Posts in ‘សម្រាំងស្រាវជ្រាវ វិភាគ’ Category

យ៉ង់ គឹមអេង៖ ធ្វើ​ច្បាប់​គ្រប់​គ្រង​ផ្ទះ​ជួល ឬ​វិល​ទៅ​របប​«កុម្មុយនីស»!

យ៉ង់ គឹមអេង៖ ធ្វើ​ច្បាប់​គ្រប់​គ្រង​ផ្ទះ​ជួល ឬ​វិល​ទៅ​របប​«កុម្មុយនីស»!

ទីផ្សារសេរី ជាការប្រគួតប្រជែងគ្នា បើអ្នកមកជួល គិតថាម្ចាស់ផ្ទះណាយកថ្លៃឈ្នួលផ្ទះខ្ពស់ អ្នកជួលនោះ​មាន​សិទ្ធិ ក្នុងការមិនជួលបាន។ ផ្ទុយមកវិញ បើម្ចាស់ផ្ទះជួលទទួលថ្លៃឈ្នួលផ្ទះតិច មិនធន់ល្មម ម្ចាស់ផ្ទះក៏អាចឈប់​ជួល​ឲ្យដែរ។ តើដល់ពេលនោះ កម្មករមានផ្ទះឯណានឹងស្នាក់នៅ?

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព (PDP) លោក យ៉ង់ គឹមអេង បានលើកឡើង ក្នុង​កិច្ច​សម្ភាសជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា ក្នុងរបបទីផ្សាសេរីនេះ រដ្ឋាភិបាលមិនអាចគ្រប់គ្រង លើតម្លៃ​ផ្ទះ​ជួលផ្ទះ ឬបន្ទប់របស់ឯកជនបានឡើយ។ លោកបានថ្លែងឡើងថា៖ «បើចង់ឲ្យមានការគ្រប់គ្រង លើតម្លៃ​ឈ្នួល​ផ្ទះនេះ មានប្រសិទ្ធភាព ល្គិកណារដ្ឋអាចលូកដៃ ក្នុងការគ្រប់គ្រងផ្ទះមួយចំនួនផ្សេងទៀត ដូចជាផ្ទះល្វែង និងបូរីជាដើម។ ធ្វើយ៉ាងណា កុំឲ្យផ្ទះល្វែង និងបូរីទាំងនោះ តម្លើងថ្លៃលក់ស្រេចតែនឹងចិត្តបានដែរ។ (...) មួយ​ទៀត [...]

ពន្យល់​ច្បាប់៖ ប្តី​ប្រពន្ធ​ដែល​លែង​គ្នា រួច​​ត្រូវ​​គ្នា​វិញ ត្រូវ​មាន​លិខិត​អាពាហ៍​ពិពាហ៍​«ថ្មី»

ពន្យល់​ច្បាប់៖ ប្តី​ប្រពន្ធ​ដែល​លែង​គ្នា រួច​​ត្រូវ​​គ្នា​វិញ ត្រូវ​មាន​លិខិត​អាពាហ៍​ពិពាហ៍​«ថ្មី»

ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ បានទទួលការការស្នើសុំ ពីប្រិយមិត្តអ្នកអាន ឲ្យជួយបកស្រាយពីការផ្តាច់ (រំលាយ) ចំណងអាពាហ៍ពិពាហ៍មួយ (ចាស់) ដោយតុលាការ ហើយចង់ផ្សារភ្ជាប់ អាពាហ៍ពិពាហ៍ចាស់នេះឡើងវិញ ឲ្យស្របតាមផ្លូវច្បាប់ តើត្រូវធ្វើយ៉ាងណា?

ដើម្បីដោះស្រាយនូវចម្ងល់របស់ប្រិយមិត្ត ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ បានទទួលការបកស្រាយ និងពន្យល់លើបញ្ហានេះ ពីសំណាក់លោកមេធាវី សុខ សំអឿន និងជានាយកប្រតិបត្តិ នៃអង្គការមិនមែនរដ្ឋាភិបាលមួយ ហៅថា ក្រុមអ្នកច្បាប់ការពាសិទ្ធិកម្ពុជា។ លោកជាអ្នកឯកទេសច្បាប់ ដ៏ល្បីឈ្មោះម្នាក់ នៅកម្ពុជា។ លោកក៏ជាអ្នកតាក់តែងសៀវភៅច្បាប់ជាច្រើន ហើយក៏ជាអ្នកបានបើកវគ្គបណ្ដុះបណ្ដាលច្បាប់ ដល់មន្រ្តីសិទ្ធិមនុស្ស មន្រ្តីអនុវត្តច្បាប់ និងមន្រ្តីតុលាការមួយចំនួនដែរ។

លោកមេធាវីបានធ្វើការពន្យល់ថា ចំណងអាពាហ៍ពិពាហ៍មួយត្រូវបានកាត់ផ្តាច់ ដោយសាលក្រម ឬសាលដីកាតុលាការ មានន័យថា [...]

សម្ភាស ប៊ុត ប៊ុនតិញ៖ ​តុលាការ​​កម្ពុជា ជា​តុលាការ​​ដុល្លា

សម្ភាស ប៊ុត ប៊ុនតិញ៖ ​តុលាការ​​កម្ពុជា ជា​តុលាការ​​ដុល្លា

ប្រព័ន្ធ​តុលាការ​កម្ពុជា តាម​រយៈ​សាលា​ដំបូង​ក្ដី ឬសាលា​ឧទ្ធរណ៍​ក្ដី ក្នុង​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ បាន​សម្រេច​ដោះ​លែង​ជន​សង្ស័យ​មួយ​ចំនួន ដែល​គេ​ស្គាល់​ថា​ជា​ជន​មាន​អំណាច និង​មាន​ប្រាក់ ក្នុង​នោះ​មាន​ទាំង​ការ​ដោះ​លែង ជន​សង្ស័យ​ផលិត​កាហ្វេ​ក្លែងក្លាយ​ចំនួន​បួន​នាក់ និង​ឪពុក​ម្ដាយ​លោក​ឧកញ៉ា ថោង សារ៉ាត់ នោះ​ផង។ ករណី​ដោះ​លែង​ទាំង​នោះ ខុស​គ្នា​ស្រឡះ ពី​ករណី​នៃ​សកម្ម​ជន​នយោបាយ សកម្ម​ជន​ពី​សហគមន៍​បឹង​កក់ និង​ព្រះ​សង្ឃ ដែល​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់ និង​បន្ត​ឃុំ​ខ្លួន​ម្ដង​ហើយ​ម្ដង​ទៀត រហូត​មក​ដល់​ថ្ងៃ​នេះ។

ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ស្ថាបនិកបណ្តាញព្រះសង្ឃឯករាជ្យ​ដើម្បីយុត្តិធម៌សង្គម​ព្រះតេជគុណ ប៊ុត ប៊ុនតិញ បានបង្ហាញការយល់ឃើញផ្ទាល់របស់ព្រះអង្គ ចំពោះការសម្រេចថ្មីៗរបស់​តុលាការ​កម្ពុជា ថាបានបង្ហាញនូវតម្លៃរបស់តុលាការ តម្លៃរបស់ថ្នាក់ដឹកនាំកម្ពុជា។ [...]

បុណ្យ​​មាឃ​បូជា ដែល​ប្រជាជន​ខ្មែរ​ប្រារព្ធ​រៀង​រាល់​ឆ្នាំ

បុណ្យ​​មាឃ​បូជា ដែល​ប្រជាជន​ខ្មែរ​ប្រារព្ធ​រៀង​រាល់​ឆ្នាំ

កម្ពុជា​គោរព​សាសនា​ព្រះ​ពុទ្ធ អស់​កាល​ជា​យូរ​អង្វែង​មក​ហើយ ក្នុង​នោះ​មាន​ប្រជា​ជន ជាង​៩៥​ភាគ​រយ ជា​អ្នក​កាន់​សាសនា​នេះ ហើយ​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​នេះ ក៏​បាន​ចាត់​ទុក​ព្រះពុទ្ធ​សាសនា ជា​សាសនា​របស់​រដ្ឋ​ដែរ។ បើ​តាម​ស្ថិតិ​ឆ្នាំ​២០១៣ បាន​ឲ្យ​ដឹង​ថា ប្រទេស​កម្ពុជា មាន​វត្ត​អារាម​ចំនួន​ជាង​៤៥០០​វត្ត និង​ចំនួន​ព្រះ​សង្ឃ​មាន​ជាង​៥៤០០០​អង្គ។ អញ្ចឹង​ហើយ រាល់​បុណ្យ​ទាន​នានា​ដែល​កើត​មាន​សម្រាប់​ឧទ្ទិស​ឲ្យ​សាសានា​ព្រះ​ពុទ្ធ ជា​ករណីយ​កិច្ច​របស់​ពុទ្ធ​សាសនិក និង​បណ្ដា​ជន​កម្ពុជា​ភាគ​ច្រើន ដែល​ត្រូវ​តែ​ប្រតិបត្តិ​តាម ក្នង​នោះ​ក៏​មាន​បុណ្យ​មាឃ​បូជា​មួយ​ដែរ។

បុណ្យ មាឃបូជា នេះប្រារព្ធឡើង ដើម្បីរំលឹកដល់ថៃ្ង ដែលព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាស​បង្កើតព្រះពុទ្ធ​សាសនា​ឡើងក្នុងលោក នាប្រទេសឥណ្ឌាកាលពី ៥៨៨ ឆ្នាំ មុនគ្រិស្តសករាជ នាថៃ្ង១៥កើត ខែមាឃ ក្រោយពីការ​ត្រាស់​ដឹងរបស់ព្រះអង្គចំនួន៩ ខែគត់។

[...]
សម្ភាស៖ «ស៊ិន ច័ន្ទឆាយ៉ា ជា​គ្រូ​ដ៏​ល្អ»

សម្ភាស៖ «ស៊ិន ច័ន្ទឆាយ៉ា ជា​គ្រូ​ដ៏​ល្អ»

អស់​រយៈ​ពេល​ប្រមាណជា​​៤​ខែ ដែល​បាន​ហាត់​រៀន​តន្រ្តី​ជា​មួយ​លោក ស៊ិន ច័ន្ទឆាយ៉ា លោក​បាន​ផ្តល់​នូវ​ការ​ចង​ចាំ​ជា​ច្រើន ទាក់​ទង​ជា​មួយ​នឹង​ការ​រៀន​តន្រ្តី ហើយ​កូន​ប្រុស​របស់​លោក ស៊ីន ស៊ីសាមុត រូប​នេះ​តែង​មាន​អធ្យាស្រ័យ​ជា​និច្ច ដល់​កូន​សិស្ស។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​អ្នកស្រី សុធារ៉ា ជា​កូន​សិស្ស​មួយ​រូប​របស់​លោក​ ស៊ិន ច័ន្ទឆាយ៉ា។

អ្នកស្រី​លើក​ឡើង​ប្រាប់​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូថា៖ «ទោះ​ជា​ខ្ញុំ​ស្គាល់​គាត់​ក្នុង​រយៈ​ពេល​ខ្លី ប៉ុន្តែ​ក្នុង​រយៈ​ពេល​ដែល​បាន​ស្គាល់​ហ្នឹង គាត់​បាន​ផ្តល់​ការ​យក​ចិត្ត​ទុក​ដាក់ ក្នុង​ការ​បង្រៀន​យើង» ។ ក្រៅ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​បង្រៀន សិស្ស​ស្រី​រូប​នេះ​បាន​រៀប​រាប់​ពី​គុណ​សម្បត្តិ​គ្រូ​របស់​ខ្លួន ដែល​ទើប​ទទួល​មរណៈភាព​នេះ បន្ត​ថា លោក ស៊ិន ច័ន្ទឆាយ៉ា មាន​ចរិក​ស្លូត​បូត មាន​ចិត្ត​អំណត់​ក្នុង​ការ​បង្រៀន។ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...