សម្តេចព្រះសង្ឃរាជ ជួន ណាត - រំលឹកពីស្នាព្រះហស្ថ និងព្រះជីវប្រវត្តិ
រំលឹកពីមហាបុរស - មានឯកសារជាច្រើន ដែលបានសរសេរពីព្រះជីវប្រវត្តរបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត មហាបុរស និងអ្នកប្រាជ្ញមួយអង្គ ដែលសឹងតែគ្មានប្រជាជនខ្មែរណាម្នាក់ មិនស្គាល់ព្រះអង្គនោះឡើយ។ ប៉ុន្តែយើងសូមលើកយកមកជម្រាប ដោយដកស្រង់ចេញពីឯកសារមួយចំនួន ដែលរៀបរៀងដោយព្រះមុនីកោសល សូរហាយ ដោយព្រះឃោសធម្ម ប៉ុណ្យ សុម្ភាជន និងដោយលោក ទ្រិញ វ៉ាញ បោះពុម្ភនៅព្រះពុទ្ធសករាជ ២៥១៣ និងនៅគ្រឹះសករាជ ១៩៧០ តែប៉ុណ្ណោះ។
ប្រសូតនៅថ្ងៃអង្គារ៏ ទី១១ ខែមីនា ឆ្នាំ១៨៨៣ នៅភូមិកំរៀង សង្កាត់រកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ព្រះអង្គជាកូនច្បងនៃគ្រួសារមួយដែលមាន លោកឪពុកឈ្មោះ ព្រហ្ម ជួន អ្នកម្តាយឈ្មោះ យក់ និងប្អូនប្រុសឈ្មោះ ជួន នុត។ ព្រះជន្មាយុរវាង ១២ឆ្នាំ ព្រះអង្គបានត្រូវមាតាបិតា នាំទៅបួសរៀនអក្សរសាស្រ្តជាតិ ក្នុងសំណាក់លោកគ្រូសូត្រស្តាំនាម កែ ម៉ម វត្តពោធិព្រឹក្ស ហៅវត្ត(ពាល្យំ) សង្កាត់រលាំងកែន [...]