Posts in ‘សម្រាំងស្រាវជ្រាវ វិភាគ’ Category

ព្រះរាជពិធី និងបុណ្យ «ច្រត់ព្រះនង្គ័ល»

ព្រះរាជពិធី និងបុណ្យ «ច្រត់ព្រះនង្គ័ល»

តាំងតែពីបុរាណកាលមកម្លេះ សេដ្ឋកិច្ចប្រទេសកម្ពុជា តែងពឹងពាក់ជាសំខាន់លើវិស័យកសិកម្ម។ ប្រជាជនជាង៨០% ជាកសិករ។ ដើម្បីធ្វើស្រែចំការ ខ្មែរតែងប្រើមធ្យោបាយភ្ពួររាស់ បំផុសដីឲ្យបានល្អជាមុនដើម្បីដាំដំណាំ។ នៅក្នុងភាសា វប្បធម៌ ភាសាព្រះរាជា លោកហៅការភ្ជួររាស់ថា ច្រត់ព្រះនង្គ័ល។ តើពិធីភ្ជួររាស់ ឬបុណ្យច្រត់ព្រះនង្គ័ល មានប្រវត្តិ​ទាក់-​ទងគ្នា ដូចម្តេចខ្លះរវាងព្រះរាជា និងប្រជារាស្ត្រខ្មែរ? សូមអញ្ជើញលោកអ្នក មេត្តាតាមដាននូវការបកស្រាយ ជាមួយ​យើងខ្ញុំដូចខាងក្រោម៖


បុណ្យច្រត់ព្រះនង្គ័ល ដែលប្រារព្ធនៅរាជធានីបូរាណខ្មែរអង្គរ ថ្ងៃ០២ឧសភា ឆ្នាំ២០១០កន្លងទៅ។
រូបថត ៖ cambodge-post.com

ក. និយមន័យ ច្រត់ព្រះនង្គ័ល ៖

តាមវចនានុក្រម សម្តេចព្រះសង្ឃរាជ [...]

វិភាគ៖ វៀតណាម​ចូល​រំដោះ ឬ​ឈ្លានពាន​កម្ពុជា?

វិភាគ៖ វៀតណាម​ចូល​រំដោះ ឬ​ឈ្លានពាន​កម្ពុជា?

កងទ័ពរបស់ប្រទេសវៀតណាម បានវាយលុកចូលប្រទេសកម្ពុជា ក្រោមផ្លាកជាអ្នករំដោះនៅឆ្នាំ១៩៧៩ ដើម្បីបណ្ដេញ​របបខ្មែរក្រហម ប៉ុល ពត ឲ្យចេញពីអំណាច។ ការចូលវាយលុកនេះ ត្រូវទទួលបានការបកស្រាយផ្សេងៗពីគ្នា ជាពិសេស​ក្នុងឱកាសនៃទិវាចងកំហឹង រំលឹកវិញ្ញាណក្ខ័ន្ធ និងឧទ្ទិសកុសលដល់ជនរងគ្រោះ ដែលបានស្លាប់ក្នុងរបបខ្មែរក្រហម កាលពីថ្ងៃទី២០ខែឧសភាម្សិលម៉ិញ។


ទីក្រុងភ្នំពេញ នៅថ្ងៃទី១៥ខែមិនាឆ្នាំ១៩៧៩។ (រូបថត ina របស់បារាំង)

ពលរដ្ឋកម្ពុជា ដែលសុទ្ធសឹងជាអ្នករងគ្រោះ នៅក្នុងរបបកុម្មុយនីសប្រល័យពូជសាសន៍ប៉ុលពត ក្នុងពេលនោះមាន​សេចក្ដី​រីករាយណាស់ ដែលខ្លួនម្នាក់ៗត្រូវបានរំដោះចេញពីរបប ដែលពោរពេញទៅដោយភាពខ្លោចផ្សារនេះ។ តែនៅពេលបាន​ឈានជើងចេញពីកម្ពុជាប្រជាធិបតេយ្យ [...]

«ចម្រៀង» និងសារប្រយោជន៍របស់វា

«ចម្រៀង» និងសារប្រយោជន៍របស់វា

ចម្រៀង គឺជាមធ្យោបាយ នៃការព្យាបាលសុខភាពផ្លូវចិត្តមនុស្ស ដ៏មានប្រសិទ្ធភាពមួយប្រភេទ តាមរយៈ សូរសៀង។ មិន​ថាតែអ្នកច្រៀង ឬអ្នកស្តាប់ឡើយ ពួកគេ គឺសុទ្ធតែត្រូវការចម្រៀងទាំងអស់ ។ នៅពេលកូនយំ ម្តាយភាគច្រើន លោកតែង​ប្រើចម្រៀងមកច្រៀងបំពេរកូនសម្រាប់ជាមធ្យោបាយលួងលោក ធ្វើឲ្យកូនឈប់យំ និងបែរមករកភាព សប្បាយរីករាយ​វិញ ។ តើលោកអ្នកជ្រាបទេថា ចម្រៀងគឺ ជាអ្វី? តើចម្រៀងមានប្រភពតាំងពីពេលណាមក? តើចម្រៀង មានសារសំខាន់​កម្រិតណាសម្រាបមនុស្ស? តើបុព្វហេតុអ្វីខ្លះបានជាបណ្តាលឲ្យកើតមានចម្រៀងឡើង? ចម្រៀងខ្មែរមាន ប៉ុន្មានប្រភេទ និងប៉ុន្មានទំនុកច្រៀង?


អក្សរភ្លេង រួមជាមួយនឹង ផ្កាកូលាបមួយទង

សូរសម្លេងរណ្តំរបស់មនុស្ស សត្វ រុក្ខជាតិ ឬធម្មជាតិនានា ត្រូវបានអ្នកចិត្តវិទ្យា [...]

វិភាគ៖ មូលហេតុ​ទាំង​៥ និង​ផល​ប៉ះ​ពាល់ នៃ​និទណ្ឌភាព​នៅ​កម្ពុជា

វិភាគ៖ មូលហេតុ​ទាំង​៥ និង​ផល​ប៉ះ​ពាល់ នៃ​និទណ្ឌភាព​នៅ​កម្ពុជា

បទល្មើសជាច្រើន ដូចជាឃាតកម្មលើអ្នកនយោបាយ លើអ្នកសារព័ត៌មាន លើប្រធានសហជីព លើចៅក្រម លើតារា​ចម្រៀង ឬបទ រំលោភសេពសន្ធវះ ...  ដែលមកទល់នឹងពេលនេះ មានជនប្រព្រឹត្តិបទល្មើសពិតប្រាកដតិចតួចបំផុត ដែល​ត្រូវបាន តុលាការ យកមកកាត់ទោស។ មានករណីខ្លះ រហូតមកទល់នឹងថ្ងៃនេះ អាជ្ញាធរនៅមិនទាន់រក​ជនល្មើស​ឃើញ​នៅឡើយ។  ហើយមានករណីខ្លះទៀត គេបែរជាយកជនល្មើសក្លែងក្លាយ យកមកលាបពណ៌អោយគ្នា ក៍មានដែរ។ ទាំង​នេះហើយដែលយើងហៅថា «និទណ្ឌភាព»។

«និទណ្ឌភាព» គឺជាភាពដែលអាច ឬងាយគេចពីការទទួលខុសត្រូវ ខាងផ្លូវច្បាប់ នូវរាល់ទង្វើខុសច្បាប់ទាំងឡាយ។ និយាយអោយខ្លី «និទណ្ឌភាព» គឺសំដៅលើ «ភាព»ដែលអ្នកទទួលខុសត្រូវ ជាជនប្រព្រឹត្តិ ទោះបីផ្ទាល់ ឬដោយ ប្រយោល​ក៍ដោយ រស់នៅក្រៅប្រព័ន្ធច្បាប់ និងមិនទាន់ទទួលការផ្ដន្ទាទោស [...]

វិភាគ៖ ប្រព័ន្ធ​​ផ្សព្វផ្សាយ និង​​មន្ត្រី​រាជការ​សាធារណៈ ជា​របស់​គណ​បក្ស​នយោបាយ?

វិភាគ៖ ប្រព័ន្ធ​​ផ្សព្វផ្សាយ និង​​មន្ត្រី​រាជការ​សាធារណៈ ជា​របស់​គណ​បក្ស​នយោបាយ?

អង្គការសង្គមស៊ីវិល និងអ្នកវិភាគមួយចំនួនបានគិតរួចជាស្រេចថា ការបោះឆ្នោតឆ្នាំ២០១៣ ខាងមុខនេះ នឹងមិនមានភាព​សេរីត្រឹមត្រូវនោះទេ។ ពួកគេបានចោទប្រកាន់ថា គ.ជ.ប មិនឯករាជ្យ និងបានលំអៀងទៅរកគណបក្សកាន់អំណាច ដែល​ជាដើមចមនៃ ជ័យជំនះរបស់គណបក្សនេះ នៅក្នុងការបោះឆ្នោតខាងមុខ។


ផ្លាកតាំងបង្ហាញរបស់គណបក្សប្រជាជនកម្ពុជា របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។

អ្នកវិភាគឯករាជ្យលោកបណ្ឌិត ឡៅ ម៉ុងហៃ បានផ្ដល់នូវការវិភាគមួយចំនួន មានជាអាថ៌ គណៈកម្មាធិការជាតិ​រៀចំការ​បោះឆ្នោត(គ.ជ.ប) នៅមិនទាន់មានភាពឯករាជ្យ និងគណបក្សដែលនឹងចូលរួមក្នុងយុទ្ធនាការបោះឆ្នោត នៅមិនទាន់​មាន​ភាពស្មើគ្នា ចំពោះមុខច្បាប់នោះនៅឡើយ។ នេះបើគេពិនិត្យទៅលើយន្ដការមួយចំនួន ដែលគណបក្ស​កាន់អំណាច​ក្ដាប់​យ៉ាងពេញដៃ នូវប្រព័ន្ធផ្សព្វផ្សាយ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...