នាយករដ្ឋមន្រ្តីជប៉ុន៖ ទីក្រុងតូក្យូ «គួរជាម្ចាស់ផ្ទះ» កីឡាអូឡាំពិកឆ្នាំ២០២០
នាយករដ្ឋមន្រ្តីនៃប្រទេសជប៉ុនលោក ស្ស៊ីនស្ស៊ូ អាបេ (Shinzo Abe) បាននិយាយថា ទីក្រុងតូក្យូ (Tokyo) គួរតែត្រូវបានត្រៀមទទួលភ្ញៀវ កីឡាអូឡាំពិកឆ្នាំ ២០២០។ ដូច្នេះពួកគេអាចបង្ហាញពិភពលោក ឲ្យឃើញពីទិដ្ឋភាព នៃការស្ថាបនាឡើងវិញរបស់ប្រទេសនេះ ដែលទើបតែរួចផុតពីការរញ្ជួយដីនៅឆ្នាំ ២០១១ ព្យុះស៊ូណាមី (tsunami) និងបញ្ហានុយក្លេអ៊ែ ក្នុងពេលថ្មីៗនេះ។
លោក ស្ស៊ីនស្ស៊ូ អាបេ (ខាងស្ដាំ) ពេលប្រកាសជាផ្លូវការបេក្ខភាព របស់ទីក្រុងតូក្យូ។
ក្នុងឱកាសទទួលទានអាហារពេលល្ងាច ជាមួយនឹងគណះកម្មាធិការកីឡាអូឡាំពិកអន្តរជាតិ ដែលក្នុងបំណងធ្វើកិច្ចពិភាក្សា និងវាយតម្លៃទៅលើទីក្រុងតូក្យូ ដើម្បីធ្វើជាម្ចាស់ផ្ទះ ក្នុងការប្រកួតកីឡាអូឡាំពិក នាឆ្នាំ ២០២០នោះ លោក អាបេ បាននិយាយថា «តូក្យូជាទីក្រុងដ៏ស្រស់ស្អាត [...]