Posts in ‘តារា ជនល្បីៗ’ Category

ផ្អើល​ថា អេនជឺលីណា ជូលី នឹង​មក​រៀបការ​ជា​ថ្មី​នៅ​បាត់ដំបង

ផ្អើល​ថា អេនជឺលីណា ជូលី នឹង​មក​រៀបការ​ជា​ថ្មី​នៅ​បាត់ដំបង

តាំងពីច្រើនថ្ងៃមកហើយ សារព័ត៌មានជាច្រើន នៅក្នុងសហរដ្ឋអាមេរិក បានអះអាងថា នាង អេនជឺលីណា ជូលី (Angelina Jolie) តារាសម្ដែង និងជាសមិទ្ធិការិនីភាពយន្ដ នៅហូលីវូដ កំពុងមាន​ទំនាក់ទំនងបេះដូង​ជាថ្មី ជាមួយនឹងបុរសអ្នកជំនួយ ជាតិអង់គ្លេសម្នាក់។ ព័ត៌មានរបស់តារា ថាកំពុងទាក់ទងបុរសម្នាក់នេះ មិនត្រូវបានគេបញ្ចេញឲ្យដឹង ពីអត្តសញ្ញាណរបស់បុរសម្នាក់នេះទេ តែព័ត៌មានចចាមអារាម ចេះតែរីកធំឡើង ជាពិសេសទល់នឹងការបែកធ្លាយ​ជាបន្តបន្ទាប់ នៅលើបណ្ដាញសង្គម។

បើព័ត៌មាននេះ ជាការពិត បានសេចក្ដីថា តារាម្ដាយចិញ្ចឹម របស់កូនខ្មែរឈ្មោះ ម៉ាដុក ទំនងជាកំពុងបើកទំព័រជីវិតថ្មីមួយទៀត បន្ទាប់ពីនាងបានសម្រេចចិត្តលែងលះ ពីស្វាមីមុនគឺតារាសំដែងល្បី លោក ប្រេដ ភីត (Brad Pitt) កាលពី៨ខែកន្លងទៅ។ ព័ត៌មានមួយទៀត ដែលបានចូលខ្លួនមកបញ្ជាក់ ពីដំណឹងខាងលើដែរនោះ គឺគម្រោងរបស់តារាសំដែងស្រី វ័យ៤១ឆ្នាំរូបនេះ ថានឹងទៅរៀបអាពាហ៍ពិពាហ៍ម្ដងទៀត នៅក្នុងក្រុងបាត់ដំបង [...]

ហ៊ុន ម៉ានី កំពូល​អ្នក​គាំទ្រ​ប្រវត្តិ​ជោគ​ជ័យ​របស់​មហា​សេដ្ឋី​ ជេក ម៉ា

ហ៊ុន ម៉ានី កំពូល​អ្នក​គាំទ្រ​ប្រវត្តិ​ជោគ​ជ័យ​របស់​មហា​សេដ្ឋី​ ជេក ម៉ា

«ខ្ញុំជាកំពូលអ្នកគាំទ្រ ប្រវត្តិជោគជ័យរបស់លោក» នេះជាឃ្លាខ្លីមួយ ក្នុងចំណោមឃ្លាខ្លីពីរ សរសេរជាភាសាអង់គ្លេស របស់លោក ហ៊ុន ម៉ានី អមទៅនឹងរូបថតមួយសន្លឹក ដែលកូនប្រុសនាយករដ្ឋមន្ត្រីរូបនេះ បានថតជាមួយលោក ជេក ម៉ា (Jack Ma) កំពូលមហាសេដ្ឋីចិន នៅក្នុងវេទិកា «ខ្សែ​ក្រវាត់ និង​វិថី សម្រាប់​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ» រៀបចំឡើង ​នៅ​ក្នុងរដ្ឋធានី​ប៉េកាំង ប្រទេស​ចិន។

តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ លោក ហ៊ុន ម៉ានី ជាសមាជិកមួយរូប នៃគណៈប្រតិភូកម្ពុជា ដឹកនាំដោយឪពុករបស់លោក គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រាប់ដំណើរទៅចូលរួម នៅក្នុងវេទិកានេះ ដែលបានចាប់ផ្ដើមធ្វើ រវាងពីថ្ងៃ១៤ ទៅដល់ថ្ងៃទី១៥ ខែឧសភា។

រូបថត និងសំណេរជាភាសាអង់គ្លេសខាងលើ​ ត្រូវបានទំព័រហ្វេសប៊ុក របស់លោក ហ៊ុន ម៉ានី បង្ហោះ កាលពីម្សិលម៉ិញ ជាមួយនឹងការចែករំលែក យ៉ាងច្រើនសន្ធឹកសន្ទាប់ ពីសំណាក់ប្រិយមិត្តរបស់លោក។ [...]

អ្នក​កាន់​កាមេរ៉ា​ថត​ឲ្យ ថោន ត្រូវ​រន្ទះ​បាញ់​ស្លាប់​ពេល​ថត​កុន​នៅ​ភ្នំ​​បាសិត

អ្នក​កាន់​កាមេរ៉ា​ថត​ឲ្យ ថោន ត្រូវ​រន្ទះ​បាញ់​ស្លាប់​ពេល​ថត​កុន​នៅ​ភ្នំ​​បាសិត

ដំណឹងពីក្រុមការងារ ដែលបានចូលរួមថតភាពយន្ដ រឿង «រៃមាស» របស់ផលិតកម្ម ថោន នៅទីតាំងភ្នំបាសិត បានរៀបរាប់ប្រាប់ថា ដំណើរការថត កំពុងប្រព្រឹត្តទៅ ក៏ស្រាប់តែមានភ្លៀងផ្គរកើតឡើង។ រពេចនោះ រន្ទះមួយបានបាញ់ មកចំយុវជនម្នាក់ ឈ្មោះ មឿន វណ្ណា ដែលជាអ្នកកាន់កាម៉េរ៉ា បណ្ដាលឲ្យស្លាប់ នៅនឹងកន្លែង។ ហេតុការណ៍​ដ៏​រន្ធត់​នេះ​ បានកើតឡើង នៅចំពោះមុខតារាសម្តែង​ច្រើននាក់ ក្នុងនោះមានកញ្ញា នៅ សូ​នី​តា ម្នាក់ផង។

មរណភាពដ៏អាណោចអាធម ត្រូវបានពិភពអ្នកសិល្បៈ ប្រកាសតៗគ្នា នៅថ្ងៃនេះ។ មុនគេ គឺកញ្ញា នៅ សូនីតា បានសរសេរ​នៅលើបណ្ដាញសង្គមថា៖ «ខ្ញុំពិតជាមិននឹកស្មានថា បងទៅចោលពួកខ្ញុំ លឿនយ៉ាងនេះសោះ។ បងជាមនុស្ស ស្លូតត្រង់ គួរអោយគោរពណាស់ មិនដែលចេះរអ៊ូ រឺក៏មាត់កអីទេ។ ហេតុអីមនុស្សល្អ ទៅលឿនយ៉ាងនេះ។»។

រីឯលោក ទេព រិនដារ៉ូ វិញ ដែលបានធ្វើការជិតដិត ជាមួយយុវជន មឿន វណ្ណា បានរូបថតពីសន្លឹក អមដោយវិយោគកថា ដូច្នេះ៖ [...]

ករណី ដេនី ក្វាន់៖ ខៀវ កាញារីទ្ធ ឲ្យ​ក្រសួង​វប្បធម៌​បង្ហាញ​«ភស្ដុតាង»

ករណី ដេនី ក្វាន់៖ ខៀវ កាញារីទ្ធ ឲ្យ​ក្រសួង​វប្បធម៌​បង្ហាញ​«ភស្ដុតាង»

ដើមទ្រូង របស់តារាសំដែង ចូលចិត្តស្លៀកពាក់ស៊ិចស៊ី នាង ដានី ក្វាន់ ពិតជាមាន«ឥទ្ធិពល»មែន រហូតដល់ថ្នាក់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ហៅទៅណែនាំ ម្ដងជាពីរដង និងទីបំផុតដាក់ពិន័យ លើតារារូបនេះ លែងឲ្យចេញសំដែង ចំនួន១ឆ្នាំពេញ។ តែមិនមែន តែរឿងប៉ុណ្ណឹងទេ ព្រោះក្រសួងព័ត៌មាន ដែលទើបនឹង​ទទួល​បាន​លិខិតបម្រាមនេះ ពីក្រសួងវប្បធម៌ បានប្រតិកម្មតបវិញ ថាខ្លួន«មិនឈឺក្បាល» និងទាមទារឲ្យក្រសួងវប្បធម៌ បង្ហាញភស្ដុតាង។

ប្រតិកម្មនៃការ«មិនឈឺក្បាល»នេះ ត្រូវបានលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន សរសេរបង្ហោះ នៅលើគណនេយ្យហ្វេសប៊ុករបស់លោក នៅមុននេះបន្តិចដូច្នេះថា៖ «ខ្ញុំមិនដែលស្គាល់នាងទេ ហើយក៏មិនឈឺក្បាល រឿងនាងស្លៀកពាក់ នៅក្រៅឆាកដែរ។ តែការហាមឃាត់ ការសំដែងរបស់នាង ត្រូវមានភស្តុតាងច្បាស់លាស់ (ក្រោយការណែនាំហើយ)។»។

សំណេររបស់លោក ខៀវ កាញារីទ្ធ មានអមមកជាមួយ នូវកំណត់បង្ហាញលិខិត ពីនាយកដ្ឋានរដ្ឋបាល [...]

អ្នក​ទើស​នឹង ចន ច័ន្ទលក្ខិណា មាន​ចំនួន​«ពេញ»​មួយ​ប្រទេស​!

អ្នក​ទើស​នឹង ចន ច័ន្ទលក្ខិណា មាន​ចំនួន​«ពេញ»​មួយ​ប្រទេស​!

តើប្រទេសកម្ពុជាសព្វថ្ងៃ មានចំនួនប្រជាជនប៉ុន្មាននាក់? ស្ថិតិឆ្នាំកន្លងទៅ គិតត្រឹមខែកក្កដា បានឲ្យដឹងថា ប្រជាជនរស់នៅ ក្នុងប្រទេសកម្ពុជា ទាំងចាស់ក្មេង ទាំងស្រីប្រុស មានចំនួន ១៥ ៩៥៧ ២២៣នាក់។ បើអញ្ចឹងទេ សួរថា តើប្រជាជនកម្ពុជា ទាំង១៥លាននាក់នេះ សុទ្ធសឹងជា «មហាជនទើស» ដែលតែងចេញមកវិះគន់ ប្រឆាំងនឹង​តារា​សម្ដែង​ជើង(មិនសូវ)ចាស់ អ្នកនាង ចន ច័ន្ទលក្ខិណា ឬ?

ព្រោះ​បើតាមការសរសេរ លើកឡើងរបស់តារាសម្ដែង និងជាអ្នកបង្ហាញម៉ូដរូបនេះ នៅលើបណ្ដាញសង្គម គឺបញ្ជាក់ច្បាស់ណាស់ ថា«មហាជន​ទើស»​របស់​នាង គប្បី​ត្រូវទៅចូលរួម ធ្វើបុណ្យសពភរិយាតារាចម្រៀង រិន សាវេត ឲ្យបានគ្រប់​ ទាំង១៥លាននាក់។ អ្នកនាង ចន ច័ន្ទលក្ខិណា បានសរសេរថា៖ «ពិធីបុណ្យសព ឬបុណ្យ ៧ថ្ងៃ តាមទំនៀមទំលាប់ខ្មែរយើង គឺយើងទាំងអស់គ្នា អាចចូលរួមបាន ដោយមិនមានការអញ្ជើញ ពីគ្រួសារសពទេ។ ដូច្នេះ សូមមហាជនទើសទាំងឡាយ សូមអញ្ជើញចូលរួមពិធីបុណ្យ៧ថ្ងៃ នៃសពភរិយាលោក រិន [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...