Posts in ‘សម្រាំងកំសាន្ដ’ Category

«មាសស្រួយ» ពេញ​និយម​សម្រាប់​ពលរដ្ឋ​មួយ​ចំនួន នៅ​ក្នង​ឃុំ​ស្រឡប់

«មាសស្រួយ» ពេញ​និយម​សម្រាប់​ពលរដ្ឋ​មួយ​ចំនួន នៅ​ក្នង​ឃុំ​ស្រឡប់

«រ៉ែមាស» ជាមាសទឹកខ្ចី ដែលមិនអាចធ្វើការកែឆ្នៃ ជាគ្រឿងអលង្ការបាននៅឡើយនោះ ត្រូវបានឈ្មួញ​ម្នាក់មក​ពី​ភាគខាងលិច នៃខេត្តត្បូងឃ្មុំយកមកលក់ នៅក្នុងទឹកដីផ្សារខ្នា ភូមិខ្នា ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នាពេល​កន្លងមក និងថ្មីៗនេះ ជាមួយនឹងការទិញយកទៅប្រើប្រាស់ តាមជំនឿសាសនារៀងៗខ្លួន នៃពលរដ្ឋមួយចំនួន​ប្រចាំតំបន់នោះ។


«មាសស្រួយ» ដែលឡើងទៅជាមាសបន្ដិចម្ដងៗ។ (រូបថត MONOROOM.info/ O. Vary)

មាសស្រួយ - ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ប្រជាពលរដ្ឋម្នាក់ដែលជាអាជីវករ​លក់សម្លៀក​បំពាក់ និងសម្ភារៈប្រើប្រាស់នានា លោក ស្រ៊ីម ចាន់ថន [...]

អាល្លឺម៉ង៖ អាច​ដើរ​កម្សាន្ដ​«ស្រាត»​បាន នៅ​ទីក្រុង​មូនីឆ

អាល្លឺម៉ង៖ អាច​ដើរ​កម្សាន្ដ​«ស្រាត»​បាន នៅ​ទីក្រុង​មូនីឆ

មូនីឆ (Munich) ទីក្រុងដ៏ធំមួយរបស់ប្រទេសអាល្លឺម៉ង់ ទើបនឹងអនុញ្ញាតឲ្យអ្នករស់នៅ និងអ្នកទេសចរណ៍របស់ខ្លួន អាចដើរកម្សាន្ដដោយលែងខ្លួន «ននលគោក»បាន។ ប៉ុន្តែកន្លែងមួយចំនួននៅមានលក្ខខណ្ឌ នៅតែហាមមិន​អនុញ្ញាត​ឲ្យ ក្រុមដែលគ្មានខោអាវស្លៀកពាក់ ចូលមកក្បែរទេ។


ស្ត្រី«ស្រាត»មើលពីក្រោយ។ (រូបថតឯកសារ)

ស្រាតដើរតាមផ្លូវ លែងធ្វើឲ្យអ្នកមានការភ្ញាក់ផ្អើល តទៅទៀតហើយ។ ជាពិសេសនៅទីក្រុងមូនីឆ ផ្នែក​ខាងត្បូង​នៃប្រទេសអាល្លឺម៉ង់ ព្រោះនៅពេលនេះ វាបានក្លាយទៅជារឿងធម្មតាសម្រាប់អ្នករស់នៅ ឬអ្នកទៅកម្សាន្ដ​នៅ​ទីនោះ។

ទីក្រុងមូនីឆ បានក្លាយជាទីក្រុងទីបីរបស់អាល្លឺម៉ង់ ដែលអនុញ្ញាតឲ្យមានការស្រាតដើរតាមផ្លូវសាធារណៈ។ តំបន់​ចំនួន៦ [...]

ប៉ាគីស្ដង់៖ ឃាត់​ខ្លួន​បុរស​ពីរ​នាក់​ ពី​បទ​«ស៊ី​សាច់​ទារក»

ប៉ាគីស្ដង់៖ ឃាត់​ខ្លួន​បុរស​ពីរ​នាក់​ ពី​បទ​«ស៊ី​សាច់​ទារក»

នគរបាលរបស់ប្រទេសប៉ាគីស្ដង់ បានឃាត់ខ្លួនបងប្អូនប្រុសពីរនាក់ សង្ស័យពីបទស៊ីសាច់​មនុស្ស បន្ទាប់ពីពួកគេ​បានស៊ីសាកសពរបស់ទារកម្នាក់ ហើយក្បាលរបស់ទារកនោះ ត្រូវបានរកឃើញនៅក្នុងផ្ទះរបស់ជនសង្ស័យ។ នៅ​ថ្ងៃអង្គារនេះ នាយនគរបាលតំបន់ បាការ (Bhakkar) លោក អាមៀរ អាហ្វដុល្លាហ៍ បានអះអាងថា «ជនសង្ស័យទីពីរ​ត្រូវបានឃាត់ខ្លួនហើយ»។


បងប្អូនប្រុសទាំងពីរនាក់ បន្ទាប់ពីនគរបាលបានចាប់ខ្លួន នៅថ្ងៃអង្គារទី១៥ ខែមេសានេះ។ (រូបថត Police Pakistan)

ស៊ីសាច់មនុស្ស -  អ្នករស់នៅក្នុងតំបន់ ផេនចាប (pendjab) កំពុងរង​នូវភាព​ស្រឡាំងកាំងយ៉ាងខ្លាំង ទៅនឹង​អ្វី​ដែល​ពួកគេទើបនឹងដឹង ទាក់ទងនឹងទង្វើរបស់បុរសទាំងពីរនាក់ [...]

អាមេរិក៖ ម្ដាយ​សម្លាប់​ទារក​ខ្លួន​ឯង ៧នាក់ ក្នុង​រយៈពេល ១០ឆ្នាំ

អាមេរិក៖ ម្ដាយ​សម្លាប់​ទារក​ខ្លួន​ឯង ៧នាក់ ក្នុង​រយៈពេល ១០ឆ្នាំ

ស្ត្រីអាមេរិកាំងមួយរូប ត្រូវបានចាប់ឃុំខ្លួន បន្ទាប់ពីប្រព័ន្ធយុត្តិធម៌របស់ប្រទេសនេះ បានចោទប្រកាន់ចំនួន៦ករណី ពីបទមនុស្សឃាត។ បើតាមអាជ្ញាធរបានឲ្យដឹងថា សាកសពទារកតូចៗចំនួន៧នាក់ ត្រូវបានរកឃើញខ្ចប់នៅក្នុង​ប្រអប់ក្រដាសតូចៗ រៀបចំទុកនៅក្នុងរោងចំណតរថយន្ដ នៅក្នុងផ្ទះ​ដែលស្ត្រីរូបនេះធ្លាប់រស់នៅ។


លំនៅដ្ឋានដែលនគរបាលចូលទៅឆែកឆេរ និងជនសង្ស័យ(រូបតូច)។ (រូបថត AP)

ឃាតកម្មរន្ធត់ - សហរដ្ឋអាមេរិកមិនសូវជាខ្វះរឿងចម្លែកៗ និងរឿងដែលគួរឲ្យហួសចិត្តដូចនេះទេ។ ជាពិសេស​នៅ​ទីក្រុង ផ្លេសេន ហ្គ្រូវ (Pleasant Grove) ទាំងមូល នៅក្នុងរដ្ឋអ៊ុយតា (Utah) ភាគខាងលិចនៃប្រទេសនេះ កំពុងទទួល​រងនូវភាពរន្ធត់ចិត្តយ៉ាងខ្លាំង ពីហេតុការណ៍មួយដែលគេទើបនឹងដឹង [...]

ហេង ប៊ុនលាភ ចិត្ត​មិន​ដាច់​ពី​សិល្បៈ វិល​ត្រឡប់​វិញ

ហេង ប៊ុនលាភ ចិត្ត​មិន​ដាច់​ពី​សិល្បៈ វិល​ត្រឡប់​វិញ

លោក ហេង ប៊ុនលាភ ដែលបានដើរចេញពីពិភពសិល្បៈជាច្រើនឆ្នាំហើយនោះ ស្រាប់តែបានប្រកាស​វិលចូល​សិល្បៈ​វិញ នៅថ្ងៃនេះ ដោយសារតែមានចិត្តនៅស្រលាញ់ និងទំនេរពីការងារ។


លោក ហេង ប៊ុនលាភ តារាសម្ដែង និងចម្រៀងដ៏ល្បីកាលពីប៉ុន្មានឆ្នាំមុន។ (រូបថត ហ្វេសប៊ុក)

តារា - អតីតប្រុសស្អាតចំណាត់ថ្នាក់លេខ២ ឆ្នាំ២០០១ និងជាម្ចាស់បទ«ទឹកភ្នែកស្វាមីស្រីឡង់សេ» លោក ហេង ប៊ុនលាភ បន្ទាប់ពីបានដកខ្លួនប្រមាណ ៧ឆ្នាំ ខណៈពេលដែលលោកបានចូលរោងការ ជាមួយកូនស្រី​ថៅកែឡូ​នេសាទ នៅខេត្តពោធិសាត់ ហើយលោកក៏បានចាកចេញពីសិល្បៈ មកប្រឡូកការងារជំនួញ។ នាពេលថ្មីៗនេះ អតីតារាចម្រៀង និងតារាសម្តែងដ៏ល្បីឈ្មោះរូបនេះ បានប្រកាសវិលចូលសិល្បៈវិញ។

ទន្ទឹមនឹងការអំពាវនាវ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...