ប្រេស៊ីលលើកពានរង្វាន់ បន្ទាប់ពីបំបាក់អេស្ប៉ាញ ខណៈអ៊ីតាលីជាប់លេខ៣ (VDO)
ក្រុមស៊ាំបាប្រេស៊ីល បានក្លាយជាម្ចាស់ជើងឯកពានរង្វាន់ខុនហ្វេដឺរ៉េសិនខាប់ (Confederations Cup) ជាលើកទី៣ បន្ទាប់ពីបំបាក់ក្រុមគោជល់អេស្ប៉ាញ ដោយលទ្ធផល ៣-០ កាលពីយប់មិញ ខណៈដែលក្រុមអ៊ីតាលី ទទួលបានចំណាត់ថ្នាក់លេខ៣ បន្ទាប់ពីយកឈ្នះក្រុមអ៊ុយរ៉ាហ្គាយ ដោយបានកាត់សេចក្តីប៉េណាល់ទី ២-៣។
ក្រុមបាល់ទាត់ប្រេស៊ីល លើកពានរង្វាន់ខុនហ្វេដឺរ៉េសិនខាប់ ឆ្នាំ២០១៣។ (រូបថត Reuters)
ម្ចាស់ជើងឯកពិភពលោក ៥សម័យកាល (ប្រេស៊ីល) ធ្វើបានយ៉ាងល្អបំផុត ដែលបានបង្ហាញពីទម្រង់គួរឲ្យស្ងើចសរសើរ។ ជាពិសេសពួកគេបានបញ្ចប់ភាពមិនដែលចាញ់របស់អេស្ប៉ាញក្នុងការប្រកួតលើកទី២៩នេះ។
ខ្សែប្រយុទ្ធហ្វ្រេដ (Fred) រកគ្រាប់បាល់បញ្ចូលទីបានចំនួន ២គ្រាប់ ពោលគឺនៅនាទីទី២ និងនៅនាទីទី៤៨ ខណៈដែលកីឡាករឆ្នើមណីម៉ា [...]