Posts in ‘កីឡាដទៃទៀត’ Category

តឺនីសនារី៖ លេខ២ ប៉ះលេខ១ពិភពលោក ក្នុងវគ្គផ្តាច់ព្រ័ត្រ

តឺនីសនារី៖ លេខ២ ប៉ះលេខ១ពិភពលោក ក្នុងវគ្គផ្តាច់ព្រ័ត្រ

កីឡាការិនីវាយតឺនីស លំដាប់លេខ២ពិភពលោក ម៉ារៀ សារ៉ាប៉ូវ៉ា (Maria Sharapova) និងត្រូវឡើងទៅជួបកីឡាការិនី​លេខ១ពិភពលោក សេរ៉េណា វីលៀម (Serena Williams) ក្នុងការប្រកួតផ្តាច់ព្រ័ត្រហ្វ្រេនអូផិន (French Open) នៅថ្ងៃ​សៅរ៏ ទី០៨ស្អែកនេះ។


កីឡាការិនី ម៉ារៀ សារ៉ាប៉ូវ៉ា ជើងឯកពិភពលោកលំដាប់លេខពីរ។ (រូបថត independent.co.uk)

ម្ចាស់ការពារដំណែងជើងឯក សារ៉ាប៉ូវ៉ា បានយកឈ្នះអតីតកីឡាការិនីលេខ១ពិភពលោករបស់ប៉េឡារូស ដោយលទ្ធផល ៦-១, ២-៦ និង ៦-៤ ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហ្វ្រេនអូផិន។

រីឯកីឡាការិនីអាមេរិក វីលៀម បានទម្លាក់កីឡាការិនីអ៊ីតាលី សារ៉ា អឺរ៉ានី (Sara Errani) ២សិតជាប់គ្នា ដោយលទ្ធផល ៦-០ និង ៦-១ ហើយបានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រជាលើកដំបូង [...]

តឺនីស៖ ណាដាល់ និង​ឌីចូកូវីក ប៉ះ​​គ្នា​​នៅ​​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ

តឺនីស៖ ណាដាល់ និង​ឌីចូកូវីក ប៉ះ​​គ្នា​​នៅ​​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ

កីឡាករវាយតឺនីសជើងខ្លាំងទាំង២រូប រ៉ាហ្វាអែល ណាដាល់ (Rafael Nadal) និងណូវ៉ាក់ ឌីចូកូវីក (Novak Djokovic) នឹង​ត្រូវជួបប្រកួតគ្នានៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងព្រឹត្តិការណ៏ហ្វ្រេនអូផិន (French Open) បន្ទាប់ពីពួកគេទទួលបាន​ជ័យជំនះ ក្នុងវគ្គ១ភាគ៤ដូចគ្នារួចមកនោះ។


កីឡាករវាយតឺនីសជើងខ្លាំងទាំង២រូប(Rafael Nadal)ណូវ៉ាក់ ឌីចូកូវីក និង រ៉ាហ្វាអែល ណាដាល់។

ម្ចាស់ជើងឯក៧សម័យកាល ណាដាល់ បានយកឈ្នះកីឡាករស្វីស ស្តែនីស្លាស វ៉ារីនកា (Stanislas Wawrinka) ដោយ​លទ្ធផល ៦-២, ៦-៣ និង ៦-១ ខណៈដែលកីឡាករលំដាប់លេខ១ពិភពលោកឌីចូកូវីក បានទម្លាក់កីឡាករអាឡឺម៉ង់ ថុម៊ី ហាស (Tommy Haas) ដោយលទ្ធផល ៦-៣, ៧-៦ (៧-៥) និង ៧-៥។

កីឡាករអេស្ប៉ាញ ណាដាល់ [...]

តឺនីស៖ ធីសុងហ្គា ទម្លាក់​ហ្វេដឹរ៉ឺ ពី​ហ្វ្រិនអូផិន​បានសម្រេច

តឺនីស៖ ធីសុងហ្គា ទម្លាក់​ហ្វេដឹរ៉ឺ ពី​ហ្វ្រិនអូផិន​បានសម្រេច

កីឡាករវាយតឺនីសបារាំង ចូវីលហ្វ្រេដ ធីសុងហ្គា (Jo-Wilfried Tsonga) បានទម្លាក់កីឡាករលំដាប់លេខ៣ពិភពលោក រ៉ចឺ ហ្វេដឺរ៉ឺ (Roger Federer) ឲ្យហាលអាវត្រឹមវគ្គ៨នាក់ចុងក្រោយ ក្នុងព្រឹត្តិការណ៏ហ្វ្រិនអូផិន (French Open) កាលពីថ្ងៃអង្គារ៏ យប់មិញ។ ហើយក៏បានបន្តក្តីសង្ឃឹមរបស់ជនជាតិបារាំង ដែលរងចាំមើលកីឡាកររបស់ខ្លួនលើកពានរង្វាន់ រ៉ូឡែន ហ្គារ៉ូស (Roland Garros) ជាបន្តទៀត បន្ទាប់ពីខកខានឈ្នះអស់រយះពេល៣០ឆ្នាំ។


កីឡាករវាយតឺនីសបារាំង ចូវីលហ្វ្រេដ ធីសុងហ្គា

ធីសុងហ្គា បានបំបាក់ហ្វេដឺរ៉ឺ ឲ្យតដៃមិនរួចដោយលទ្ធផល ៧-៥, ៦-៣ និង ៦-៣ ហើយឡើងទៅកាន់វគ្គពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ជាលើកដំបូងរបស់គាត់ ក្នុងទីក្រុងប៉ារីស ហើយក៏ជាលើកដំបូងដែរ សម្រាប់កីឡាករម្ចាស់ផ្ទះដែល​អាចឡើង​ទៅដល់វគ្គនេះ [...]

តឺនីស៖ ហ្វេដឺរ៉ឺ ចង់​បញ្ចប់​សុបិន្ដ​របស់​ជន​ជាតិ​បារាំង

តឺនីស៖ ហ្វេដឺរ៉ឺ ចង់​បញ្ចប់​សុបិន្ដ​របស់​ជន​ជាតិ​បារាំង

កីឡាករវាយតឺនីស រ៉ចឺ ហ្វេដឺរ៉ឺ (Roger Federer) សង្ឃឹមថានឹងទទួលបានកំណត់ត្រាថ្មីមួយទៀត ហើយក៏មានមហិច្ឆតា​ចង់​បញ្ចប់ក្តីសង្ឃឹមរបស់បារាំង ដែលខំរងចាំអស់រយះពេល៣០ឆ្នាំមកនេះ ក្នុងការចង់ក្លាយជាម្ចាស់ជើងឯកឯកត្តជនបុរស ក្នុងកម្មវិធីរ៉ូឡែន ហ្គារូស (Roland Garros) ដែរ។

បន្ទាប់ពីទម្លាក់កីឡាករបារាំង ហ្គាឡែស ស៊ីម៉ុន (Gilles Simon) កាលពីវគ្គ១៦នាក់ចុងក្រោយរួចមក កីឡាករលំដាប់​លេខ​៣ពិភពលោករូបនេះ ត្រូវជួបជាមួយកីឡាករបារាំងមួយរូបទៀត នៅក្នុងវគ្គ៨នាក់ចុងក្រោយ ហើយក៏ជាកីឡាករបារាំង​តែ​១រូបគត់ដែរ ដែលឡើងដល់វគ្គនេះ។ ហ្វេដឺរ៉ឺ នឹងត្រូវតតាំងជាមួយកីឡាករ ចូវីលហ្វ្រេដ ធីសុងហ្គា (Jo-Wilfried Tsonga) [...]

តឺនីស៖ ហ្វេដឺរ៉ឺ ឡើង​ទៅ​វគ្គ​១​ភាគ​៤​ជា​បន្ត បន្ទាប់​ពី​ការ​ប្រកួត​ដ៏​តានតឹង

តឺនីស៖ ហ្វេដឺរ៉ឺ ឡើង​ទៅ​វគ្គ​១​ភាគ​៤​ជា​បន្ត បន្ទាប់​ពី​ការ​ប្រកួត​ដ៏​តានតឹង

កីឡាករវាយតឺនីស រ៉ចឺ ហ្វេដឺរ៉ឺ (Roger Federer) ស្ទើរតែធ្លាក់ចេញពីការប្រកួតរ៉ូឡែន ហ្គារ៉ូស (Roland Garros) ទៅហើយ មុនពេលដែលគាត់អាចវាយបកយកឈ្នះកីឡាករហ្គីលឡេស ស៊ីម៉ុន (Gilles Simon) វិញ ក្នុងការប្រកួត៥សិត នៅឯ​ហ្វ្រិនអូផិន (French Open)។


កីឡាករវាយតឺនីស រ៉ចឺ ហ្វេដឺរ៉ឺ។

កីឡាករសញ្ជាតិស្វីស វ័យ៣១ឆ្នាំ បានយកជ័យជំនះលើកីឡាករបារាំង (ស៊ីម៉ុន) ដោយលទ្ធផល ៦-១, ៤-៦, ២-៦, ៦-២ និង ៦-៣ ធ្វើឲ្យគាត់អាចឡើងទៅកាន់វគ្គ១ភាគ៤ផ្តាច់ព្រ័ត្រជាលើកទី៣៦ ហើយក៏ជាជ័យជំនះលើកទី៩០០ ក្នុងអាជីព​របស់គាត់ដែរ។

បន្ទាប់ពីឆ្លងផុតវគ្គដ៏រន្ធត់នេះ ហ្វេដឺរ៉ឺនឹងត្រូវជួបជាមួយកីឡាករបារាំងមួយរូបទៀត ពោលគឺគាត់ត្រូវតតាំង​ជាមួយនឹង​កីឡាករជូវិលហ្វ្រេដ ធីសុងហ្គា (Jo-Wilfried Tsonga) នៅវគ្គ៨នាក់ចុងក្រោយ។

[...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...