ភិន សុដាលីស សុំទោសឪពុក ព្រោះ«ប្រុសលេងសើច»ចង់សងសឹក
តើទំងន់ជើងផ្ទួនៗ ដែលគេល្បីថា លោក អ៊ិន សុភិន បានទាត់លោក ប៉ែន ចំរ៉ុង ព្រោះមកលួចទាក់ទងកូនស្រីលោកនោះ ពិតជាហេតុផលចម្បង ដែលធ្វើឲ្យលោក ប៉ែន ចំរ៉ុង សងសឹកតបវិញ ដោយប្រឹងធ្វើណា យកអ្នកនាង ភិន សុដាលីស ឲ្យបាន មុននឹងធ្វើការលែងលះពីនាងវិញ អញ្ចឹងឬ?
មកដល់ម៉ោងនេះ មិនមានការឆ្លើយតបពីលោក ប៉ែន ចំរ៉ុង នៅឡើយ។ តែសម្រាប់អ្នកនាង ភិន សុដាលីស បានយល់ថាមូលហេតុនេះ ទំនងជាពិត។ ថ្លែងទៅកាន់អ្នកសារព័ត៌មាន កាលពីរសៀលថ្ងៃទី២៥ ខែកក្កដាម្សិលម៉ិញនេះ អ្នកនាង ភិន សុដាលីស ដែលមានទឹកមុខស្រស់ស្រាយ ប្រកបដោយសុខភាពមាំមួននេះ បានថ្លែងឲ្យដឹង ពីហេតុផលមួយចំនួន ដែលឈានទៅដល់ សេចក្ដីសន្និដ្ឋានខាងលើ។ នាងបានបញ្ជាក់ ពីគោលបំណង នៃការធ្វើសន្និសីទសារព័ត៌មានរបស់នាង ថាដើម្បីសុំទោសក្រុមគ្រួសារ និងដល់មហាជនទូទៅ ជាពិសេសគឺលោក អ៊ិន សុភិន ឪពុកបង្កើតរបស់នាង ពីរឿងរ៉ាវដែលកើតមានកន្លងទៅ។
អ្នកនាង ភិន សុដាលីស បានរឿបរាប់យ៉ាងលំអិត [...]