ម៉ាដូណា បង្ហាញសុដន់ជាថ្មី ក្នុងកិច្ចសម្ភាស
មើលទៅមើល៍ ថាតើរូបថតស្រាតបញ្ចេញសុដន់ របស់តារាស្រីល្បីឈ្មោះ ម៉ាដូណា កាលពីជាង៣០ឆ្នាំមុន និងបច្ចុប្បន្ន មានអ្វីខុសគ្នា? សម្រាប់សម័យកាលថ្មី នៅពេលនេះ មើលទំនង ដូចជាស្ដេចចម្រៀងផូប វ័យ៥៦ឆ្នាំ នៅតែអាចបង្កឲ្យមនុស្សជ្រួលជ្រើម ក្ដៅខ្លួនមិនតិចឡើយ។
នោះជាអ្វី ដែលបានកើតឡើង នៅក្នុងកិច្ចសម្ភាសចុងក្រោយមួយ ដែលបានធ្វើឡើងជាមួយ តារាចម្រៀងអន្តរជាតិ ដោយទស្សនាវដ្ដី Interview។ ហើយអ្នកដែលបានថតរូបឲ្យនាង មិនមែនជាងថតរូបធម្មតាឡើយ តែជាអ្នកថតរូបជំនាញដ៏ល្បីល្បាញពីររូប គឺលោក មើត អាឡាស (Mert Alas) និងលោក ម៉ាគូស ពីហ្សូត (Marcus Piggott)។
នៅក្នុងបទសម្ភាសនោះ តារាចម្រៀង ម៉ាដូណា មិនត្រឹមតែបានលើកឡើង ពីអតីតកាលដ៏ជូរចត់ ដែលបានកើតឡើងពីមរណភាព របស់ម្ដាយនាងប៉ុណ្ណោះទេ តែតារាវ័យចំណាស់ ចាស់តែអាយុរូបនេះ នៅបាននិយាយពី [...]