ឲ្យពស់យក្សលេបរយៈពេល១ម៉ោង ដើម្បីជួយសង្គ្រោះធម្មជាតិ
បុរសជាតិអាមេរិក ដែលស្រឡាញ់យ៉ាងជ្រាលជ្រៅ នូវព្រៃភ្នំនោះ បានបង្កើតឲ្យមានចលនាថ្មីមួយ ដើម្បីបរិហាពីការបំផ្លិចបំផ្លាញធម្មជាតិ តាមរយៈការបំបែកឯកត្តកម្មមួយ មិនដែលមាននរណាធ្វើពីមុនមក៖ នោះគឹការប្រគល់ខ្ឡួនឲ្យសត្វពស់ថ្លាន់យក្ស លេបទាំងរស់ ហើយថតដាក់ផ្សាយក្នុងនាទីឯកសារមួយ របស់ស្ថានីយ៍ទូរទស្សន៍ ឌីសខូវើរី (Discovery)។
លោក ផូល រ៉ូសូលី បានថ្លែងប្រាប់ទីភ្នាក់ងារអាអេហ្វប៉េ (AFP) ថា៖ «គំនិតនេះ បានកើតឡើង បន្ទាប់ពីបានរស់នៅក្នុងព្រៃអាម៉ាហ្សូន និងយកវាធ្វើជាជម្រកអស់រយៈពេលជាង១០ឆ្នាំ។ ទាំងអស់គ្នាដឹងហើយថា ធម្មជាតិទាំងនោះកំពុងបាត់បង់ទៅហើយ តែគ្មាននរណាម្នាក់ចាប់អារម្មណ៍សោះឡើយ។ អញ្ចឹង យើងចង់ធ្វើអ្វីមួយ ដើម្បីឲ្យមនុស្សចាប់អារម្មណ៍ និងបញ្ចេញប្រតិកម្ម។»
ការត្រៀមបម្រុងគ្រប់បែបយ៉ាង [...]