Posts in ‘នយោបាយ’ Category

សម រង្ស៊ី ជិត​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​«សំបក»​ ខណៈ CPP ថា​«គាំទ្រ»

សម រង្ស៊ី ជិត​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​«សំបក»​ ខណៈ CPP ថា​«គាំទ្រ»

បេក្ខភាព​ប្រធាន​ក្រុម​តំណាង​រាស្រ្ត​ភាគ​តិច​ក្នុង​រដ្ឋសភា ត្រូវ​បាន​សម្រេច​ចេញ​ជា​រូប​រាង​ហើយ និង​កំពុង​រង់ចាំ​ការ​អនុម័ត ក្នុង​សម័យ​ប្រជុំ​រដ្ឋសភា​ពេញ​អង្គ​ បន្ទាប់​ពី​មាន​សំណើរ របស់​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ពេល​ថ្មីៗ​នេះ។ មិន​មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ទេ ព្រោះ​បេក្ខភាព​ជា​ប្រធាន​ក្រុម​មតិ​ភាគ​តិច​នៃ​រដ្ឋសភា នឹង​ធ្លាក់​ទៅ​លើ​លោក សម រង្ស៊ី ​រី​ឯ​លោក កឹម សុខា ជា​អនុ​ប្រធាន និង​មាន​លោក យឹម សុវណ្ណ ជា​លេខាធិការ។ នេះ​ជា​ការ​លើក​ឡើង របស់​ប្រធាន​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិលោក គួយ ប៊ុនរឿន នា​វិមាន​រដ្ឋសភា​ជាតិ នា​ល្ងាច​ថ្ងៃ​ទី០៩ ខែ​មករា ឆ្នាំ​២០១៥។

ការតែង​តាំង​លោក សម រង្ស៊ី ដែល​នឹង​មាន​ថានៈ​ស្មើ​នឹង​នាយក​រដ្ឋមន្រ្តី និង​គណៈ​កម្មាការ​ក្រុម​មតិ​ភាគ​តិច​ខាង​លើ​នេះ ត្រូវ​បាន​តំណាង​ក្រុម​ការងារ នៃ​គណបក្ស​ប្រជាជន​កម្ពុជា លោក ប៊ិន ឈិន ឯកភាព​គាំទ្រ។ លោក​បាន​បញ្ជាក់​ថា៖ [...]

បក្ស​ប្រជាជន ចង់​បង្រួម​«សិទ្ធិ»​ឃោសនា​បោះ​ឆ្នោត​ក្នុង​ច្បាប់​ថ្មី

បក្ស​ប្រជាជន ចង់​បង្រួម​«សិទ្ធិ»​ឃោសនា​បោះ​ឆ្នោត​ក្នុង​ច្បាប់​ថ្មី

កិច្ចពិភាក្សា លើ​សេចក្តី​ស្នើ​ច្បាប់​បោះ​ឆ្នោត ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​បន្ត​មក​ដល់​ដំណាក់​កាល​មួយ​ទៀត ស្ដី​ពី​សិទ្ធិ​នៃ​ការ​ឃាសនា​បោះ​ឆ្នោត។ បន្ទាប់​ពី​ជំនួប​ជា​ថ្មី តែ​ខ្លី​ខុស​ពី​ធម្មតា នៃ​ក្រុម​ការងារ​ចាស់​របស់​គណបក្ស​ទាំង​ពីរ នា​វិមាន​រដ្ឋសភា កាល​ពី​ថ្ងៃ​ទី៩ ខែ​មករា ឆ្នាំ​២០១៤ ម្សិល​ម៉ិញ​នេះ គណបក្ស​ប្រជាជន​កម្ពុជា តាម​រយៈ​ប្រធាន​ក្រុម​ការងារ​របស់​ខ្លួន លោក ប៊ិន ឈិន បាន​ថ្លែង​ឡើង​ចង់​ឲ្យ​មាន​«មាត្រា»​កំណត់​ឲ្យ​ច្បាស់​ពី​«សកម្មភាព»​ធ្វើ​យុទ្ធនាការ​ឃោសនា របស់​គណបក្ស​នយោបាយ​ទាំង​អស់។

លោក​បាន​ពន្យល់​ថា ចង់​ឲ្យ គ.ជ.ប កំណត់​ការ​អនុញ្ញាត ការ​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត ដែល​ត្រូវ​ផ្តើម​បើក​យុទ្ធនាការ​ឃោសនា​ដំបូង និង​នៅ​ថ្ងៃ​បិទ​ប៉ុណ្ណោះ ដើម្បី​ជៀស​វាង​ការ​កក​ស្ទះ​ចរចរាចរណ៍។ ក្នុង​អំឡុង​ពេល​នៃ​យុទ្ធនាការ​ឃោសនា ក្នុង​ថ្ងៃ​បន្ត​បន្ទាប់ [...]

កឹម សុខា៖ បើ ឡាក់ សុភាព ធ្វើ​ខុស​វិន័យ​បក្ស ការ​បណ្តេញ​ចេញ​ជា​ការ​ត្រឹម​ត្រូវ (vdo)

កឹម សុខា៖ បើ ឡាក់ សុភាព ធ្វើ​ខុស​វិន័យ​បក្ស ការ​បណ្តេញ​ចេញ​ជា​ការ​ត្រឹម​ត្រូវ (vdo)

ថ្លែង​មក​កាន់​អ្នក​សារព័ត៌មាន នៅ​ថ្ងៃ​ទី​០៨ ខែ​មករា ឆ្នាំ​២០១៥​នេះ នៅ​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ លោក កឹម សុខា បាន​បញ្ជាក់​ថា វា​មិន​មាន​អ្វី​ប្លែក​នោះ​ទេ បើ​សិន​ជា​ប្រធាន​គណកម្មការ​វិន័យ​របស់​បក្ស​សម្រេច​​បញ្ឈប់ ឬ​​បណ្តេញ​លោក​ស្រី ឡាក់ សុភាព ចេញ​ពី​គណបក្ស​នោះ។ វា​ប្រាកដ​ជា​មាន​ឯកសារ និង​ភស្តុតាង​គ្រប់​គ្រាន់​ហើយ បើ​មិន​ដូច្នេះ​ទេ​គណកម្មការ​វិន័យ ក៏​មិន​បណ្តេញ​ចេញ​នោះ​ដែរ។

អនុប្រធាន​គណបក្ស​ប្រឆាំង និង​ជា​អនុ​ប្រធាន​ទី​មួយ​រដ្ឋសភា​រូប​នេះ បាន​បន្ត​ថា លោក​ក៏​នឹង​ជម្រុញ​ឲ្យ​មាន​ការ​សើរើ​សំណុំ​រឿង​លោកស្រី ឡាក់ សុភាព នេះ​មក​ធ្វើការ​ពិនិត្យ និង​ពិភាក្សា​ត​ទល់​គ្នា​ចំពោះ​មុខ​ទៀត។ លោក កឹម សុខា បាន​បន្ថែមទៀត​ថា៖ «ខ្ញុំ​បាន​ឃើញ​នូវ​របាយ​ការណ៍ របស់​គណៈ​កម្មា​ធិការ​វិន័យ​ហើយ។ (…) របាយ​ការណ៍​នោះ គេ​ធ្វើ​ទៅ​តាម​លក្ខន្តិកៈ បទ​បញ្ជា​ផ្ទៃ​ក្នុង​របស់​គណបក្ស​ហើយ។ [...]

បក្ស​សង្គ្រោះ​ជាតិ​ឲ្យ មាជ សុវណ្ណារ៉ា បន្ត​ជាប់​ក្នុង​ពន្ធនាគារ?

បក្ស​សង្គ្រោះ​ជាតិ​ឲ្យ មាជ សុវណ្ណារ៉ា បន្ត​ជាប់​ក្នុង​ពន្ធនាគារ?

តើ​គណបក្ស​សង្គ្រោះ​ជាតិ បាន​សុំ​ឲ្យ​លោក មាជ សុវណ្ណារ៉ា អត់​ធ្មត់​បន្ត​ជាប់​ក្នុង​ពន្ធនាគារ ដើម្បីរង់​ចាំ​ឲ្យ​ចេញ​បាន ​គណៈកម្មការធិការ​ជាតិ រៀបចំ​ការ​បោះ​ឆ្នោត​ មួយ​ឯករាជ្យ​មែន​ឬ? មែន​ឬ​មិន​មែន វា​ជា​ការ​ថ្លែង​ឲ្យ​ដឹង​របស់​លោក អំ សំអាន តំណាង​រាស្ត្រ​ខេត្ត​សៀមរាប របស់​គណបក្ស​សង្រ្គោះ​ជាតិ នៅ​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ក្នុង​ថ្ងៃ​ទី​៨ ខែ​មករា​នេះ។

ឆ្លៀតឱកាស​ដែល​លោក ចូល​មក​ធ្វើ​បាតុកម្ម​តវ៉ា ជា​មួយ​ប្រជា​ពលរដ្ឋ និង​ព្រះ​សង្ឃ​នៅ​ទី​នោះ លោក អំ សំអាន បាន​ថ្លែង​បរិហា​ប្រព័ន្ធ​តុលាការ​កម្ពុជា ប្រាប់​ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ​ថា ការ​ចាប់​ខ្លួន​លោក មាជ សុវណ្ណារ៉ា ជា​ការ​គៀប​សង្កត់ និង​ជា​ការ​ដាក់​គំនាប មក​លើ​គណៈបក្ស​សង្គ្រោះ​ជាតិ ព្រោះ​«គ.ជ.ប»។ លោក​បាន​និយាយ​ថា៖ «ដូច្នេះ​ហើយ បាន​ជា​គេ​ត្រូវ​ចាប់​លោក មាជ សុវណ្ណារ៉ា ហើយ​នឹង​សកម្ម​ជន​គណបក្ស​សង្រ្គោះ​ជាតិ​ដទៃ​ទៀត [...]

កឹម សុខា៖ រាជវង្ស​គួរ​រួបរួម​គ្នា​បម្រើ​ខ្មែរ កុំ​បម្រើ​អ្នក​ដែល​ធ្វើ​បាប​រាស្រ្ត

កឹម សុខា៖ រាជវង្ស​គួរ​រួបរួម​គ្នា​បម្រើ​ខ្មែរ កុំ​បម្រើ​អ្នក​ដែល​ធ្វើ​បាប​រាស្រ្ត

ចំពោះ​ការ​យាង​ចូល​ដឹកនាំ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​វិញ របស់​សម្តេច​ក្រុម​ព្រះ នរោត្តម រណឬទ្ធិ ត្រូវ​បាន​លោក កឹម សុខា បញ្ជាក់​ថា លោក​មិនការ​ព្រួយ​បារម្ភ ពី​វត្តមាន​របស់​សម្តេច​ក្រុម​ព្រះ មក​បំបែក​សំឡេង​ឆ្នោត​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ឡើយ។

ថ្លែងនៅ​ចំពោះ​មុខ​អ្នក​កាសែត នៅ​ព្រលាន​យន្ដហោះ​នា​ព្រឹក​ថ្ងៃ​ទី​០៨ ខែ​មករា ឆ្នាំ​២០១៥​នេះ អនុ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ និង​ជា​អនុ​ប្រធាន​ទី១​នៃ​រដ្ឋសភា លោក កឹម សុខា បាន​និយាយ​ថា លោក​អបអរ​ចំពោះ​ការ​យាង​មក​ដឹកនាំ​គណបក្ស ហ៊ុនស៊ិនប៉ិច វិញ និង​ការ​រួប​រួម​គ្នារបស់​រាជវង្ស ដើម្បី​បម្រើ​ដល់​ជាតិ និង​ប្រជា​ពលរដ្ឋ​ខ្មែរ។

លោក កឹម សុខា បានថ្លែងឡើងថា៖ «ខ្ញុំក៏អបអរសាទរដែរ នូវដែររាជវង្សចេះជួបជុំគ្នា ដើម្បីការពារតម្លៃរាជវង្ស ក្នុងប្រទេសកម្ពុជាយើង។ ធ្វើម៉េចបានរួបរួមគ្នាទៅ ប៉ុន្តែរួបរួមគ្នាដើម្បីបម្រើខ្មែរ បម្រើប្រជាពលរដ្ឋ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...