ភ្ញាក់ព្រើត! បើកហិបដាក់ចេក ប្រទះពីងពាងពិសដ៏សាហាវ
ហេតុការណ៍បានកើតឡើង កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ ហើយអ្នកដែលដឹងរឿង បានហៅពីងពាងនោះថា ជា«ពីងពាងចេក»។ សារព័ត៌មានបារាំង Le Dauphine Libéré បានរាយការណ៍ថា ម្ចាស់ហាងលក់ផ្លែឈើមួយកន្លែង ក្នុងក្រុង ប៉ាស៊ី (Passy) នៃតំបន់អូត៍សាវ័រ (Haute-Savoie) ប្រទេសបារាំង បានរើហិបដាក់ចេក ដែលខ្លួនទើបនឹងទទួលនាំចូល ពីសាធារណៈរដ្ឋដូមេនិកាំង (កោះមួយ ក្នុងទ្វីបអាមេរិកខាងត្បូង) ដើម្បីយកចេកមកតម្រៀបលក់។ ស្រាប់តែរំពេចនោះ ម្ចាស់ហាងរូបនេះ បានប្រទះឃើញសត្វពីងពាងដ៏ធំមួយ ដែលមានប្រវែងបណ្ដោយ (ឬទទឹង)ខ្លួន ប្រមាណជា១០សង់ទីម៉ែត្រ។
ពីងពាងប្រភេទនេះ ត្រូវបានគេស្គាល់ថា មានពិសសាហាវជាងគេ ក្នុងចំណោមពីងពាងផ្សេងទៀត លើពិភពលោក។ បើតាមសៀវភៅ Guinness World Records បានសរសេរថា ពិសរបស់ពីងពាងប្រភេទនេះ មានកម្លាំង [...]