ផៃ ស៊ីផាន៖ ការអំពាវនាវរបស់តំណាងរាស្ត្រអាមេរិក ជា«ភាពខ្លៅ»
សេចក្តីសម្រេច លេខ ៧២៨ របស់សភាតំណាងរាស្រ្ត សហរដ្ឋអាមេរិក ស្តីពីបញ្ហាប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋកម្ពុជា ដែលត្រូវបានអនុម័ត កាលពីថ្ងៃច័ន្ទទី១២ ខែកញ្ញា កន្លងទៅ បានតម្រូវឲ្យលោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា ចេញសេចក្ដីប្រតិកម្មតបទៅវិញ ដោយហៅសេចក្ដីសម្រេចចនោះ គ្រាន់តែជាទស្សនៈ របស់អ្នកតំណាងរាស្ត្រអាមេរិកមួយក្រុម ដើម្បីទាក់ទាញចំណាប់អារម្មណ៍ និងដើម្បីការពារ គណបក្សនយោបាយ ដែលជា«កូនជឹង» របស់ពួកគេទាំងនោះ។
នៅក្នុងលិខិតមួយ ផ្ញើរទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី នៃរដ្ឋាភិបាលកម្ពុជា បានចាត់ទុកការទាមទារ នៅក្នុងសេចក្ដីសម្រេចនោះ ឲ្យរដ្ឋាភិបាលកម្ពុជា ដោះលែងអ្នកទោស នយោបាយ គោរពសេរីភាពខាងសារព័ត៌មាន សិទ្ធិក្នុងការជួបជុំ ការធ្វើបាតុកម្ម ការហ៊ាននិយាយរិះគន់នោះ ថាជា«ពាក្យពេចន៍ [...]



