Australia's Got Talent៖ គ្មានទស្សនិកជនណា រំភើបដល់ឡើយ!
ដើម្បីធ្វើការផ្សាយពាណិជ្ជកម្ម ឲ្យវគ្គទី៨ថ្មីរបស់ខ្លួន ប្រចាំឆ្នាំ២០១៦នេះ កម្មវិធីដ៏ល្បី «Australia’s Got Talent» របស់ទូរទស្សន៍ «Channel Nine» បានជ្រើសរើសរូបភាព ដ៏ពិសេសមួយ របស់ទស្សនិកជនម្នាក់ ដែលបានចូលទស្សនាកម្មវិធីនាវគ្គមុន មកធ្វើការកាត់តជាវីដេអូមួយឡើង។ ហេតុអ្វី បានជាជ្រើសរើស យកតែទស្សនិកជនម្នាក់នេះ?
មិនបាច់ធ្វើអត្ថាធិប្បាយច្រើនទេ តែនៅពេលបានទស្សនាវីដេអូឃោសនាខាងលើ ក៏គេអាចយល់បានដែរ។ នៅពេលបានចូលរួមទស្សនាដោយផ្ទាល់ នៅក្នុងវគ្គទី៧ នៃកម្មវិធី «Australia’s Got Talent» យុវជនម្នាក់នេះ បានបើកធំចំហមាត់ធំៗ ដោយទំនងជានឹកស្មានមិនដល់ នូវឈុតឆាករបស់បេក្ខជន ដែលកំពុងសំដែងនៅលើឆាក។
គេរងចាំមើល ថាតើនៅក្នុងកម្មវិធី «Australia’s Got Talent» វគ្គក្រោយនេះ យុវជនដដែល នឹងមានសំណាងបានត្រឡប់ ទៅទទួលនូវអារម្មណ៍ញាប់ញ័រ ដូច្នេះទៀតដែរឬទេ?