Posts in ‘នយោបាយ’ Category

ស្ត្រី​ច្រើន​នាក់​និយាយ​ពី​«ដៃ​មឹក» របស់​បេក្ខជន ត្រាំ

ស្ត្រី​ច្រើន​នាក់​និយាយ​ពី​«ដៃ​មឹក» របស់​បេក្ខជន ត្រាំ

ស្ត្រីជាច្រើននាក់ បាននាំគ្នាបន្ថែមរសជាតិ ឲ្យកាន់តែ«ជូរចត់»ឡើង សម្រាប់យុទ្ធនាការឃោសនា របស់​បេក្ខជន​ប្រធានាធិបតី មកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ (Donald Trump) ដែលកំពុងស្ថិត​ក្នុង​សភាព​​«លំបាក»​ស្រាប់ តាំងពីវីដេអូដ៏អាស្រូវមួយ ត្រូវបានបែកធ្លាយ កាលពីថ្ងៃសុក្រ សប្ដាហ៍មុន។ នៅថ្ងៃ​ពុធ​ម្សិលម៉ិញនេះ ស្ត្រីយ៉ាងហោចពីរនាក់ បានចេញមុខតាមសារព័ត៌មាន «New York Times» ដើម្បី​បរិហារ​បន្ថែម​ទៀត ពីការប៉ះពាល់ផ្លូវភេទ ដែលស្ត្រីទាំងនោះអះអាងថា ខ្លួនបានរងគ្រោះពីសំណាក់លោក ដូណាល់ ត្រាំ តាំង​ពី​ច្រើន​សិប​ឆ្នាំមកហើយ។

លោក ដូណាល់ ត្រាំ បានលាងសម្អាតខ្លួន នៅចំពោះវីដេអូខាងលើថា ការជជែកគ្នា ដែលត្រូវបានថតជាប់នោះ ជាការជជែកបែបឯកជន ហើយលោក​មិនដែល​មាន​ឫកពារ​របៀបនេះ ជាមួយស្ត្រីនោះឡើយ។ ប៉ុន្តែការថ្លែង​បែប​នេះ បានបង្ខំឲ្យស្ត្រីពីរនាក់ គឺអ្នកស្រី «Jessica Leeds» និង «Rachel Crooks» ចេញមុខបដិសេធ ដោយ​បក​ស្រាយ​ថា [...]

ព្យុងយ៉ាង​កំពុង​ត្រៀម​សាកល្បង​កាំជ្រួច​នុយក្លេអ៊ែរ ជា​ថ្មី​ទៀត?

ព្យុងយ៉ាង​កំពុង​ត្រៀម​សាកល្បង​កាំជ្រួច​នុយក្លេអ៊ែរ ជា​ថ្មី​ទៀត?

បើគេវិភាគទៅលើរូបភាព ដែលទើបនឹងថតជាប់ កាលពីដើមខែតុលា ដោយប្រព័ន្ធផ្កាយរណប ទៅលើ​មជ្ឈ​មណ្ឌល សម្រាប់ការបាញ់សាកល្បងមួយ នៅក្នុងប្រទេសកូរ៉េខាងជើងនោះ គេច្បាស់ជានឹងជឿជាក់ថា របប​កុម្មុយនីស​ក្រុងព្យុងយ៉ាង កំពុងត្រៀមខ្លួន ដើម្បីការបាញ់សាកល្បងនុយក្លេអ៊ែរ ឬការបាញ់ផ្លោង​កាំជ្រួច​រយៈ​ឆ្ងាយ មួយ។ ការវិភាគ ទៅលើរូបភាពនេះ បានធ្វើឡើងនៅចំខួបទី៧១ នៃការបង្កើតគណបក្សពលករ របស់​ប្រទេស​កុម្មុយនីស ដែល​បាន​ប្រព្រឹត្តិទៅ កាលពីថ្ងៃចន្ទកន្លងមកនេះ។

យ៉ាងណាក៏ដោយ ក៏រហូតមកដល់ថ្ងៃពុធនេះ គេនៅមិនទាន់ឃើញ មានការបាញ់សាកល្បងណាមួយ ពី​សំណាក់​របប​ក្រុង​ព្យុងយ៉ាងនោះនៅឡើយ បើទោះជាក្នុងពេលកន្លងមក ការបាញ់សាកល្បង ឬការបាញ់​បង្ហាញ​ឫទ្ធិ ពីសំណាក់ប្រទេសកុម្មុយនីស តែងធ្វើឡើង នៅចំថ្ងៃដ៏សំខាន់ៗ​នោះ​ក៏ដោយ។ ជាឧទាហរណ៍៖ ការ​សាក​ល្បង​គ្រាប់​បែក​នុយក្លេអ៊ែរ កាលពីថ្ងៃទី៩ ខែកញ្ញាកន្លងទៅនេះ បានធ្វើឡើង ចំថ្ងៃបង្កើតរដ្ឋកូរ៉េខាងជើង នោះ​តែ​ម្ដង។

[...]
«ត្រាំ កំពុង​រៀន​ធ្វើ​ផ្ដាច់ការ ព្រោះ​គម្រាម គ្លីនតុន ដាក់​គុក»

«ត្រាំ កំពុង​រៀន​ធ្វើ​ផ្ដាច់ការ ព្រោះ​គម្រាម គ្លីនតុន ដាក់​គុក»

តើបេក្ខជនប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) កំពុងប្រើប្រាស់យុទ្ធសាស្ត្រ ដើម្បី​ឲ្យ​អ្នក​ផង​ភ្លេច​ពីរឿងរ៉ាវអាស្រូវ ដែល​ត្រូវបាន​បែកធ្លាយជាបន្តបន្ទាប់ ក្នុងរយៈពេលកន្លងមកឬ? នៅក្នុង​វេទិកា​លើក​ទីពីរ នៃការជជែកតទល់ ជាមួយអ្នកស្រី ហ៊ីឡារី គ្លីនតុន (Hillary Clinton) បេក្ខនារី​មក​ពី​គណបក្ស​ប្រជា​ធិប​តេយ្យ កាលពីយប់ថ្ងៃទី៩ ខែតុលានេះ បន្ទាប់ពីវាយប្រហារធ្ងន់ៗ ទៅលើស្វាមីរបស់បេក្ខនារី គឺ​លោក ប៊ីល គ្លីនតុន (Bill Clinton) នោះរួច បេក្ខជន​មកពីគណបក្ស​សាធារណរដ្ឋរូបនេះ នៅបានគម្រាម​អ្នកស្រី គ្លីនតុន ថាបើសិនជាលោក ជាប់ជាប្រធានាធិបតី​អាមេរិកនោះ លោកនឹង​តែងតាំង​រដ្ឋអាជ្ញា​«ពិសេស»​​មួយ តាម​រយៈ​​រដ្ឋមន្ត្រី​យុត្តិធម៌របស់លោក ដើម្បី​អង្កេត និងផ្ដន្ទាទោសអ្នកស្រី ទាក់ទងនឹងសំនុំរឿង «ទូរសា​អេឡិច​ត្រូនិក​ផ្ទាល់​​ខ្លួន» ដែល​អ្នកស្រី​​ធ្លាប់បានប្រើ នៅពេលមានតួនាទី ជារដ្ឋមន្ត្រីការបរទេស​អាមេរិក។

[...]
ត្រាំ ចោទ​អតីត​ប្រធានាធិបតី គ្លីនតុន ថា​បាន​«រំលោភ»​ស្ត្រី​ច្រើន​នាក់

ត្រាំ ចោទ​អតីត​ប្រធានាធិបតី គ្លីនតុន ថា​បាន​«រំលោភ»​ស្ត្រី​ច្រើន​នាក់

វេទិកាជជែកលើកទីពីរ នៅមុនការបោះឆ្នោតប្រធានាធិបតីអាមេរិក ដែលនឹងមកដល់ នៅប៉ុន្មាន​សប្ដាហ៍​ខាង​មុខ បានឈានមកដល់របត់ថ្មីមួយទៀត​។ នោះ គឺការចោទប្រកាន់ដោយចំៗ ពីសំណាក់បេក្ខជន​ប្រធា​នាធិបតី មកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ (Donald Trump) ទៅលើលោក ប៊ៀល គ្លីនតុន (Bill Clinton) ថាបានរំលោភ សេពសន្ទវៈ ទៅលើស្ត្រីជាច្រើននាក់។

ការលើកឡើងរបស់លោក ដូណាល់ ត្រាំ ចោទប្រកាន់លោក ប៊ីល គ្លីនតុន ដែលជាស្វាមីរបស់​អ្នកស្រី ហ៊ីឡារី គ្លីនតុន (Hillary Clinton) បេក្ខនារីមកពីគណបក្សប្រជាធិបតេយ្យ បានធ្វើឡើងបន្ទាប់​ពីការ​ទម្លាយ​វីដេអូ នៃ​កិច្ច​សន្ទនា​ដ៏អាស្រូវមួយ រវាងលោក ត្រាំ ជាមួយនឹងពិធីករទូរទស្សន៍មួយរូប ដែលបានជជែកគ្នា​​ជា​លក្ខណៈ​ឯកជន តាំងពី១១ឆ្នាំមុន។ អ្នកស្រី ហ៊ីឡារី គ្លីនតុន បានឆ្លៀតឱកាស ពីសំនួររបស់ពិធីករ​ពិធីការិនី ដើម្បី​វាយ​ប្រហារ ទៅលើលោក ត្រាំ ដោយបានបញ្ជាក់ថា៖ «នេះ គឺពិតជាគាត់ (លោក ដូណាល់ ត្រាំ) [...]

នៅកាលីហ្វ័រនី នគរបាលពីរនាក់ស្លាប់ និងម្នាក់ទៀតរបួស

នៅកាលីហ្វ័រនី នគរបាលពីរនាក់ស្លាប់ និងម្នាក់ទៀតរបួស

ភ្នាក់ងារនគរបាលពីររូប បានស្លាប់ និងម្នាក់ទៀត បានរងរបួសធ្ងន់ធ្ងរ កាលពីថ្ងៃសៅរ៍ បន្ទាប់ពីកង​កម្លាំង​អាជ្ញាធរ​ទាំងនេះ បានចូល​ទៅ​ធ្វើ​អន្តរាគមន៍ នៅក្នុងហេតុការណ៍ជម្លោះ ជាលក្ខណៈគ្រួសារមួយ  នៅ​ក្នុង​ក្រុង «Palm Springs» នៃរដ្ឋកាលីហ្វ័រនី ភាគខាង​លិច​សហរដ្ឋ​អាមេរិក។ ជនសង្ស័យ ដែលបានបើកការ​បាញ់​ប្រហារ ទៅ​លើ​កង​កម្លាំងនគរបាល ត្រូវបានឃាត់ខ្លួន នៅព្រឹកថ្ងៃអាទិត្យ បន្ទាប់​ពីបាន​​ប្រឈម​មុខ​​ខ្លាំង​ក្លា ជា​មួយ​នឹង​អាជ្ញាធរ អស់ជាច្រើនម៉ោង។

ជនសង្ស័យឈ្មោះ «John Felix» អាយុ២៦ឆ្នាំបានប្រគល់ខ្លួន ឲ្យកងកម្លាំងនគរបាល ហើយត្រូវ​បាន​បញ្ជូន​ទៅ​ឃុំខ្លួន។ នគរបាល​តំបន់ បានអះអាងថា យុវជនរូបនោះ មានរបួសស្រាល និងទទួលបានការព្យាបាល ពី​សំណាក់​គ្រូ​ពេទ្យ​រួចហើយ។

នាយនគរបាលតំបន់ លោក «Brian Reyes» បានថ្លែងឲ្យដឹង​នៅក្រោយ​ហេតុការណ៍នោះថា ការបាញ់​ប្រហារ​បាន​កើតឡើង នៅ​ពេល​ដែលភ្នាក់ងារនគរបាលពីររូប ត្រូវបានបញ្ជូន [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...