Posts in ‘សម្រាំងកំសាន្ដ’ Category

ពេល​ដំរី​​ងើប​ពី​ងូត​ទឹក​សមុទ្រ​ហើយ កុំ​ធ្វើ​ឲ្យ​វា​ផ្អើល!

មិនខុសពី មនុស្សជំទង់ ដែលនៅមានលក្ខណៈ«ស្ទាវ»នោះឡើយ។ ដំរីជំទង់ទាំងបីក្បាល ដែលមាន​ឈ្មោះថា ឡារ៉ា (Lara) ជើនី (Jenny) និងជាំឡា (Jungla) បានផ្ដើមសកម្មភាពរបស់ពួកវា ដោយការសំដែងដ៏ល្អ និង​យ៉ាង​ពិសេស នូវទ​ស្សនីយភាព​របស់វា សម្រាប់អ្នកមកវិស្សមកាល នៅតំបន់ឆ្នេរ «Karrebæksminde» នៃ​ប្រទេស​ដាណឺម៉ាក កាល​ពី​ថ្ងៃ​សៅរ៍​មុន។

ការសំដែងនោះ មានទាំងការចុះងូតទឹក យ៉ាងត្រេកត្រអាល និងការបង្ហាញនូវសមត្ថភាពមួយចំនួន របស់សត្វ​ដំរីជំទង់ ទាំងបីក្បាល ដែលអ្នកទស្សនាគិតថា ការសំដែងនោះ បានផុសចេញ ពីភាពសប្បាយចិត្ត រីកថ្លើម​ប្រមាត់ របស់សត្វដំរីនោះខ្លួនឯងតែម្ដង។ ប៉ុន្តែនៅទីបញ្ចប់ ហេតុការណ៍ បានផ្លាស់ប្ដូរ...

សារព័ត៌មាននៅក្នុងតំបន់ បានរាយការណ៍ថា គ្រាន់តែអ្នកបង្ហាត់ដំរី បានធ្វេសប្រហេស តែបន្តិចប៉ុណ្ណោះ សត្វ​ចតុបាតទាំងបីក្បាល ដែលត្រូវបានធ្វើឲ្យផ្អើល ពីក្រុមមនុស្ស ដែលតាមមើលវានោះ បានងាកត្រឡប់ មក​ដេញ​ឆាឆៅ​គេឯង [...]

បើ​ឲ្យ​លុយ​«ធីប»​ទៅ​នាង ដាក់​នៅ​ចន្លោះ​«ដោះ»​បាន តែ​កុំ​បន្លំ!

បុរសជាតិថៃម្នាក់នេះ ស្ថិតក្នុងសភាពស្រវឹង ... តែមិនមែន មានន័យថា ខ្លួនស្រវឹងហើយ មានលេសគ្រប់គ្រាន់ ដើម្បីធ្វើអ្វីស្រេចនឹងចិត្តទេ។

បុរសបានដើរ ទៅជិតនាងអ្នករាំមួយរូប ដែលមើលទៅ មានរូបរាងទ្រលុកទ្រលន់ ស្លៀកពាក់ខ្លីៗ នៅលើឆាក... បង្កភាពពេញចិត្តពេញថ្លើម ឲ្យបុរសយើង អត់ទ្រាំមិនដកប្រាក់ពីហោប៉ៅ ដើម្បីជូន«នាង»មិនបាន។ តែបើ​ឲ្យ​នាងផ្ទាល់ដៃ ឬក៏ច្រើនណាស់ ដាក់នៅក្នុងអាវទ្រនាប់ របស់នាងអ្នករាំ ម្នាក់នេះភ្លាមទៅ ប្រហែលជាមិនអីទេ... តែនេះ... បុរសកំហិលភ្លេចថា ប្រពន្ធខ្លួន បានតាមឃ្លាំមើលសកម្មភាព តាំងពីដំបូង។

«បើគ្រាន់តែឲ្យលុយ"ធីប"សោះ ហើយចុះ នៅរាវធ្វើស្អី ក៏យូរម្លេះ? ន៎ែ អាតាប៉ិ... តាប៉ិកំហិលឯង សម​ដាក់​ក្បាល នឹង"ថាស"នេះណាស់!»

បែក​ធ្លាយ​រូប​ស្រាត​របស់ ទេព បូព្រឹក្ស? តារា​ចេញ​មក​បក​ស្រាយ

បែក​ធ្លាយ​រូប​ស្រាត​របស់ ទេព បូព្រឹក្ស? តារា​ចេញ​មក​បក​ស្រាយ

«រូបនេះ ធ្លាប់មានម្ដងហើយ» នេះជាអ្វី ដែលគេអាចអានបាន នៅលើទំព័រហ្វេសប៊ុកផ្លូវការ របស់តារាចម្រៀង​លេចធ្លោ របស់ផលិតកម្មហង្សមាស អ្នកនាង ទេព បូព្រឹក្ស ក្នុងសំណេរប្រតិកម្ម ទៅនឹងព័ត៌មានមួយ ដែល​បង្ហាញ ពីការបែកធ្លាយ តាមបណ្ដាញសង្គម នូវរូបភាពរបស់តារាស្រាត បង្ហាញសុដន់ ដាក់អមជាមួយ​នឹង​រូប​សម្បក ថាសចម្រៀងចេញថ្មី របស់នាង ទេព បូព្រឹក្ស។

តារាចម្រៀង បូព្រឹក្ស បានសរសេរបន្តទៀតថា៖ «ឥឡូវ​ល្បី​ម្តងទៀត​! ធម្មតា​ទេ មាន​អ្នកខ្លះ ស្រលាញ់​គ្រាំទ្រ អ្នកខ្លះ​មិន​គ្រាំទ្រ មនុស្ស​ម្នាក់ មិនអាច​តំរូវ​ចិត្ត មនុស្ស ១០នាក់​ទេ» មុននឹងសរសេរ បន្ថែមទៀតថា៖ «រឿង​​ព័ត៌មាន​​នេះ​ វា​ស៊ាំនឹង​ខ្ញុំ​ហើយ តែ​សូម​គិត​ផង ខ្ញុំ​ជាម​នុស្ស​ស្រី​ណា»។

ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានយករូបភាពដើម ដែលបង្ហោះដោយ គណនេយ្យហ្វេសប៊ុក អានាមិកមួយ មក​ជូនអ្នក​ជំនាញ ខាងរូបភាពរបស់ទស្សនាវដ្ដី [...]

សូម្បី​កូន​ឆ្មារ​តូច​មួយ ដែល​ឈ្លក់​ទឹក​ជិត​ស្លាប់...

នៅក្នុងក្រុង «Pérouse» នៃប្រទេសអ៊ីតាលី កូនឆ្មារដ៏តូចមួយ ដែលបានជាប់ខ្លួន នៅក្នុងទុយោទឹក ត្រូវបាន​ជួយឲ្យមានជីវិត ដោយក្រុមអ្នកជួយសង្គ្រោះ។ ប្រភពពីកន្លែងកើតហេតុ បានអះអាងថា កូនឆ្មារដែល​បាន​ជាប់​ខ្លួន ប្រមាណជា១ម៉ោង ត្រូវបានក្រុមអ្នកជួយសង្គ្រោះ «Citta di Castello» ជួយរំដោះឲ្យចេញក្រៅ។

នៅក្នុងវីដេអូខាងលើ គេឃើញកូនឆ្មារ កំពុងត្រូវបានជួយ ឲ្យបេះដូងដើរឡើងវិញ ដោយអ្នកជួយសង្គ្រោះម្នាក់ ដែលបានយកម្រាមដៃមួយ មកអង្រួនខ្លួនវា។ មិនខុសពីបំណង ដែលគេប៉ងឡើយ ព្រោះកូនឆ្មារបានដឹងខ្លួន​វិញ នៅមួយនាទីក្រោយ និងបានស្រែក ទៅកាន់អ្នកជួយសង្គ្រោះវា ហាក់ដូចជា ពាក្យ«អរគុណ»ដូច្នេះ។

ប្រភពបានឲ្យដឹងទៀតថា មកដល់ពេលនេះ កូនឆ្មារមានសុខភាព ល្អធម្មតាឡើងវិញហើយ៕

តោះ... យើង​លេង​យក​អណ្ដាត មក​ដាក់​កណ្ដាល​តង្កៀប​ក្ដាម!

បុរសម្នាក់នេះ មានគំនិតប្រកបដោយ ភាព«ឆ្នៃប្រឌិតដ៏ខ្ពស់»មួយ និងយ៉ាងពិសេស៖ នោះគឺយកអណ្ដាត​របស់​ខ្លួន​ទៅជ្រលរ ជាមួយនឹង​«តង្កៀបក្ដាម»។

តែវីដេអូខាងលើនេះ នឹងបង្កការភ្ញាក់ផ្អើលមួយ ជាមិនខាន ព្រោះគេមិនដឹងសោះថា សត្វក្ដាម ដែលមានខួរក្បាល​តូចមួយ ក៏អាចបញ្ឆោត មនុស្សល្ងីល្ងើម្នាក់នេះ បានយ៉ាងងាយដែរ។ នោះគឺដំបូងឡើយ សត្វក្ដាម មិនខ្វល់​នឹង​ការជ្រលរនោះទេ និងបែរជាបើកតង្កៀបរបស់វា កាន់តែធំឡើង។

មិនខុសពីការគ្រោងទុក របស់ក្ដាមឡើយ ព្រោះនៅលើកនេះ បុរសនេះ មិនត្រឹមតែយកអណ្ដា មកដាក់ជ្រលរទេ តែបានដាក់ចូល ទៅចន្លោះតង្កៀបទាំងសងខាង ហើយបង្កឱកាស ដល់សត្វក្ដាម ឲ្យទំលាក់តង្កៀបរបស់វា គ្រិប... លើកក្រោយៗ សុំឲ្យរាងចាល!



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...