Posts in ‘នយោបាយ’ Category

តុលាការ​កំពូល​បន្ត​ឲ្យ​ឃុំ​ខ្លួន កឹម សុខា ដដែល

តុលាការ​កំពូល​បន្ត​ឲ្យ​ឃុំ​ខ្លួន កឹម សុខា ដដែល

មិនមានអ្វី គួរឲ្យភ្ញាក់ផ្អើលទេ! បន្ទាប់ពីបានបន្តជំនុំជម្រះ លើបណ្តឹងសុំនៅក្រៅឃុំ ជាលើកទី២ ក្នុងព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨នេះរួច តុលាការកំពូលកម្ពុជា នៅតែសម្រេចបន្ត ឲ្យឃុំខ្លួនលោក កឹម សុខា ប្រធាននៃគណបក្សសង្គ្រោះជាតិ ឲ្យនៅក្នុងពន្ធនាគារដដែល ដោយតំកល់សាល​ដីកា​សាលា​ឧទ្ធរណ៍​ ក្នុងន័យថា ការបន្ត​ឃុំ​ខ្លួន​ មេដឹកនាំបក្សប្រឆាំង គឺដើម្បី​សាកសួរ​ និង​ការពារ​ កុំ​ឲ្យ​មាន​បទ​ល្មើស​​ថ្មី​កើត​ឡើង។

លោកតំណាងរាស្ត្រ កឹម សុខា ប្រធានគណបក្សប្រឆាំងធំ តែមួយគត់នៅកម្ពុជា ត្រូវបានកងកម្លាំងនគរបាល ចូលទៅចាប់ខ្លួន ទាំងមានអភ័យឯកសិទ្ធិសភា នៅវេលាម៉ោង ០០ និង៣៥នាទី យប់​រំលង​អាធ្រាត ឈានចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ ដល់ក្នុងគេហដ្ឋានរបស់លោក ដែលស្ថិតនៅក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។ មេដឹកនាំបក្សប្រឆាំងរូបនេះ ត្រូវបានបញ្ជូនទៅឃុំខ្លួន មកទល់នឹងពេលនេះ នៅឯពន្ធនាគារត្រពាំងផ្លុង [...]

រដ្ឋមន្ត្រី​អង់គ្លេស​មាន​របៀបវារៈ​និយាយ​ពី​ការ​បោះឆ្នោត​ជាតិ​ជាមួយ ហ៊ុន សែន

រដ្ឋមន្ត្រី​អង់គ្លេស​មាន​របៀបវារៈ​និយាយ​ពី​ការ​បោះឆ្នោត​ជាតិ​ជាមួយ ហ៊ុន សែន

បើទោះជាប្រព័ន្ធឃោសនា របស់រដ្ឋាភិបាលលោក ហ៊ុន សែន មិនបានលើកឡើងក៏ដោយ តែក្រសួងការបរទេសអង់គ្លេស បានគូសបញ្ជាក់ថា លោក ម៉ាក ហ្វៀល (Mark Field) រដ្ឋមន្ត្រីអង់គ្លេស ទទួលបន្ទុកតំបន់អាស៊ីប៉ាស៊ីភិក នៃចក្រភពអង់គ្លេស មានរបៀបវារៈមួយច្បាស់លាស់ ក្នុងជំនួបជាមួយលោក ហ៊ុន សែន និងមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ផ្សេងទៀត៖ នោះគឺការជជែក ពីការបោះឆ្នោតជាតិ ថ្ងៃទី២៩ ខែកក្កដា ដែលចក្រភពចាត់ទុកថា មិនយុត្តិធម៌ និងមិនអាចទទួលយកបាន។ 

សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស នៃចក្រភពអង់គ្លេស បានចេញផ្សាយនៅមុន​នេះ ដោយដកស្រង់សំដី របស់រដ្ឋមន្ត្រីទទួលបន្ទុកតំបន់របស់ខ្លួន មកសរសេរថា៖

«ខ្ញុំបានបញ្ជាក់ ពីជំហររបស់ចក្រភពអង់គ្លេសរួចហើយ ចំពោះការបោះឆ្នោតជាតិ [...]

អតីត​អ្នក​កាសែត​អាស៊ីសេរីទាំង​ពីរ​រូប ត្រូវ​បាន​ដោះលែង

អតីត​អ្នក​កាសែត​អាស៊ីសេរីទាំង​ពីរ​រូប ត្រូវ​បាន​ដោះលែង

រដូវកាលនៃការដោះលែង... បានកើតមានឡើង បន្ទាប់ពីការបោះឆ្នោតជាតិ បានបញ្ចប់។ អតីតអ្នកសារព័ត៌មាន របស់វិទ្យុអាស៊ីសេរី ចំនួនពីររូប ដែលរងការចោទប្រកាន់ថា «ប្រគល់ឲ្យរដ្ឋបរទេស នូវព័ត៌មានជាអាទិ៍ ដែលនាំឲ្យអន្ដរាយ ដល់ការការពារជាតិ» នោះ ត្រូវបានដោះលែង ឲ្យនៅក្រៅឃុំ ជាបណ្ដោះអាសន្ន នៅល្ងាចថ្ងៃអង្គា ទី២១ ខែសីហានេះ។

លោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចដោះលែងឲ្យនៅក្រៅឃុំ បន្ទាប់ពីបានជាប់ឃុំ អស់រយៈពេលជាង ៨ខែមកនោះ។ នេះ បើតាមការអះអាង របស់អ្នកនាំពាក្យស្ថាប័នយុត្តិធម៌រាជធានី លោក អ៊ី រិន្ទ កាលពីមុននេះបន្តិច។

លោកទាំងពីរ ត្រូវបានឃាត់ខ្លួន នៅយប់​ ថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្រោមបទចោទ​មិនច្បាស់លាស់ មុននឹងរងការចោទ ​ជាបន្តបន្ទាប់ ថាបាន «លួចផលិតព័ត៌មាន» [...]

មេ​ដឹកនាំ​បក្ស​ធ្លាក់​ឆ្នោត នឹង​មាន​ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី

មេ​ដឹកនាំ​បក្ស​ធ្លាក់​ឆ្នោត នឹង​មាន​ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី

ស្ថាប័ន «ឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់» មួយ នឹងត្រូវបង្កើតឡើង ដោយមានសមាជិកមកពីគណបក្ស ដែលធ្លាក់ឆ្នោត ក្នុងការបោះឆ្នោតជាតិ ថ្ងៃទី២៩ ខែកក្កដា។ នេះ បើតាមការប្រកាសឡើង របស់លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីផុតអាណត្តិ នៅថ្ងៃនេះ ដោយហៅស្ថាប័នថ្មីនេះ ថាជា«យន្តការថ្មី ដើម្បីឆ្លើយតបនឹងផលប្រយោជន៍ពលរដ្ឋ»។

បុរសខ្លាំងកម្ពុជា បានបញ្ជាក់នៅលើទំព័រហ្វេសប៊ុករបស់លោក ពី«ភារកិច្ច» របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នេះ មានបួនចំណុច៖
១) ផ្តួចផ្តើមគំនិត ឬផ្តល់មតិ នៅលើការរៀបចំគោលនយោបាយ ដល់រាជរដ្ឋាភិបាល (ធាតុចូល)។
២) ចូលរួមផ្តល់យោបល់ ដល់សេចក្តីព្រាងច្បាប់ របស់រាជរដ្ឋាភិបាល មុនគណរដ្ឋមន្រ្តីអនុម័ត។ ឧត្តមក្រុមប្រឹក្សាមានអណត្តិ ធ្វេីញាត្តិជូនព្រឹទ្ធសភាតតាំង និងច្បាប់ ដែលបានអនុម័ត ដោយរដ្ឋសភា។
៣) ឧត្តមក្រុមប្រឹក្សានេះ [...]

ពិភពលោក​នាំគ្នា​សោកស្ដាយ មរណភាព​នៃ​អតីត​អគ្គលេខាធិការ អ.ស.ប

ពិភពលោក​នាំគ្នា​សោកស្ដាយ មរណភាព​នៃ​អតីត​អគ្គលេខាធិការ អ.ស.ប

មេដឹកនាំនៅក្នុងពិភពលោក នាំគ្នាសំដែងការសោកស្ដាយ និងរំលឹក ពីវីរភាពនៃអតីតអគ្គលេខាធិការ នៃអង្គការសហប្រជាជាតិ និងជាម្ចាស់ពានរង្វាន់ណូបែល​សន្តិភាព លោក កូហ្វូ អាណាន់ ដែលមានដើមកំណើត ជាជនជាតិហ្គាណា ហើយទើបនឹងទទួលមរណភាព ក្នុងជន្មាយុ ៨០ឆ្នាំ នៅក្នុងមន្ទីរពេទ្យមួយ នៃប្រទេសស្វីស។

គឺមូលនិធិរបស់លោក ឈ្មោះ «Kofi Annan Fondation» ជាអ្នកប្រកាសឲ្យដឹង តាមរយៈសេចក្ដីប្រកាសព័ត៌មានមួយ ស្ដីពី«មរណភាពដ៏សោកសៅ កាលពីថ្ងៃសៅរិ៍ ទី១៨ ខែសីហា ឆ្នាំ២០១៨ម្សិលម៉ិញ ដោយសាររោគាពាធ ដែលមានរយៈពេលដ៏ខ្លីមួយ»។ សេចក្ដីប្រកាសព័ត៌មាន​នោះ បានអះអាងថា ភរិយា និងកូនចៅរបស់លោក បានស្ថិតនៅក្បែរលោក ក្នុងប្រទេសស្វីសដែលលោករស់នៅ រហូតលុះត្រាដង្ហើមចុងក្រោយ។

ភ្លាមៗ ក្រោយដំណឹងដ៏ក្រៀមក្រំ មេដឹកនាំទាំងឡាយ នៅជុំវិញពិភពលោក នាំគ្នាសំដែងភាពក្ដុកក្ដួល និងការរំលែកមរណទុក្ខ ចំពោះអតីតអគ្គលេខាធិការ នៃអង្គការពិភពលោក [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...