Posts in ‘នយោបាយ’ Category

សួន សេរីរដ្ឋា ជំរុញ​ឲ្យ​ត្រកូល ហ៊ុន ប្ដឹង​«Global Witness»

សួន សេរីរដ្ឋា ជំរុញ​ឲ្យ​ត្រកូល ហ៊ុន ប្ដឹង​«Global Witness»

«បើគ្រួសារលោក ហ៊ុន សែន ពិតជាស្អាតស្អំ និងហ៊ានប្រតិកម្មបដិសេធ​របាយការណ៍ របស់ "Global Witness" នោះ ខ្ញុំលើកទឹកចិត្ត ឲ្យគ្រួសារលោក ហ៊ុន សែន ហ៊ានប្តឹងទៅតុលាការប្រទេសអង់គ្លេស ប្រឆាំង "Global Witness" ដើម្បី​រក​យុត្តិធម៌ ឲ្យគ្រួសារត្រកូល ហ៊ុន របស់ខ្លួន» នេះជាការអ្វី ដែលគេអាចអានបាន នៅក្នុង​សំណេរ​មួយ​របស់​លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ​ នៅលើបណ្ដាញសង្គម មួយថ្ងៃក្រោយ​ការចេញ​ផ្សាយ​របាយការណ៍ របស់អង្គការឃ្លាំមើលពិភពលោក ហៅជាភាសាអង់គ្លេស «Global Witness» ទាក់ទង​នឹង​«ចក្រភព​ជំនួញ នៃ​មហា​ផៅ​សន្ដាន​ត្រកូល ហ៊ុន»។

​របាយ​ការណ៍ដ៏ពេញលេញ ដែលមានចំណងជើងថា «ការគ្រប់គ្រងដ៏អរិភាព (Hostile Takeover)» របស់​អង្គការ គ្លបប៊ល វិតណេស បានចេញផ្សាយឲ្យដឹង កាលពីថ្ងៃព្រហស្បត្តិ៍ម្សិលម៉ិញ [...]

គោរមងារ​«សម្ដេច»៖ ក្រសួង​ព័ត៌មាន​បង្ខំ តែ ហ៊ុន សែន ថា​«ទេ»

គោរមងារ​«សម្ដេច»៖ ក្រសួង​ព័ត៌មាន​បង្ខំ តែ ហ៊ុន សែន ថា​«ទេ»

តើករណីនេះ វាជាការសម្ដែងល្ខោនជាថ្មីទៀតឬ? ដោយម្នាក់ធ្វើជាតួកាច ខណៈម្នាក់ទៀត​ចេញមក​តាម​ក្រោយ ធ្វើជាតួស្លូត ដើម្បីសង្គ្រោះ​អស់អ្នកសារព័ត៌មាន ដ៏កំសត់ទាំងឡាយ ពីការចាប់បង្ខំឲ្យសរសេរ ឬ​​ហៅ នៅ​ក្នុង​អត្ថបទ​ព័ត៌មាន​របស់​ខ្លួន តាមគោរមងារ«សម្ដេច» របស់មេដឹកនាំឬ?

លោក ផៃ ស៊ីផាន អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ទីស្ដីការគណរដ្ឋមន្ត្រី បានសរសេរឲ្យដឹង នៅមុននេះ​បន្តិច នៅលើទំព័រហ្វេសប៊ុករបស់លោក ពី​លទ្ធផល​ត្រួសៗ នៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ​២០១៦​នេះថា លោក ហ៊ុន សែន បាន​ប្រកាស​ឲ្យ​«ទាត់ចោល» នូវសេចក្តីណែនាំរបស់ក្រសួងព័ត៌មាន ស្តីពីការ​ប្រើ​ប្រាស់​គោរមងារ​«សម្តេច» ចុះ​ថ្ងៃ​ទី០៦ ខែ​កក្កដា ឆ្នាំ២០១៦។

កាលពី​ថ្ងៃ​ទី​៦ ខែ​កក្កដា ក្រសួង​ព័ត៌មានកម្ពុជា បាន​ចេញ​សេចក្ដី​ព្រមានជាថ្មី និង​ជា​លើក​ចុង​ក្រោយ បន្ទាប់​ពី​សេចក្ដី​ព្រមានម្ដងជាពីរដង ឲ្យ​ស្ថាប័ន​សារព័ត៌មាន​ទាំងឡាយ [...]

ហ៊ុន សែន ហៅ​ប្រតិកម្ម​កូនៗ​ខ្លួន​តប «Global Witness» ថា​ជា​«សមត្ថភាព»

ហ៊ុន សែន ហៅ​ប្រតិកម្ម​កូនៗ​ខ្លួន​តប «Global Witness» ថា​ជា​«សមត្ថភាព»

ការធ្វើប្រតិកម្ម តបទៅនឹងរបាយការណ៍មួយ គឺជា«សមត្ថភាព»។ នេះ ជាការអះអាងរបស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីបីទសវត្សន៍ជាង នៅកម្ពុជា ដែលបានសរសេរអម ទៅនឹងប្រតិកម្មរបស់កូនៗលោក តបទៅ​នឹង​របាយការណ៍ ដែលមានចំណងជើងថា «ការគ្រប់គ្រងដ៏អរិភាព» របស់អង្គការឃ្លាំមើលពិភពលោក ហៅជា​ភាសា​អង់គ្លេស «Global Witness»។

របាយការណ៍ពេញ ដែលមានចំណងជើងថា «ការគ្រប់គ្រងដ៏អរិភាព (Hostile Takeover)» របស់​អង្គការ គ្លបប៊ល វិតណេស ដែលមាន​ទីស្នាក់ការកណ្ដាល​នៅក្នុងរាជធានី ឡុងដ៍ ចក្រភពអង់គ្លេស បាន​ទម្លាយ​ឲ្យ​ដឹង​នៅក្នុងថ្ងៃព្រហស្បត្តិ៍នេះ ពី«ចក្រភពជំនួញ»​ដ៏អស្ចារ្យ នៃក្រុម​គ្រួសារ​ផៅសន្ដាន របស់លោក ហ៊ុន សែន និងបានលើកឡើង ពីការគណនារបស់ក្រុមអ្នកជំនាញ ទាក់ទងនឹងចំណូល នៃការធ្វើជំនួញទាំង​នោះ ថា​​មាន​​កម្រិត​​ច្រើន​ជាង [...]

«មនុស្ស​ត្រូវ​ថ្នាំ​អ្វី​មួយ ដែល​ជា​ប្រយោជន៍​ផ្ទាល់​ខ្លួន»

«មនុស្ស​ត្រូវ​ថ្នាំ​អ្វី​មួយ ដែល​ជា​ប្រយោជន៍​ផ្ទាល់​ខ្លួន»

«មនុស្សដែលមិនស្រឡាញ់អំពើល្អ (ទោះ)ស្លាប់រស់ (ក៏នៅតែ)មានសញ្ញាសម្គាល់វា គឺខ្លួន (មនុស្សនោះ) ក៏​ប្រព្រឹត្ត​អំពើមិនល្អដែរ» នេះជាការលើកឡើង របស់លោក ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (ហៅខ្លួនឯងថា គណបក្សជួង) នៅក្នុងសំណេរមួយ ដែលលោកសរសេរអម ទៅនឹង​ការ​ថ្លែង​អរគុណ​របស់កញ្ញា ធី សុវណ្ណថា តបទៅនឹងការលើកសរសើរ របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាល​ពីថ្ងៃ​សុក្រកន្លងទៅ។

រូបថត​សំណេររបស់កញ្ញា ធី សុវណ្ណថា ដែលក្រុមសមាជិកគណបក្ស«ជួង» ផ្តិតជាលក្ខណៈ«Print Screen» យក​មកបង្ហោះតៗគ្នា នៅលើបណ្ដាញសង្គមនោះ មានអក្សរមួយឃ្លា ត្រូវបានផាត់ពណ៌​លឿង​ពី​លើ។ ឃ្លា​នោះ ត្រូវបានតារាហ្វេសប៊ុកសរសេរថា៖ «សូមថ្លែងអំណរគុណ គោរពជូនចំពោះ សម្តេច​តេជោ»។

» អានអត្ថបទដែលទាក់ទង៖

អានពិស្ដារ
ខៀវ កាញារីទ្ធ ព្រមាន​ដក​ហូត​អាជ្ញាប័ណ្ណ បើ​មិន​ហៅ​«សម្ដេច»

ខៀវ កាញារីទ្ធ ព្រមាន​ដក​ហូត​អាជ្ញាប័ណ្ណ បើ​មិន​ហៅ​«សម្ដេច»

គោរមងារ«សម្ដេច» មានសារៈសំខាន់ខ្លាំងណាស់ សម្រាប់មេដឹកនាំកម្ពុជា ដែលចាំបាច់បង្ខំ​ឲ្យគ្រប់​ប្រព័ន្ធ​ផ្សព្វផ្សាយ ឬសារព័ត៌មាន ត្រូវតែសរសេរ ឬហៅតាម។ នេះ បើទោះជាគ្មានច្បាប់​ណាបាន​ចែង​ជា​ធរមានថា ប្រព័ន្ធផ្សព្វផ្សាយ​ត្រូវសរសេរ ​ឬហៅ«សម្ដេច» នៅក្នុងអត្ថបទព័ត៌មាន ឬការផ្សាយ​របស់ខ្លួននោះក៏ដោយ។

ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ កាលពីម្សិលម្ងៃ ជាថ្ងៃចុងក្រោយនៃឱសានវាទ ដាក់ដោយ​ក្រសួង​ព័ត៌មាន​កម្ពុជា ដែលប្រាប់ឲ្យបណ្ដាញផ្សព្វផ្សាយ ដែលមានមូលដ្ឋាន​នៅក្នុងប្រទេសកម្ពុជា ឲ្យហៅបណ្ដា​មេដឹកនាំ​«កំពូល» ទៅតាមគោរមងារ​«សម្ដេច»។ ប៉ុន្តែ មកដល់ពេលនេះ នៅមានប្រព័ន្ធផ្សព្វផ្សាយធំៗ ជា​ច្រើន​ហាក់​មិន​ខ្វល់​ពី​ការ​«ណែនាំ»នេះឡើយ។ នៅចំពោះករណី ដែលក្រសួងព័ត៌មានចាត់ទុកថា ជា​ការ​«រឹងរូស»របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​នោះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីព័ត៌មានបានថ្លែងព្រមានថា នឹង​ដក​ហូត​អាជ្ញាប័ណ្ណ មិន​ឲ្យ​​ផ្សាយ​​ត​ទៅ​ទៀត។

[...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...