Posts in ‘សម្រាំងកំសាន្ដ’ Category

រមណីយដ្ឋាន​បូរាណ​បី​កន្លែង (កម្ពុជា ចិន ឥណ្ឌា) ទើប​ក្លាយ​ជា​បេតិកភណ្ឌ​ពិភពលោក

រមណីយដ្ឋាន​បូរាណ​បី​កន្លែង (កម្ពុជា ចិន ឥណ្ឌា) ទើប​ក្លាយ​ជា​បេតិកភណ្ឌ​ពិភពលោក

កិច្ចប្រជុំលើកទី៤១ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក របស់អង្គការអ៊ុយណេស្កូ (UNESCO) បានសម្រេចនៅក្នុងរសៀល ថ្ងៃទី៨ ខែកក្កដានេះ (ត្រូវជាវេលាយប់ជ្រៅ ក្នុងថ្ងៃដដែល ម៉ោងនៅកម្ពុជា) ទទួលយកតំបន់រមណីយដ្ឋានបូរាណចំនួន៣ នៅក្នុងពិភពលោក ដាក់ចូលក្នុងបញ្ជីបេតិកភណ្ឌ​ពិភពលោក។ នេះបើតាមការអះអាង របស់សេចក្ដីប្រកាសព័ត៌មាន របស់ស្ថាប័នទទួលបន្ទុកផ្នែកវប្បធម៌ និងការអប់រំ របស់អង្គការសហប្រជាជាតិ នៅយប់ថ្ងៃដដែល ភ្លាមៗ​ក្រោយ​ការ​សម្រេច​នោះ។

តំបន់ទាំងបីនោះ មានតំបន់មួយស្ថិតក្នុងប្រទេសកម្ពុជា គឺរមណីយដ្ឋានប្រាសាទ សំបូរព្រៃគុក ស្ថិតក្នុងខេត្តកំពង់ធំ (កណ្ដាល)​ប្រទេស​កម្ពុជា រួមនឹង​តំបន់រមណីយដ្ឋានបូរាណ​ពីរទៀត របស់ប្រទេសចិន និងប្រទេសឥណ្ឌា។ សេចក្ដីប្រកាសព័ត៌មានបានបញ្ជាក់បន្ថែមថា តំបន់​រមណីយដ្ឋាន​បូរាណផ្សេងទៀត នឹងអាចត្រូវបានសម្រេច ឲ្យចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដោយសារតែកិច្ចប្រជុំរបស់គណៈកម្មាធិការ [...]

អាហ្វ្រិក​ខាង​ត្បូង​បើក​សាកលវិទ្យាល័យ «ធ្មប់» ដំបូង​គេ

អាហ្វ្រិក​ខាង​ត្បូង​បើក​សាកលវិទ្យាល័យ «ធ្មប់» ដំបូង​គេ

តើលោកអ្នកមានបំណង សិក្សារៀនសូត្រ ឬស្រាវជ្រាវពី«អំពើធ្មប់អូមអាម»ឬទេ? មិនពិបាកស្វែងរកទេ ព្រោះនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង សាកលវិទ្យាល័យមួយទើបនឹងបើកទ្វា ដើម្បីទទួលហ្វឹកហ្វឺន​នរណាក៏ដោយ ដែលមានបំណងចង់ក្លាយខ្លួនជាគ្រូសិល្ប៍ មន្តអាគម អូមអាម ឬមេធ្មប់។ រៀនចប់កាលណា សាកលវិទ្យាល័យមួយនេះ នឹងចេញជូន នូវ«សញ្ញាបត្រវិទ្យាសាស្ត្រផ្នែកអំពើធ្មប់» នោះទៀត។

សាលាបង្រៀនអំពើធ្មប់នេះ មិនមែនត្រូវបានបង្កើតឡើង ដោយខុសច្បាប់ទេ ព្រោះក្រសួងសិក្សាធិការជាន់ខ្ពស់ របស់ប្រទេសអាហ្វ្រិកខាងត្បុង គឺជាអ្នកគ្រប់គ្រង ពីលើស្ថាប័នមួយនេះ។ ស្រង់សំដីដោយសារព័ត៌មានក្នុងស្រុក លោក «Blade Nzimande» រដ្ឋមន្ត្រីក្រសួងមួយនេះ បានថ្លែងឲ្យដឹងថា សាកលវិទ្យាល័យ នៃអំពើធ្មប់ បានបើកទ្វាតាំងពីថ្ងៃទី២០ ខែមីនាកន្លងទៅ ហើយបានចាប់ផ្ដើមទទួលនិស្សិតឆ្នាំទី១របស់ខ្លួន ឲ្យមកចូលរៀននៅទីនោះ។

ដើម្បីពន្យល់ពីហេតុផល [...]

ធី សុវណ្ណថា គំរាម​ចាត់ការ​ជន​«បង្ក​អសន្តិសុខ​សង្គម»

ធី សុវណ្ណថា គំរាម​ចាត់ការ​ជន​«បង្ក​អសន្តិសុខ​សង្គម»

យុវតីអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា កញ្ញា ធី សុវណ្ណថា បានហៅបណ្ដាជនជាច្រើន នៅក្នុងបណ្ដាញសង្គម ថា«គឺកំពុងបង្កអសន្តិសុខសង្គម» ហើយបានគម្រាមនោះ ថានឹងស្នើទៅសមត្ថកិច្ច ឲ្យចាត់ការជនទាំងនោះ ទៅតាមច្បាប់។ តែក្រុមជន ដែល«កំពុងបង្កអសន្តិសុខសង្គម»នោះ មិនមែនដោយ​សារ​អ្នក​ទាំងនោះ បានប្រពឹត្តិអំពើឆក់ប្លន់ បាញ់បោះ ឬកាប់សម្លាប់ទេ តែដោយសារសារជនទាំងនោះ ប្រើ«ពាក្យអសុរោះ ជេរ លាបពណ៌» ដូចជា «មី ង៉ែង យួន សំផឹង ក្បត់ជាតិ លក់ក្បាល អាចម៌ ឆ្កែ...»។

ខាងលើនេះ ជាដំណកស្រង់ ចេញពីការអះអាង របស់កញ្ញា ធី សុវណ្ណថា «ចៅតា» ដែលបានសរសេរដូច្នេះ នៅមុននេះបន្តិច ក្នុងទំព័រហ្វេសប៊ុករបស់នាង។ អតីតអ្នកគាំទ្រគណបក្សប្រឆាំង ដែលងាកមកគាំទ្រគណបក្សកាន់អំណាច បានសរសេរថា៖ «ខ្ញុំស្វាគមន៍ Comments បញ្ចេញមតិស្រប រឺប្រឆាំង តែខ្ញុំមិនស្វាគមន៍ទេ ពាក្យអសុរោះ ជេរ ចោទលាបពណ៌»។ «ចៅតា» [...]

ត្រាំ ខក​ចិត្ត​ព្រោះ​ការ​ហុច​ដៃ ស្វាគមន៍​ស្ត្រី​ទី​មួយ​ប៉ូឡូញ

ត្រាំ ខក​ចិត្ត​ព្រោះ​ការ​ហុច​ដៃ ស្វាគមន៍​ស្ត្រី​ទី​មួយ​ប៉ូឡូញ

ជាឧប្បត្តិហេតុមួយ ដែលធ្វើឲ្យផ្អើលអស់ប្រព័ន្ធផ្សព្វផ្សាយ នៅអាមេរិក និងអ៊ឺរ៉ុប។ បន្ទាប់ពីបានចាប់ដៃ ជាមួយប្រធានាធិបតីប៉ូឡូញ លោក «Andrzej Duda,» រួច លោក ដូណាល់ ត្រាំ (Donald Trump) បានហុចដៃរបស់លោក ជាបន្តទៅរកអ្នកស្រី «Agata Kornhauser-Duda» ដែលជាភរិយាប្រធានាធិបតីប៉ូឡូញ។ តែរឿងដែលមិននឹកស្មានដល់នោះ គឺស្ត្រីទីមួយប៉ូឡូញ បែរជាដើរហួសទៅចាប់ដៃ ជាមួយអ្នកស្រី មេឡានី ត្រាំ (Melania Trump) ជាមុនសិន មុននឹងងាកមករកប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ វិញ។

រឿងរ៉ាវ បានកើតឡើង កាលពីថ្ងៃទី៦ ខែកក្កដា ម្សិលម៉ិញ ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់លោក ដូណាល់ ត្រាំ នៅក្នុងរដ្ឋធានី វ៉ាសូវី នៃប្រទេសប៉ូឡូញ មុនជំនួបកំពូល «G20» ដែលត្រូវបានបើកធ្វើ នៅថ្ងៃ៧-៨ ខែកក្កដានេះ នៅក្នុងក្រុង «Hambourg» នៃប្រទេសអាល្លឺម៉ង់។