Posts in ‘តារា ជនល្បីៗ’ Category

ម្ចាស់​មេ​ដាយ​មាស ស៊ន សៀវម៉ី ប្រតិកម្ម​​តប​​គេហទំព័រ​​«មមិះ​​មាន់»

ម្ចាស់​មេ​ដាយ​មាស ស៊ន សៀវម៉ី ប្រតិកម្ម​​តប​​គេហទំព័រ​​«មមិះ​​មាន់»

ខ្មែរជំនាន់មុនៗ ហៅសារព័ត៌មានបោះពុម្ភ ដែលចុះផ្សាយតែពាស ផ្ដេសផ្ដាស នៅលើទំព័រក្រដាសរបស់ខ្លួន ថា​ជា​សារព័ត៌មាន​ខ្ចប់​«មមិះមាន់»។ ចុះ​សព្វថ្ងៃ ដែល​សម្បូរ​ទៅ​ដោយ​គេហទំព័ររ ដែល​ដើរ​ឈ្ងោក​រ​ក​រូបថត​អ្នក​នេះ ​ឬ​ពី​អ្នក​នោះ និង​ឮ​ដំណឹង​ពីនេះ ឬពីនោះ ទាំងគ្មាន​ការអះអាង ពី​ម្ចាស់ខ្លួន ច្បាស់លាស់ ឬ​ពី​ប្រភព​យក​ជា​ការ​បាន យក​មក​ចុះ​ផ្សាយ ពេញទឹក​ពេញដីនោះ តើគេគប្បី​ហៅ​គេហទំព័រ​នោះ ជាអ្វី​ទៅ​វិញ?

យ៉ាងណា ក៏អ្នកដើរឈ្ងោករករូបថត ឬគេហទំព័រទាំងនោះមានសំណាងខ្លះដែរ ដែល​ត្រូវបាន​ម្ចាស់​ខ្លួន ដូច​យ៉ាង​កញ្ញា ស៊ន សៀវម៉ី កីឡាការិនី​​ម្ចាស់​មេដាយ​មាស ឆ្នាំ២០១៤ ផ្នែក​កីឡា​តៃក្វាន់ដូ របស់​ប្រទេស​កម្ពុជា ចាត់​ទុក​ថា​ជា​អ្នកសារព័ត៌មាន ឬជា​គេហទំព័រ​សារព័ត៌មាន។ តែការ​ហៅ​នេះ ទំនង​ជា​មិន​បង្ក​ការ​សប្បាយ​ចិត្ត ទៅ​ដល់​អ្នក​សារព័ត៌មាន «ពិតប្រាកដ» ឬជាអ្នកសារព័ត៌មាន «អាជីព» ទាំងឡាយនោះទេ។

នៅមុននេះ​បន្តិច កញ្ញា [...]

ម្ចាស់​មេ​ដាយ​មាស ស៊ន សៀវមុី ទម្លាយរឿង​ថ្នាក់​លើ«ទើស»

ម្ចាស់​មេ​ដាយ​មាស ស៊ន សៀវមុី ទម្លាយរឿង​ថ្នាក់​លើ«ទើស»

«ពេលកាត់លុយ មិនឃើញទើស» តែបែរជា«មកទើសជ្រុលហួសហេតុ នៅពេលនាងឈឺ»ទៅវិញ។ នេះ ជា​អត្ថន័យចំៗ​ ដែល​កីឡាការិនី​តៃក្វាន់ដូ ម្ចាស់​មេ​ដៃ​មាស កញ្ញា ស៊ន សៀវម៉ី បាន​ទម្លាយ​ឲ្យគេឯង​បាន​ដឹង នៅ​លើ​បណ្ដាញ​សង្គម ពី​រឿងរ៉ាវ​អាក់អន់​ស្រពន់ចិត្ត របស់​នាង ដែលទំនង​ជានាង ចង់ចង្អុល​ទៅកាន់​អ្នក​គ្រប់គ្រង​របស់​នាង។ សារ​ដែល​នាង​បាន​បង្ហោះ នៅលើ​គណនេយ្យ​​ហ្វេសប៊ុក​របស់​នាង​នោះ ត្រូវបាន​លប់​ចេញ​ទៅ​វិញ នៅ​ប៉ុន្មាន​នាទី​ក្រោយ​មក។

តែនៅលើបណ្ដាញសង្គម អ្វីៗដែលបានកើតឡើង ចំពោះតារា ឬជនល្បីៗ មិនអាច​លាក់បាំង ពីការ​ឃ្លាំ​មើល​របស់​ប្រិយ​មិត្ត​ទាំងឡាយ​នោះ​បាន​ឡើយ។ ហើយជា​ពិសេស ពាក្យសំដី​របស់​កីឡាការិនីរូប​នេះ ក៏​ត្រូវ​បានគេ​ថត​ចម្លង យក​មក​ផ្សាយ​បន្ត យ៉ាង​ព្រោងព្រាត​ដូចគ្នាដែរ។ ពាក្យសំដី​នោះ​​ចាប់​ផ្ដើម​ឡើង ដោយឃ្លា​មួយ​នេះ​ថា៖ «ធ្វើ​ជា​មេគេ ហេតុអី​ក៏ចូលចិត្ត​ទើស នឹងកូនចៅម្លេះ?» មុននឹង​បន្ត​ថា៖ [...]

ស្ត្រី​ទី​មួយ​អាមេរិក «បដិសេធ​មិន​រួម​គ្រែ»​ជា​មួយ ត្រាំ

ស្ត្រី​ទី​មួយ​អាមេរិក «បដិសេធ​មិន​រួម​គ្រែ»​ជា​មួយ ត្រាំ

ពាក្យចចាមអារាមជាច្រើន បានបង្កចម្ងល់ ឆ្ងល់ឡើងថា តើអ្នកស្រី មេឡានី ត្រាំ (Melania Trump) ក្នុង​ថានៈ​ជា​ស្ត្រី​ទី​មួយ​អាមេរិក ពិតជាមិនមានភាពសុខដុមរមនា នៅក្នុងជីវិតអ្នកស្រី មែនឬ? ទស្សនាវដ្ដី «US Weekly» បាន​ផ្ដល់​ចម្លើយ​ថា ពិតជាដូច្នេះ​មែនហើយ! ទស្សនាវដ្ដីអាមេរិកនេះ បានស្រង់ប្រភព​អ្នកជិតដិត​ច្រើន​រូប របស់​​គ្រួសារ​ប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) មក​ចុះផ្សាយ​ថា អ្នកស្រី មេឡានី ត្រាំ មិន​ចង់​លាក់​បាំង​អ្វី​ទៀត​ឡើយ ពីជីវិត​របស់​អ្នកស្រី ដែលអ្នកស្រីបានស៊ូទ្រាំ រស់នៅក្នុងរនាំងខណ្ឌ ដ៏សែន​អពមង្គល​មួយ។

គេបានដឹងថា បន្ទាប់ពីលោក ដូណាល់ ត្រាំ បានស្បថ​ចូលកាន់តំណែង អ្នកស្រី មេឡានី មិនបានប្ដូរ​មក​រស់​នៅ​ ក្នុង​សេតវិមាន ជាមួយនឹង​ស្វាមីអ្នកស្រីទេ ហើយបាន​បន្តរស់នៅ​ក្នុង​ក្រុង [...]

ផ្អើល​នឹង​ឈុត​ងូត​ទឹក​ដុស​គ្រប់​កន្លៀត​កៀន​កោះ​របស់ ដួង ម៉ានិច

ផ្អើល​នឹង​ឈុត​ងូត​ទឹក​ដុស​គ្រប់​កន្លៀត​កៀន​កោះ​របស់ ដួង ម៉ានិច

ឈុតបង្ហាញពីតារា ដួង ម៉ានិច កំពុងងូតទឹកនេះ ត្រូវបានទំព័រហ្វេសប៊ុកមួយ យកមកបង្ហោះ និង​មាន​ការ​ចែក​រំលែក​តៗ​គ្នា​យ៉ាងច្រើន នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែកុម្ភៈនេះ។ តែគេមិនដឹងថា តើជាឈុតងូតទឹក ជា​លក្ខណៈ​ឯកជន ឬ​ជា​ឈុត​ឆាក​សម្ដែង ដែលអ្នកដឹកនាំរឿង តម្រូវឲ្យតារាសម្ដែង កញ្ញា ដួង ម៉ានិច ងូតទឹក​នៅ​«ហាល​មេឃ» និង​យក​ដៃ​លូក​ដុស​ខាត់ នៅគ្រប់ទីកន្លុក​កន្លៀត យ៉ាងដូច្នេះទេ។

ក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គម បានយកកាយវិការនេះ របស់តារាសំដែង មក​រិះគន់​ថា ហាក់​បាន​ដើរ​ហួស ពី​អ្វី​ដែល​ជា​ភាព​ស្រគត់​ស្រគំ និង​ភាព​អៀនខ្មាស របស់​ស្ត្រីខ្មែរ។ ប្រិយមិត្ត​ជា​ស្ត្រីខ្លះ បាន​លើក​ឡើងថា៖ «ជា​លើក​ទី​មួយ (ហើយ ដែល) ឃើញស្រីគ្នា​ឯងងូតទឹក ដុសសាហាវ​ដល់ថ្នាក់ហ្នឹង ហាហាហា អាណាដុសអី ដុសដល់ថ្នាក់នឹង?»។

អ្នកប្រើប្រាស់បណ្ដាញសង្គមខ្លះ ដែលទំនងជាយល់ ដល់អត្ថន័យនៃភាពយន្ដ និងការដឹកនាំរឿងនោះ បានចាត់ទុកថា ការសំដែងរបៀបនេះ [...]

កូន​ស្រីប្រធានាធិបតី ត្រាំ សម្លឹង​នាយក​រដ្ឋមន្ត្រី​កាណាដា​«ចង់​លេប»

កូន​ស្រីប្រធានាធិបតី ត្រាំ សម្លឹង​នាយក​រដ្ឋមន្ត្រី​កាណាដា​«ចង់​លេប»

ទាំងរូបសម្ផស្ស ខ្ពស់សង្ហា រួសរាយ និងមានអំណាច ជានាយករដ្ឋមន្ត្រី នៃប្រទេសមួយ ដែលមានផ្ទៃដី​ធំ​ជាង​គេ​ទី​ពីរ (បន្ទាប់ពីប្រទេស​រ៉ូស្ស៊ី) ក្នុង​លោក... តើស្ត្រីណា​មួយ ទប់អារម្មណ៍​​មិន​​មើល​នោះ? ទាស់តែ​ការសម្លឹង មើល​នាយក​រដ្ឋមន្ត្រី​កាណាដា លោក ជូស្ទីន ទ្រូដូ (Justin Trudeau) រហូត​​ដល់​ថ្នាក់​«ភ្លឹក»​នោះ បាន​កើត​ឡើង ទៅ​លើ​អ្នកស្រី អាយវេនកា ត្រាំ (Ivanka Trump) កូនស្រីរបស់​លោក ដូណាល់ ត្រាំ ប្រធានាធិបតី​អាមេរិក​នោះ​តែ​ម្ដង។

ការសម្លឹងមើល ដោយក្រសែភ្នែក «លង់» សឹងតែ​មិនព្រិចនោះ បានកើតតាំងពីនាទីដំបូង រហូត​ដល់​ពេល​បញ្ចប់​អង្គ​ប្រជុំ នៃក្រុម​ស្ត្រី ​មេដឹកនាំ​​ក្រុមហ៊ុន-​សហគ្រាស នៅនឹងសេតវិមាន កាលពីថ្ងៃចន្ទទី១៣ ខែ​កុម្ភៈ​កន្លង​ទៅ។ រូបថតជាច្រើនសន្លឹក ទាក់ទងនឹងអង្គប្រជុំ ត្រូវបានបង្ហោះចេញ ដោយក្រុម​អ្នកថតរូប​អាជីព ហើយ​ត្រូវ​បាន​ក្រុម​អ្នក​ប្រើប្រាស់​បណ្ដាញសង្គម យកមកចំអន់ ដោយលើកឡើងថា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...