Posts in ‘នយោបាយ’ Category

ព្រឹទ្ធសភាអនុម័តច្បាប់ NGO ព្រោះ​ដើម្បី​គ្រប់​គ្រង​«ថវិការ»​សង្គម​ស៊ីវិល (vdo)

ព្រឹទ្ធសភាអនុម័តច្បាប់ NGO ព្រោះ​ដើម្បី​គ្រប់​គ្រង​«ថវិការ»​សង្គម​ស៊ីវិល (vdo)

ក្រោយការអនុម័តជាផ្លូវការ ក្រោមសម្លេង ៤៤លើ៤៤ សម្លេង មកពីគណបក្សប្រជាជនកម្ពុជា តែមួយនោះ លោក ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភា បានលើកឡើងថា ការដែលព្រឹទ្ធសភា យល់ព្រមអនុម័ត លើ​សេចក្ដីព្រាងច្បាប់​ ស្ដីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាលនេះ  ព្រោះតែចង់បាន នូវការការពារអង្គការ សមាគម និងសង្គមស៊ីវិលទាំងនោះ ដោយរដ្ឋាភិបាល តាមរយៈការគ្រប់គ្រង លើប្រាក់ចំណូល និង​ចំណាយ ដែលបានទទួលជំនួយពីបរទេស។

នាវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី២៤ ខែកក្កដានេះ អ្នកនាំពាក្យព្រឹទ្ធសភា លោក ម៉ម ប៊ុននាង បានថ្លែងថា មក​ទល់ពេលនេះ អង្គកការសង្គមស៊ីវិល មានរហូតដល់ជាង ៥០០០ទៅហើយ។ ហើយគ្មានច្បាប់គ្រប់គ្រងនោះ វាមិនអាចទៅរួចទេ។ តើការព្រួយបារម្ភ របស់រដ្ឋាភិបាល និងសង្គមជាតិ មានការបារម្ភណាស់។ លោកថា រដ្ឋាភិបាលត្រូវការចាំបាច់ នូវអង្គការសង្គមស៊ីវិលទាំងនោះ ដែលបានមកជួយប្រជាពលរដ្ឋខ្មែរ នូវប្រាក់​រាប់​រយ​លាន ពីបរទេស។

លោក ប៊ុននាង [...]

សេចក្តី​ព្រាង​ច្បាប់ NGO ត្រូវ​បាន​ព្រឹទ្ធសភា «អនុម័ត»

សេចក្តី​ព្រាង​ច្បាប់ NGO ត្រូវ​បាន​ព្រឹទ្ធសភា «អនុម័ត»

សេចក្តីព្រាងច្បាប់ ស្ដីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាល ដ៏ចម្រូងចម្រាស់ ត្រូវបានព្រឹទ្ធសភា នៃប្រទេស​កម្ពុជា អនុម័ត នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥នេះ បន្ទាប់ពីអត្ថបទព្រាងច្បាប់មួយនេះ ត្រូវបាន​រដ្ឋសភា​អនុម័ត ក្រោមសម្លេង ៦៨ លើ៦៨ នៃសម្លេងតំណាងរាស្រ្ត មកពីគណបក្សកាន់អំណាចតែមួយ កាលពីថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ២០១៥កន្លងមក។

បន្ទាប់ពីការអនុម័ត សេចក្ដីព្រាងច្បាប់នេះ របស់រដ្ឋសភានាពេលនោះ តំណាងរាស្រ្ត ខាងគណបក្សប្រឆាំង ដែលបានធ្វើពហិការ មិនចូលរួមក្នុងការអនុម័តច្បាប់​ បានធ្វើការបរិហារថា ច្បាប់ NGO នេះប្រៀបបាន ជាកូន​កើតមិនគ្រប់ខែ យ៉ាងដូច្នេះដែរ។

» សូមអានអត្ថបទឡើងវិញ ដោយចុចនៅលើទីនេះ និងទីនេះ

[...]
សុខ ទូច៖ កុំ​យក​រឿង​ព្រំដែន ធ្វើ​«ចំណី»​នយោបាយ (vdo)

សុខ ទូច៖ កុំ​យក​រឿង​ព្រំដែន ធ្វើ​«ចំណី»​នយោបាយ (vdo)

សូមអ្នកនយោបាយទាំងអស់ ជៀសឲ្យឆ្ងាយ ពីបញ្ហាយករឿងព្រំដែន ជារឿងរបស់ជាតិទាំងមូម មកធ្វើជា​រឿង​កំប្លុកកំប្លែង ដើម្បីតែចំណេញនយោបាយរបស់ខ្លួន។ នេះជាសារ ដែលលោក សូខ ទូច អ្នកវិភាគនយោបាយ និងជាប្រធានក្រុមការងារស្រាវជ្រាវ បានថ្លែង នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីដំណើរការប្រមូលឯកសារ ពាក់ព័ន្ធបញ្ហាព្រំដែន កម្ពុជា-វៀតណាម នៅរាជបណ្ឌិតសភា នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៥នេះ។

លោកបានថ្លែងឡើងថា បញ្ហា«ព្រំដែន» មិនមែនជាបញ្ហា របស់បុគ្គលណាម្នាក់ មិនមែនជាបញ្ហា របស់​លោក​​នាយករដ្ឋមន្រ្តីហ៊ុនសែន ហើយក៏មិនមែនជាបញ្ហា របស់គណបក្សប្រឆាំងដែរ តែជាបញ្ហារបស់ជាតិ​កម្ពុជា​ទាំង​មូល ជាបញ្ហារបស់រដ្ឋសភាកម្ពុជា។ លោក សុខ ទូច បានបង្ហាញការខកចិត្ត ចំពោះគណបក្សសង្គ្រោះជាតិ ដែល​តែងតែប្រកាសក្តែងៗថា បានទទួល ឬចម្លងផែនទី ពីប្រទេសបារាំង សម្រាប់ការប្រើប្រាស់ជាក់ស្តែង តែ​ផ្ទុយទៅវិញ មានត្រឹមតែក្នុងអាយផែត (iPad) ប៉ុណ្ណោះ។ [...]

ផៃ ស៊ីផាន ហៅ​អង្គការ​លីកាដូ ថា​កំពុង​ការពារ​ជន​«ដៃ​ដល់»

ផៃ ស៊ីផាន ហៅ​អង្គការ​លីកាដូ ថា​កំពុង​ការពារ​ជន​«ដៃ​ដល់»

ការសម្រេចដាក់ទោសទណ្ឌ លើសកម្មជនទាំង១១រូប របស់គណបក្សប្រឆាំង បានបង្កឲ្យមានប្រតិកម្ម កើត​ឡើង​ពីគ្រប់មជ្ឈដ្ឋាន។ បន្ទាប់ពីសេចក្ដីថ្លែងការណ៍ របស់អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទិ្ធមនុស្ស ហៅ​កាត់ថា លីកាដូ ដែលបានហៅការសម្រេច របស់តុលាការកម្ពុជា ថាមានចរិកនយោបាយនោះមក រដ្ឋលេខា​ធិការ និងជាអ្នកនាំពាក្យ នៃទីស្តីការគណរដ្ឋមន្រ្តី លោក ផៃ សីផាន បានប្រតិកម្មតបវិញ ដោយបានហៅ សេចក្តី​ថ្លែងការណ៍នោះ ថាមានចរិតលំអៀង ដោយមាននិន្នាការនយោបាយ។

លោក ផៃ ស៊ីផាន បានសរសេរ ក្នុងគណនេយ្យហ្វេសប៊ុករបស់លោក ចាត់ទុកថា សេចក្តីថ្លែងការណ៍នោះ ថា​ជាការបំភ័ន និងប្រាសចាកពីគោលដៅយុត្តិធម៌ និងសិទ្ធមនុស្ស ដែលជាអណត្តិរបស់អង្គការ ក្នុងកិច្ចការពារ និងលើកស្ទួយ ដែលជាគោលដៅ របស់អង្គការមិនមែនរដ្ឋាភិបាល លីកាដូ នៅក្នុងវិស័យស្នូលរបស់ខ្លួន។

ប្រតិកម្មនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីអង្គការលីការដូ ចេញនូវសេចក្តីថ្លែងការណ៍មួយ [...]

សកម្មជន​បក្ស​ប្រឆាំង​១១​នាក់​ត្រូវ​ឃុំ​ខ្លួន​ជា​ថ្មី ព្រោះ​នយោបាយ?

សកម្មជន​បក្ស​ប្រឆាំង​១១​នាក់​ត្រូវ​ឃុំ​ខ្លួន​ជា​ថ្មី ព្រោះ​នយោបាយ?

សកម្មជនគណបក្សប្រឆាំង ដែលលេចធ្លោនៅកម្ពុជា ចំនួន១១នាក់ ត្រូវបានចៅក្រមស៊ើបអង្កេត នៃ​សាលា​ដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ ចាប់ខ្លួន និងឃុំខ្លួនជាថ្មី ដោយម្នាក់ៗ ត្រូវជាប់ពន្ធនាគារ ពី៧ឆ្នាំ ដល់២០ឆ្នាំ ក្នុងបទចោទពាក់ព័ន្ធ នឹងបាតុកម្មដោយអំពើហិង្សាមួយ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤កន្លងទៅ។ មួយ​ឆ្នាំក្រោយ ពីកើតមានអំពើហិង្សា នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥ម្សិលម៉ិញនេះ សាលាដំបូង​រាជធានី​ភ្នំពេញ បានចោទប្រកាន់ជាផ្លូវការ លើសកម្មជនទាំង១១នាក់ មកពីគណបក្សសង្គ្រោះជាតិថា បានបង្កឲ្យ​មាន​អំពើហិង្សា ធ្វើឲ្យមានអ្នកបម្រើការ ជាសន្តិសុខរបួស ចំនួនជាង៤០នាក់ បន្ទាប់ពីមានការប៉ះទង្គិចគ្មាមួយ នៅ​ពេលនោះ។

សកម្មជនទាំង១១រូប ដែលចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញដីកាឃុំខ្លួន ជាផ្លូវការ ឲ្យជាប់ពន្ធនាគារ ពីបទ«ដឹកនាំកុបកម្ម និងចូលរូមក្នុងអំពើកុបកម្ម»នោះ រួមមាន លោក មាជ សុវណ្ណារ៉ា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...