជុំកាលពីថ្ងៃទី២២ ខែកក្កដា។ កិច្ចការបន្ទាប់មក នៅក្នុង​គម្រោងនោះ នឹងមានការស្បថធ្វើសច្ចាប្រណិធាន នៅថ្ងៃបន្ទាប់ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១២។


ព្រះមហាក្សត្រ នរោត្តម សី ហមុនី យាងព្រះកោដ្ឋព្រះបរមរតនកោដ្ឋ ចូលព្រះរាជវាំង។ (រូបថត MONOROOM.info/ O.Vary)

នយោបាយ - ថ្នាក់ដឹកនាំកំពូលគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ចូលគាល់អង្គ​ព្រះមហាក្សត្រ​នាល្លាចថ្ងៃទី២៤ ខែកក្កដានេះ ដើម្បីទូលថ្វាយព្រះមហាក្សត្រ នូវលទ្ធផលក្រោយជំនួបចរចា ដោះស្រាយវិបត្ត​នយោបាយ [...]

សម រង្ស៊ី ប្រាប់​អ្នក​គាំទ្រ​ឲ្យ​«ចាំ​មើល»​សិន (vdo)

សម រង្ស៊ី ប្រាប់​អ្នក​គាំទ្រ​ឲ្យ​«ចាំ​មើល»​សិន (vdo)

ទំនងជាបារម្ភថាអ្នកគាំទ្រមួយចំនួនអស់ក្តីសង្ឃឹម ក្នុងការធ្វើឲ្យមានការផ្លាស់ប្តូរ ព្រោះគណបក្សសង្រ្គោះជាតិ បាន​សម្រេចចូលប្រជុំសភាទៅហើយនោះ លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បានចេញមកថ្លែងនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៤ នេះ ស្នើឲ្យអ្នកគាំទ្រគប្បីរងចាំមើលសិន។


លោក កឹម សុខា និងលោក សម រង្ស៊ី មេដឹកនាំគណបក្សសង្គ្រោះជាតិ នៅក្នុងកិច្ចប្រជុំជាមួយ គណបក្សប្រជាជន​កម្ពុជា។ (រូបថត MONOROOM.info/ O. Vary)

នយោបាយ - លោកសម រង្ស៊ី បានពន្យល់ថា អ្នកគាំទ្រគណបក្សសង្រ្គោះជាតិ គម្បីកុំទាន់មានការថ្កោលទោស ចំពោះជំហរគណបក្សសង្រ្គោះជាតិ ហើយថាកាលដែលគណបក្សសង្រ្គោះជាតិ ចូលប្រជុំសភា ក៏ព្រោះតែគណបក្ស​សង្រ្គោះជាតិ [...]

មតិ​ប្រតិកម្ម៖ ភាព​ជាប់​គាំង​នយោបាយ​ត្រូវ​បាន​បញ្ចប់ ក្រោម​«គំនាប»

មតិ​ប្រតិកម្ម៖ ភាព​ជាប់​គាំង​នយោបាយ​ត្រូវ​បាន​បញ្ចប់ ក្រោម​«គំនាប»

បញ្ហាជាប់«គាំង»នយោបាយនៅកម្ពុជា ទំនងជាត្រូវបាន«បញ្ចប់» បន្ទាប់ពីការចចាររយៈពេលជាងប្រាំម៉ោង រវាង​គណបក្សធំៗទាំងពីរ កាលពីថ្ងៃទី២២ ខែកក្កដា ម្សិលម៉ិញនេះ បានឯកភាពគ្នាលើ«កិច្ចព្រមព្រៀង»​ប្រាំពីរ​ចំណុច​នោះ។ មតិមួយចំនួនលើកឡើងថា ការឯកភាពគ្នានេះ បានបន្យល់ទុកនូវ«មន្ទិល»មួយចំនួន ដែលស្ថិតក្រោម​ស្ថាន​ការណ៍ដ៏ទើសទាល់ ឬមានគំនាបនយោបាយនៅពីក្រោយ។


មួកមានរូបសញ្ញាគណបក្សនយោបាយធំពីរ នៅប្រទេសកម្ពុជា។

នយោបាយ - ជាក់ស្តែងបន្ទាប់ពីបញ្ចប់ការព្រងព្រៀងនៃគណបក្សនយោបាយទាំងពីរ នៅវិមានព្រឹទ្ធសភា កាល​ពី​ថ្ងៃទី២២ ខែកក្កដា ម្សិលម៉ិញ លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បានចេញមកទាំងទឹកមុខក្រៀមក្រំ ហាក់មិនពេញចិត្ត ទៅនឹងលទ្ធផលនៃកិច្ចប្រជុំនោះឡើយ។

[...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...