Posts in ‘សម្រាំងកីឡា’ Category

របៀបនៃ«ការអបអរ»​ក្រោយ​ស៊ុត​បញ្ចូល​ទី​របស់​កីឡាករ ព្រីមែលីក​៨រូប

របៀបនៃ«ការអបអរ»​ក្រោយ​ស៊ុត​បញ្ចូល​ទី​របស់​កីឡាករ ព្រីមែលីក​៨រូប

ចូរក្រឡេកមើលការអបអរសាទររបស់កីឡាករ ដែលលេងបានយ៉ាងល្អ ក្នុងក្របខ័ណ្ឌពានព្រីមែលីក (Premier League) ទាំង ៨រូបនេះ។ តើលោកអ្នក យល់ឃើញយ៉ាងណា ហើយពេញចិត្តមួយណាជាងគេ?

១. កីឡាករ ការ៉េត បេល (Gareth Bale)
ការអប់អររបស់កីឡាករខ្សែបម្រើក្រុមទទិនហេម (Tottenham) រូបនេះ ក្រោយពេលគាត់ស៊ុតបញ្ចូលទីគឺ ធ្វើជារូបបេះដូង​នៅនឹងដៃរបស់គាត់។

វាជាចម្ងល់មួយដល់អ្នកបានទស្សនា ហើយអ្នកខ្លះយល់ឃើញថា វាប្រហាក់ប្រហែលទៅនឹង ស្តាយរបស់អ្នកចំរៀងវ័យក្មេង ចាសទីន ប៊ីបឺ (Justin Bieber)។ ប៉ុន្តែការពិតនោះ បេល គាត់មានអត្ថន័យរបស់គាត់។

លោកអ្នកចូលចិត្តឬទេ? ដាក់«វាចា និងយោបល់»នៅទីនេះ។

ក្រុមបាយឺន មូនិជ ត្រៀម​ចំណាយ​៨៦​លាន​ផោន ដើម្បី​ទិញ​កីឡាករ ណីម៉ា

ក្រុមបាយឺន មូនិជ ត្រៀម​ចំណាយ​៨៦​លាន​ផោន ដើម្បី​ទិញ​កីឡាករ ណីម៉ា

ក្រុមបាល់ទាត់នៃប្រទេសអាឡឺម៉ង់ បាយឺន មូនិជ (Bayern Munich) ត្រៀមលុយធំ ដើម្បីដេញថ្លៃ យកកីឡាករ​ជម្រើស​ជាតិ​ប្រេស៊ីលវ័យក្មេង ណីម៉ា (Neymar) មកចូលរួមជាមួយក្នុងក្រុម។


កីឡាករ ណីម៉ា វ័យ២១ឆ្នាំ ជាមួយនឹងម៉ូដសក់របស់គាត់។

ប្រភពពត៌មានកីឡាពីប្រទេសអេស្ប៉ាញ ស្ពតអ៊ីអេស (Sport.es) បានឲ្យដឹងថា ក្រុមដែលមាន មូលដ្ឋាននៅទីក្រុងបាវ៉ារៀន (Bavarian) មួយនេះ ត្រៀមចំណាយប្រាក់ ១០០លានដុល្លា (៨៦លានផោន) ក្នុងការប្រជែងទិញយក តារាឆ្នើម​របស់ក្រុម​សានតូស (Santos) គឺកីឡាករដែលមានតម្លៃខ្លួនថ្លៃបំផុត ណីម៉ា។

អ្នកគាំទ្រក្រុមជម្រើសជាតិប្រេស៊ីលជាច្រើននាក់រំពឹងថា កីឡាករវ័យ ២១ឆ្នាំរូបនេះអាចនៅបន្ត ក្នុងប្រទេសកំណើត​របស់​គាត់ រហូតដល់ការប្រកួតបាល់ទាត់ពិភពលោក ឆ្នាំ២០១៤ ចប់។ ប៉ុន្តែក្រុមបាសេឡូណា [...]

បាឡូតេលី ប្រាប់​ក្រុម​ម៉ែនឆេស្ទើ ស៊ីធី ថា​កុំ​បណ្តេញ​លោក​រ៉ូបឺតូ

បាឡូតេលី ប្រាប់​ក្រុម​ម៉ែនឆេស្ទើ ស៊ីធី ថា​កុំ​បណ្តេញ​លោក​រ៉ូបឺតូ

កីឡាករ ម៉ារីអូ បាឡូតេលី (Mario Balotelli) បានប្រាប់ដល់ម្ចាស់ក្លឹប ម៉ែនឆេស្ទើ ស៊ីធី (Manchester City) ថាកុំបណ្តេញ​លោក រ៉ូបឺតូ ម៉ែនស៊ីនី (Roberto Mancini) ចេញ។


កីឡាករ ម៉ារីអូ បាឡូតេលី របស់ក្លឹបបាល់ទាត់អង់គ្លេស ម៉ែនឆេស្ទើ ស៊ីធី។

អតីតខ្សែប្រយុទ្ធក្នុងទឹកដី អេទីហេដ (Etihad) បានប្រាប់ ក្នុងប្រទេសអ៊ីតាលីថា «គ្មានអ្នកណា ល្អជាងអ្នកចាត់រូបនេះទេ សំរាប់ក្រុមស៊ីធី ហើយអ្វីដែលសំខាន់បំផុតនោះគឺ កីឡាករទាំងអស់ ចូលចិត្តគាត់»។

គួររំឮកថា សំពាធកាន់តែកើតមានឡើង ចំពោះគ្រូបង្វឹកក្រុមស៊ីធី លោក ម៉ែនស៊ីនី បន្ទាប់ពី ក្រុមបានធ្លាក់ចេញពី​ការប្រកួត​ឆែមពានលីក (Champions League) និងមិនអាចការពារដំណែង ជើងឯកក្នុងក្របខ័ណ្ឌព្រីមែលីក (Premier League) បាន។

កីឡាករបាឡូតេលី [...]

អ្នកប្រដាល់ ម៉ាធូ ហាតុន បាត់បង់​ខ្សែ​ក្រវ៉ាត់​អាយបីអូ

អ្នកប្រដាល់ ម៉ាធូ ហាតុន បាត់បង់​ខ្សែ​ក្រវ៉ាត់​អាយបីអូ

កីឡាករ ម៉ាធូ ហាតុន (Matthew Hatton) បានប្រកួតចាញ់ជាឯកច្ឆ័ន្ច ក្នុងការប្រកួតការពារខ្សែក្រវ៉ាត់ អាយបីអូ វែលធឺវ៉េត (IBO welterweight) របស់គាត់ជាមួយនឹងកីឡាករ គ្រីស វ៉ាន់ហឺដិន (Chris van Heerden) ក្នុងប្រទេសអាហ្វ្រិកខាងត្បូង​កាលពីថ្ងៃសៅរ៏។


កីឡាករប្រដាល់ ម៉ាធូ ហាតុន។

វាការបរាជ័យលើកទី៣ របស់កីឡាករសញ្ជាតិអង់គ្លេសរូបនេះ ក្នុងការការពារដំណែងម្ចាស់ខ្សែក្រវ៉ាត់ពិភពលោក។ នេះជា​ការប្រកួតដែលគាត់មិនដែលរំពឹងទុក ហើយគាត់ពិតជាមិន ស្ងប់ចិត្ត ដោយសារតែការចាញ់ដោយពិន្ទុ។

ហាតុន ដែលជាប្អូនប្រុសរបស់អតីតម្ចាស់ខ្សែក្រវ៉ាត់ពិភពលោក រិកគី (Ricky) ត្រូវបានអាជ្ញាកណ្តាល​ត្រួតពិនិត្យ​ពិន្ទុឃើញ​ថា រូបគាត់ចាញ់ពិន្ទុជាច្រើនក្នុងការប្រកួត ដូច្ឆេះក៏សម្រេចចិត្តឲ្យចាញ់ការប្រកួតតែម្តង។

[...]
ក្រុមបាសេឡូណា កំពុង​សម្លឹង​រក​មើល​អ្នក​ចាំទី​ថ្មី

ក្រុមបាសេឡូណា កំពុង​សម្លឹង​រក​មើល​អ្នក​ចាំទី​ថ្មី

តាមកាសែតសាន់ដេ ភីផល (Sunday People) បានឲ្យដឹងថា ក្រុមបាល់ទាត់អេស្ប៉ាញ បាសេឡូណា (Barcelona) បាន​បង្ហាញឈ្មោះកីឡាករព្រីមែលីក (Premier League) បីរូប ដើម្បីមកជំនួសដំណែងកីឡាករអ្នកចាំទី វិកទ័រ វ៉ាល់ដេស (Victor Valdes)។ ក្នុងនោះរួមមាន កីឡាករ ហូកូ ឡូរីស (Hugo Lloris) របស់ក្រុមទទិនហេម (Tottenham), កីឡាករ ដេវ៉ីដ ដឺកៀ (David De Gea) របស់ក្រុមម៉ែនឆេស្ទើ យូណៃធីត (Manchester United) និងកីឡាករ ប៉េប៉េ រ៉េណា (Pepe Reina) របស់​ក្រុមលីវើភូល (Liverpool)។


ផ្លាកសញ្ញារបស់ក្រុមបាល់ទាត់បាសឺឡូណា នៃប្រទេសអេស្ប៉ាញ។

អ្នកចាំទីវ៉ាល់ដេស គឺត្រៀមនឹងចាកចេញពីទឹកដីនូខេម (Nou Camp) នៅពេលដែលកិច្ចសន្យា របស់គាត់ត្រូវបានបញ្ចប់ នៅចប់រដូវកាល ហើយក្រុមអ្នកមានបុណ្យបាសេ បានត្រៀមខ្លួន រួចរាល់ហើយ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...