Posts in ‘សម្រាំងស្រាវជ្រាវ វិភាគ’ Category

យ៉ង់ គឹមអេង៖ ប្រជាធិបតេយ្យ«ពិត» ត្រូវ​«គោរព»​ការ​ទាមទារ

យ៉ង់ គឹមអេង៖ ប្រជាធិបតេយ្យ«ពិត» ត្រូវ​«គោរព»​ការ​ទាមទារ

ករណីតវ៉ាជាច្រើន បានផ្ទុះឡើង រាប់តាំងពីករណីពលរដ្ឋ ដែលរងគ្រោះនឹងដីធ្លី ឬក្រុមអ្នកការពារព្រៃ។ល។ ហើយ​ករណី​ខ្លះ ក៏គេនិយាយដល់ ពីការតវ៉ាដែលកើតមាន នៅក្នុងផ្ទៃក្នុងគណបក្សនយោបាយដែរ។ ប៉ុន្តែជានិច្ចជាកាល ដំណោះ​ស្រាយ​វិញ ដូចជាស្ថិតក្នុងសភាពមិនជាក់លាក់ ហើយករណីមួយចំនួន ត្រូវបានតបតរវិញ ដោយការគម្រាមកំហែង ឬ​ចាប់​ដាក់ពន្ធនាគារ និងការបណ្ដេញចេញពីគណបក្សជាដើម។

ខាងលើនេះ ត្រូវបានលោក យ៉ង់ គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍និងសន្តិភាព អះអាងថា ដោយ​សារតែ ប្រទេស សង្គម ឬគណបក្សនោះ មិនបានគោរពលិទ្ធិប្រជាធិបតេយ្យ ពិតប្រាកដ។

ក្នុងកិច្ចសម្ភាស ជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាពរូបនេះ បានធ្វើការបកស្រាយ ទៅលើការដឹកនាំរបស់គណបក្សនយោបាយ ក្នុងស្រុកខ្មែរមួយ ដែលកំពុងមានវិបត្តិផ្ទៃក្នុង របស់​ខ្លួន​ជាបន្តបន្ទាប់ និងនៅមិនទាន់មាន [...]

តំណាង​រាស្ត្រ​អាមេរិក ចូល​ចិត្ត​រំលឹក​ពី​ឈ្មោះ​«ហ៊ីត្លែ»​ណាស់!

តំណាង​រាស្ត្រ​អាមេរិក ចូល​ចិត្ត​រំលឹក​ពី​ឈ្មោះ​«ហ៊ីត្លែ»​ណាស់!

តើនយោបាយ និងការដឹកនាំរបស់ អតីតជនផ្ដាច់ការអាល្លឺម៉ង់ ក្នុងប្រវត្តិសាស្ត្រ លោក អាដុហ្វ ហ៊ីត្លែ (Adolf Hitler) ពិតជាមានកន្លែងល្អ ដែលគេត្រូ​វរំលឹក ពីឈ្មោះលោកឬ? នៅសហរដ្ឋអាមេរិក ឈ្មោះរបស់ហ៊ីត្លែ តែត្រូវបាន​ប្រើប្រាស់​ជាញឹកញយ នៅក្នុងសភាជាន់ទាប។ បើគេរាប់តាំងពី ឆ្នាំ១៩៩៦មក ឈ្មោះលោក ហ៊ីត្លែ ត្រូវបានប្រើប្រាស់​ចំនួន​១៨០០​ដង។ នេះបើតាមអត្ថបទមួយ ចេញផ្សាយដោយ គេហទំព័រ Daily Dot របស់អាមេរិក

សម្រាប់នៅក្នុងប្រទេសបារាំងវិញ សំណៅឯកសារពីមុនមក របស់រដ្ឋសភាបារាំង បានបង្ហាញថា ឈ្មោះ ហ៊ីត្លែ ត្រូវបាន​យកមកប្រើប្រាស់ ចំនួន៤០ដង រាប់ពីឆ្នាំ១៩៩៧មក និងនៅក្នុងព្រឹទ្ធសភា ចំនួន១៧ដង រាប់ចាប់តាំងពីឆ្នាំ១៩៩៦។

រីឯ​នៅក្នុងប្រទេស​កម្ពុជា កាលពីប៉ុន្មានសប្ដាហ៍មុននេះ មេដឹកនាំកម្លាំងប្រដាប់អាវុធ [...]

ប៉ារីស៖ រក​ឃើញ​រណ្ដៅ​កប់​សព​បូរាណ​មាន​២០០​គ្រោង​ឆ្អឹង នៅ​ក្រោម​ផ្សារ​ទំនើប​ (dvo)

ប៉ារីស៖ រក​ឃើញ​រណ្ដៅ​កប់​សព​បូរាណ​មាន​២០០​គ្រោង​ឆ្អឹង នៅ​ក្រោម​ផ្សារ​ទំនើប​ (dvo)

ជាការរកឃើញថ្មីថ្មោងមួយ នៅកណ្ដាលរដ្ឋធានីប៉ារីស ដ៏ល្បីល្បាញរបស់ប្រទេសបារាំង នៅក្នុងសម័យកាលបច្ចុប្បន្ន។ នៅពីក្រោមអាគារផ្សារទំនើបមួយ ស្ថិតក្នុងសង្កាត់លេខ២ ក្រុមអ្នកបូរាណវិទូបានរកឃើញ សាកសពជាគ្រោងឆ្អឹង ចំនួន​២០០​គ្រោងឆ្អឹង ដែលត្រូវបានបញ្ចុះ នៅក្នុងរណ្ដៅកប់សាកសពបូរាណ មានលក្ខណៈរួមមួយ នៅចុងសប្ដាហ៍​នេះ។ សំនួរ​កំពុងត្រូវ​បានចោទសួរឡើង ថាតើសាកសពទាំងនេះ បានស្លាប់ក្នុងមូលហេតុអ្វី? ដោយសារជម្ងឺប៉េស្ត៍ ឬ​ដោយ​សារ​គ្រោះ​ទុរភិក្ស ក្នុងសម័យកាលនោះ?

តាំងពីដើមខែមករា រហូតមកទល់នឹងខែមិនាឆ្នាំ២០១៥នេះ ក្រុមអ្នកស្រាវជ្រាវ មកពីវិទ្យាស្ថានជាតិ ខាងការ​ស្រាវ​ជ្រាវ​នៃបូរាណវិទ្យា បានដឹកនាំការកកាយផ្នូរបូរាណដ៏យូរលង់មួយ ដែលគេចាំបានថា ជាកន្លែងរបស់អតីតមន្ទីរពេទ្យ ទ្រីនីតេ (Trinité) បង្កើតឡើងនៅក្នុងសតវត្សទី១២ និងត្រូវបានវាយកម្ទេចចោល នៅចុងសតវត្សទី១៨។

លោក ប៉ាស្កាល់ រ៉យ (Pascal Roy) ប្រធានផ្សារទំនើប ម៉ូណូព្រី [...]

អាឡិច មាន​លទ្ធភាព អាច​ត្រឡប់​មក​កម្ពុជា​វិញ?

អាឡិច មាន​លទ្ធភាព អាច​ត្រឡប់​មក​កម្ពុជា​វិញ?

តើសកម្មជនបរិស្ថាន លោក អាឡិចហ្សង់ដ្រូ ហ្គន់សាឡេស ដេវិតសិន (Alejandro Gonzalez Davidson) ពិតជាបានដាក់​ចូល ទៅក្នុងបញ្ជីខ្មៅ របស់កម្ពុជាមែនឬ? កន្លងមក គេធ្លាប់បានលឺ តែនៅក្នុងការអះអាងរបស់ មន្ត្រីអ្នកនាំពាក្យក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ តាមបណ្ដាសារព័ត៌មានក្នុងស្រុក ប៉ុន្តែមិនមានលិខិតផ្លូវការ ឬនិតិវិធីរដ្ឋបាលណាមួយ បាន​ផ្សាយបញ្ជាក់ឲ្យដឹង ពីការចុះក្នុងបញ្ជីខ្មៅ របស់កម្ពុជា ថាមានលក្ខណៈបែបណានោះឡើយ។ លោក អាឡិច ខ្លួនឯង ធ្លាប់​បានថ្លែងតាមវិទ្យុបរទេស ផ្សាយជាខេមរៈភាសាថា នៅក្នុងលិខិតឆ្លងដែនរបស់លោក ត្រូវបានអាជ្ញាធរ​កម្ពុជាខាង​អន្តោប្រវេសន៍ បានវាយត្រាមួយ បញ្ជាក់ពីហាមលោក ចូលមកក្នុងទឹកដីកម្ពុជា។

ចុះបើលោក អាឡិច ដូរលិខិតឆ្លងដែន?

យ៉ាងហោចណាស់ មន្ត្រីជាន់ខ្ពស់ពីគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណកម្មការ កិច្ចការបរទេស នៃរដ្ឋសភា លោក ឈាង វុន មិនប្រាកដថា ករណីចុះឈ្មោះលោក [...]

សម្ភាស សុខ ទូច ៖ សកម្មភាព អេឡិច ជា​រឿង​«នយោបាយ»

សម្ភាស សុខ ទូច ៖ សកម្មភាព អេឡិច ជា​រឿង​«នយោបាយ»

តាមទិដ្ឋភាពជាក់ស្តែង នៃការបណ្តេញលោក អេឡិច អនុប្រធានអង្គការមាតាធម្មជាតិ ចេញពីកម្ពុជា ត្រូវបានលោក សុខ ទូច អ្នកវិភាគ ឯករាជ្យ ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោររម្យ.អាំងហ្វូ បានធ្វើការបែងចែកជាបីទិដ្ឋភាព។

- ទិដ្ឋភាពទីមួយចំបង គឺ ទិដ្ឋភាពខាងផ្លូវច្បាប់។ ក្នុងទិដ្ឋភាពនេះ លោកបានលើកឡើងថា លោក អេឡិចជាអ្នកខុស ទៅ​នឹងច្បាប់ប្រទេសមួយ ដែលលោកបានមកស្នាក់នៅ។ លោកបានធ្វើការពន្យល់ថា យ៉ាងណាក៏ដោយ ប្រទេសធំ ឬតូច ត្រូវ​មានអធិបតេយ្យរបស់ខ្លួន មានច្បាប់គ្រប់គ្រងប្រទេសរបស់គេ ជាពិសេស អាឡិច ត្រូវតេគោរពតាមច្បាប់​អន្តោ​ប្រវេសន៍។ លោក សុខ ទូច បានបញ្ជាក់ថា៖ «ជាទូទៅ អេឡិច អាចចេញទៅច្រកណា ក៏បានដែរ។ តែចេញហើយ អាច​ចូល​មកវិញ ដោយមានការចុះទិដ្ឋកាចេញ និងចូល។ ក្រោយ១៥ថ្ងៃ លោកអេឡិចក៏អាច ស្នើសុំរស់នៅក្នុងកម្ពុជា រយៈពេល​មួយឆ្នាំបានហើយ។»

លោកបន្តថា ក្នុងទិដ្ឋភាពច្បាប់នេះ លោក អេឡិច ត្រូវតែចេញ។ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...