បាល់ទាត់នៅហុយឌុយរ៉ាស៖ ដៃប៉ះកំប៉េះគូទ នឹងត្រូវអាជ្ញាកណ្ដាលដេញចេញ (vdo)
ទង្វើនេះ មិនត្រូវបានអាជ្ញាកណ្ដាល ដែលរត់កណ្ដាលទីលានមើលឃើញទេ តែត្រូវបានរាយការណ៍លើកទង់ជ័យឡើង ដោយជំនួយការអាជ្ញាកណ្ដាល នៅខ្សែចំហៀងទៅវិញ។ កីឡាករចាំទីឲ្យក្រុម ម៉ារ៉ាតុង ជញ័រ ម៉ូរ៉ាល់ (Marathon Junior Morales) ដែលមិនទាំងដឹងខ្លួនផង ក៏ស្រាប់តែភ្ញាក់ព្រើត នឹងការដកកាតក្រហមបណ្ដេញខ្លួនចេញនេះ។
នៅនាទីទី៨៦ កីឡាករចាំទីបានស្ទុះទៅចាប់បាល់ ហើយបានយកដៃស្ដាំរបស់ខ្លួន ទៅទះលើកំប៉េះគូទកីឡាករខ្សែប្រយុទ្ធ របស់ក្រុមបាល់ទាត់គូរប្រជែង។ សម្រាប់ពិភពបាល់ទាត់ទូទៅ កាយវិការនេះតែងត្រូវបានចាត់ទុក ថាជារឿងមួយធម្មតា ឬជាការបង្ហាញពីភាពស្និតស្នាលមួយបែប។ ប៉ុន្តែសម្រាប់អាជ្ញាកណ្ដាលទាំងពីររូប វាជា«កាយវិការអាសអាភាស»។ នេះបើតាមការស្រង់សម្ដីអាជ្ញាកណ្ដាល របស់សារព័ត៌មានក្នុងស្រុកមួយ នៃប្រទេស ហុងឌុយរ៉ាស់ [...]