រថយន្ដតូចចាស់តាំងពីឆ្នាំ៧០ តែយកមកប្រណាំង ខ្លាំងដូចរន្ទះ!
អ្នកបើកបរយានយន្ដតូច ដែលជាកាកសំណល់ (ឬរថយន្ដជជុះ) សល់តាំងពីជាង៤០ឆ្នាំមកនេះ ជាជនជាតិប៉ូឡូញមួយរូប គឺលោក «Piotr Filapek»។ លោកស្គាល់រថយន្ដតូចនេះ ចង់ច្បាស់ជាងបាតដៃរបស់លោកទៅទៀត។ សូមទស្សនាវីដេអូខាងលើ... លោកអ្នកពិតជាទ្រាំ មិនកោតសរសើមិនបានឡើយ ... បើសូម្បីរថយន្ដផ្អៀងខ្លួន ចង់ក្រឡាប់ហើយក៏ដោយ ក៏នៅតែ«គ្មានបញ្ហា» ហើយលោកបានបន្តបើកបរ រហូតដល់ការប្រណាំង ត្រូវបានបញ្ចប់។
ជាការពិតហើយ រថយន្ដប្រភេទ «Fiat 126» នេះត្រូវបានយកមកកែឆ្នៃខ្លះៗបន្ថែម ប៉ុន្តែបើមើលពីដំណើរការរបស់វា នៅលើផ្លូវប្រណាំង ដែលត្រូវបានរៀបចំឡើង ជាមួយនឹងឧបសគ្គជាច្រើនផងនោះ ប្រហែលជាគ្មាននរណាម្នាក់ ចង់ទិញរថយន្ដផ្សេងទៀត ដែលទើបនឹងផលិតចេញ នៅក្នុងពេលបច្ចុប្បន្ននេះទេ យកមកប្រលងប្រណាំងនោះទេ៕