Posts in ‘សម្រាំងកំសាន្ដ’ Category

«លោក​ឪពុក​សុខ​ចិត្ត​ទទឹក​ខ្លួន កុំ​ឲ្យ​ទទឹក​កូន» បង្ក​ការ​រំជួល​ចិត្ត

«លោក​ឪពុក​សុខ​ចិត្ត​ទទឹក​ខ្លួន កុំ​ឲ្យ​ទទឹក​កូន» បង្ក​ការ​រំជួល​ចិត្ត

បង្ហោះកាលពីចុងសប្ដាហ៍មុន នៅលើបណ្ដាសង្គមអាមេរិកមួយឈ្មោះ «Reddit» រូបភាពនេះ បានបង្ហាញ​ពី​ឪពុក​មួយរូប ដែលមានខោអាវទទឹកជោក មើលធ្លុះដល់សាច់ តែបែរជាបានកាន់ឆ័ត្រ បាំងភ្លៀងកុំឲ្យកូន​​ទទឹក​ទៅ​វិញ។ អ្នកថតរូបមួយនេះ លោក «Eumine Choi» អាយុ២៥ឆ្នាំ បានអះអាងថា លោកបានចាប់​​យក​​រូបភាព នៅក្នុងសង្កាត់ «Queens» នៃទីក្រុងញ៉ូយក នៅពេលដែលលោក បានចាកចេញពីការងារ។

លោក «Choi» បានថ្លែងឡើង ប្រាប់ទូរទស្សន៍ NBC ថា៖ «ខ្ញុំសង្ឃឹមថា កូនប្រុសមួយនេះ នឹងធំពេញរូប​ពេញ​រាងឡើង ហើយនឹងដឹងខ្លួន ពីភ័ពសំណាងដ៏អស្ចារ្យមួយ ដែលលោកឪពុក បានផ្ដល់ឲ្យ»។

យុវជនអាយុ២៥ឆ្នាំ បានថ្លែងទៀតថា៖ «ឪពុកមួយរូប ដែលមិនខ្វល់ពីកាបូប​ធ្វើពីស្បែក និងពីខោអាវរបស់​ខ្លួន តែបែរជាខ្វល់ខ្វាយយ៉ាងខ្លាំង ពីកូនប្រុសរបស់ខ្លួន (...)។ រឿងនេះធ្វើឲ្យខ្ញុំនឹកឃើញ ដល់ឪពុករបស់ខ្ញុំ ដែល​ជានិច្ច​ជាកាល តែយកចិត្តទុកដាក់លើខ្លួនខ្ញុំ [...]

ការ​ប៉ុន​ប៉ង​ធ្វើ​អត្តឃាត​នេះ បាន​បញ្ចប់​ទៅ​ជា​មួយ​នឹង​«ការ​អោប»!

នៅតាមដងផ្លូវ វិលត្រឡប់ទៅផ្ទះ បន្ទាប់ពីបានចេញពីធ្វើការងារនោះ ភ្នាក់ងារនគរបាល នៃរដ្ឋការ៉ូលីន​ខាង​ជើង (Caroline du Nord សហរដ្ឋអាមេរិក) លោក ដេន ហិច (Dan Hicks) បានចោលភ្នែកទៅ ឃើញបុរស​ម្នាក់ កំពុងអង្គុយនៅលើស្ពាន នៅតាមបណ្ដោយផ្លូវ ដែលទំនងជាចង់លោត​សម្លាប់ខ្លួន ទៅលើចរាចរណ៍ យ៉ាង​ស្អេក​ស្កះ នៅខាងក្រោម។ ទោះជាលោកផុតម៉ោងធ្វើការក៏ដោយ តែភ្នាក់ងារនគរបាល លោក ដេន ហិច ដែល​នៅ​ក្បែរ​កន្លែងកើតហេតុ មុនភ្នាក់ងារផ្សេងមកដល់នោះ បានព្យាយាមចូលទៅជិតបុរសនោះ ដើម្បីធ្វើ​អន្តរាគមន៍ កុំ​ឲ្យ​ហេតុការណ៍ដ៏រន្ធត់ អាចកើតឡើងបាន។ ឈុតឆាកនេះ ថែមទាំងត្រូវបានថតជាប់ ដោយ​កាម៉េរ៉ា​​សុវត្ថិភាព​មួយ នៅក្បែរនោះថែមទៀត។

លោក ដេន ហិច ទំនងជាបានរកឃើញ នូវពាក្យពិសេសៗ ចំគោលដៅមួយចំនួន ដើម្បីនិយាយទៅកាន់​បុរស​នោះ ទើបបណ្ដាលឲ្យជន ដែលចង់គិតខ្លីនេះ ហុចដៃងាកក្រោយ ងើបចេញពីកន្លែងមរណៈ មកផ្នែក​ខាង​លើ​ស្ពាន​​វិញ។ តែហេតុការណ៍ [...]

ការ​ប្រយុទ្ធ​ស្លាប់​រស់​រវាង ពីងពាង​ពិស និង​ខ្យាដំរី​សមុទ្រ​ខ្សាច់

វីដេអូនេះ ត្រូវបានសារព័ត៌មានធំៗ នៅអ៊ឺរ៉ុបខាងលិចចាប់អារម្មណ៍ នៅក្នុងសប្ដាហ៍ចុងក្រោយនេះ និងបង្ហាញ​ឲ្យឃើញ ពីសត្វពីរក្បាល ពីងពាងពិស និងខ្យាដំរី ដែលត្រូវបានចាប់ ដាក់ចូលក្រឡមួយ ជាមួយគ្នា។ ពីងពាង​ពិសនោះ ជាប្រភេទ «Steatoda grossa» ដែលគេតែងឃើញរស់នៅ ក្នុងទ្វីបអ៊ឺរ៉ុប អាមេរិក និងនៅលើ​កោះ​អូស្ត្រាលី។ ដោយឡែកខ្យាដំរី ជាប្រភេទ «Buthidae» មកពីតំបន់ដែលក្ដៅជាងគេ នៅលើផែនដី ដូចយ៉ាង​សមុទ្រខ្យាច់ជាដើម។ មនុស្សដែលត្រូវបានសត្វទាំងពីរខាំ ឬទិច សុទ្ធតែរង នូវការចុចចាប់ខ្លាំង និងឈាន​ទៅ​មានដំបៅធំ នៅនឹងមុខរបួសនោះផង។

នៅក្នុងភាពជាសត្វតិរច្ឆាន សត្វមានពិសទាំងពីរ ជួបមុខគ្នា ត្រូវតែមានមួយស្លាប់ មួយរស់។ ដូច្នេះ វាចាំបាច់​ណាស់ ក្នុងការប្រយុទ្ធដើម្បីមានអាយុរស់រាន តទៅមុខទៀត។ បើមើលមួយភ្លែត គេច្បាស់ជាគិតថា ខ្យាដំរី មានប្រៀបជាងពីងពាង ដោយសារតែខ្យាដំរី មានដង្កៀបពីរ នៅខាងមុខ និងកន្ទុយពិសរបស់វា អាច​ត្រូវ​បាន​ប្រើ [...]

ឃាត់​ខ្លួន​បុរស​ម្នាក់ ពី​បទ​«ជុះ​នោម»​ដាក់​អ្នក​ដំណើរ​លើ​យន្ដហោះ

ឃាត់​ខ្លួន​បុរស​ម្នាក់ ពី​បទ​«ជុះ​នោម»​ដាក់​អ្នក​ដំណើរ​លើ​យន្ដហោះ

បើផឹក ត្រូវផឹកឲ្យគេសែង ផឹកដើរខ្លួនឯង ផឹកធ្វើអី! តែនេះមិនមែននរណាផ្សេង មកសែងទេ ព្រោះជាកង​កម្លាំង​នគរបាល មកនាំខ្លួនចេញពីយន្ដហោះ។ ក្រុមហ៊ុនអាកាសចរណ៍ «JetBlue» បានអះអាង នៅក្នុងសេចក្ដី​ប្រកាស​ព័ត៌មានមួយថា៖ «អាជ្ញាធរក្នុងស្រុក បានចូលទៅក្នុងយន្ដហោះ ដែលភ្ជាប់ជើងហោះហើរលេខ ៤៥ មក​ពីក្រុង "Anchorage" ក្នុងរដ្ឋអាឡាស្កា ហើយបានមកចុះចត នៅក្នុងព័រឡេន (Portland) នាព្រឹកនេះ បន្ទាប់​ពីមានហេតុការណ៍មួយ បង្កឡើងដោយអ្នកដំណើរស្រវឹងម្នាក់»។

អ្នកដំណើរស្រវឹងធ្លាក់ភ្នែកនោះនោះ ជាយុវជនម្នាក់អាយុ២៦ឆ្នាំ ហើយត្រូវបានអាជ្ញាធរ ក្រុង ព័រឡេន ចាប់​ឃុំ​ខ្លួនជាច្រើនម៉ោង មុននឹងដោះលែងមកវិញ។ ប៉ុន្តែយុវជននេះ បានទទួលដីកាកោះហៅមួយ ជាស្រេច​ហើយ ពីសំណាក់តុលាការ ទាក់ទងនឹងទង្វើរបស់ខ្លួន នៅលើយន្ដហោះ។

ក្រុមបុគ្គលិកបម្រើការនិងអ្នកដំណើរ លើយន្ដហោះបាននិយាយថា យុវជននេះ បានដេកលក់រហូត នៅអំឡុង​ពេលហោះហើរ។ [...]

ពេល​ម្ចាស់​មិន​នៅ... ឆ្កែ​ដេញ​ភ្លេង​ស្រែក​ច្រៀង!

ពេលម្ចាស់មិននៅ ឆ្កែឡើងរាជ្យ? មិនមែនទេ... ពេលម្ចាស់ទុក ឲ្យនៅចាំផ្ទះតែម្នាក់ឯង ឆ្កែមួយក្បាលនេះ បាន​តាំងខ្លួនជាអ្នកចម្រៀង និងជាអ្នកតន្ត្រីករ។ វាបានឡើងមកលើកៅអី ដែលម្ចាស់វាអង្គុយរាល់ដង ដើម្បី​ដេញ​ព្យ៉ាណូនោះ ហើយបានយកដៃទាំងគូរបស់វា មកចុចនៅលើក្ដាព្យាណូ និងបានស្រែកច្រៀងឡើង។

ម្ចាស់របស់វា បានរកឃើញវីដេអូនេះ ដោយចៃដន្យ នៅពេលដែលខ្លួនត្រឡប់មកផ្ទះវិញ ហើយបានភ្ញាក់ខ្លួន​យ៉ាង​ខ្លាំង។ ម្ចាស់សុនខ មិនបានដឹងទាល់តែសោះថា តើឆ្កែតូចមួយក្បាលនេះ បានសង្កេតតាមដានខ្លួនជា​ម្ចាស់ តាំង​ពី​ពេល​ណាមកនោះទេ រហូតមកទល់នឹងពេល ដែលវាសម្រេចចិត្ត ចេញសម្ដែងដោយខ្លួនឯង យ៉ាងដូច្នេះ៕



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...