ស្រាវជ្រាវ៖ សហប្រតិបត្តិការអាស៊ីបូព៌ា និងអាស៊ានបូកបី
កិច្ចប្រជុំលើកដំបូង នៃបណ្តាមេដឹកនាំអាស៊ានបូកបី បានប្រព្រឹត្តទៅនៅក្នុងឆ្នាំ ១៩៩៦ និង ១៩៩៧ ដើម្បីដោះស្រាយបញ្ហា ទីផ្សារអាស៊ី-អ៊ឺរ៉ុប។ ស្របពេលជាមួយគ្នានេះដែរ ចិន និងជប៉ុន ចង់ឲ្យមានកិច្ចប្រជុំកំពូលជាទៀងទាត់ ជាមួយនឹងបណ្តាមេដឹកនាំប្រទេសអាស៊ាន ចាប់តាំងពីពេលនោះមក ។
កិច្ចប្រជុំអាស៊ានបូកបី គឺជាវេទិការមួយ ដែលមាន «តួនាទីជាអ្នកសម្របសម្រួលកិច្ចសហប្រតិបត្តិការ» រវាងបណ្តាប្រទេស «សមាជិកអាស៊ាន» និង «ប្រទេសអាស៊ីបូព៌ា» ចំនួនបី ដែលមានដូចជាប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូង ។
ថ្នាក់ដឹកនាំរដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់ នៃបណ្តាប្រទេសអាស៊ានទាំង១០ និងប្រទេសទាំងបី បានពិភាក្សាគ្នា ទៅលើបញ្ហាជាច្រើន។ អាស៊ានបូកបី គឺ«ជាការអភិវឌ្ឍន៍ចុងក្រោយបំផុត នៃកិច្ចសហប្រតិបត្តិការ តំបន់អាស៊ីបូព៌ា» ។
សារៈសំខាន់ របស់អាស៊ានបូកបី ត្រូវបានពង្រឹង ក្នុងកាលៈទេសៈ នៃវិបត្តិហិរញ្ញវត្ថុអាស៊ី។ [...]