សាសា ព្រមានទៅ«សួរសុខទុក្ខ»អ្នកកាសែត ដល់ការិយាល័យ!
ច្បាស់ហើយ! នាង ឯក សុជាតា ហៅកញ្ញា សាសា បានថ្លែងព្រមានទៅសួរ«សុខទុក្ខ» អ្នកសារព័ត៌មាន ដល់ការិយាល័យតែម្ដង នៅថ្ងៃទី៥ ខែកក្កដានេះ បន្ទាប់ពីនាងវិលត្រឡប់ ពីរាជធានីបាងកក មកដល់រាជធានីភ្នំពេញវិញ។ នៅលើគណនីហ្វេសប៊ុករបស់នាង មានសរសេរថា៖ «ចាំស្អែក ខ្ញុំនឹងត្រលប់ទៅភ្នំពេញ ហេីយជិះឡានទៅសួរសុខទុក្ខ បងអ្នកការសែត នៅមុខកម្ពុជាថ្មីតែម្តង! ព្រោះឥឡូវនេះ នាងខ្ញុំនៅទីក្រុងបាងកក!»
អតីតតារាទូរទស្សន៍ ដែលបានល្បីដល់កំពូល រហូតដល់ឆាកអន្តរជាតិ ដោយសារអ្នកសារព័ត៌មាន នៅក្នុងសំនុំរឿងវាយតប់ ជាមួយលោកឧកញ៉ា សុខ ប៊ុន នោះ ដូចជាមានអាការៈ មិនសប្បាយចិត្ត នឹងអ្នកសារព័ត៌មាន មួយចំនួននោះឡើយ។ ក្ដៅពើតផ្សារ ឱរ៉ាឆេះឈួល ព្រោះមិនសុខចិត្តនឹងដំណឹង ដែលនិយាយ ពីគ្រោះថ្នាក់ចរាចរណ៍មួយ នៅក្រុងបាត់ដំបង ហើយដែលត្រូវបានអ្នកសារព័ត៌មាន រាយការណ៍ថា ជនបង្កជិះឡានទំនើបនោះ ជារូបនាងផ្ទាល់តែម្ដង។
[...]