Posts in ‘តារា ជនល្បីៗ’ Category

ពែកមី លេងជ្រុល តែដឹងខ្លួនទាន់ (vdo)

ពែកមី លេងជ្រុល តែដឹងខ្លួនទាន់ (vdo)

«មកដល់ផ្ទះ ប្រពន្ធខ្ញុំបាទនេះ បានប្រាប់(ខ្ញុំបាទ)ថា បងឯងលេងម៉ិញ ខុសធ្ងន់ណាស់» នេះជាសម្ដីរបស់នាយ ពែកមី ដែល​បាននិយាយ នៅក្នុងឃ្លីបវីដេអូរបស់ខ្លួន បង្ហោះកាលពីយប់ថ្ងៃសៅរ៍ សុំការអភ័យទោស ពីព្រះមហាក្សត្រ និងពី​ប្រជា​រាស្ត្រខ្មែរ នូវទង្វើនៃការសម្ដែងមួយ ដែលតារាកំប្លែងយល់ថា ជាកំហុសដ៏ធំមួយ។ នោះគឺការយក ក្រដាសប្រាក់​មួយ​ម៉ឺន​រៀល ដែលមានរូបព្រះឆាយាលក្ខណ៍ នៃព្រះមហាក្សត្រ នរោត្ដម សីហមុនី យកមកគាបនឹងម្រាមជើង។

ការថ្លែងរបស់លោក ទំនងជាយោងទៅនឹងការសំដែង នៅក្នុងឈុតឆាកកំប្លែងខ្លីមួយ ដែលមានចំណងជើងថា «សាច់ឯង» ដែលបានចាក់ផ្សាយ នៅក្នុងកញ្ចក់ទូរទស្សន៍ ស៊ីធីអិន កាលពីយប់ថ្ងៃសៅរ៍ដដែល។ នៅក្នុងឈុតឆាកនេះ លោក ពែកមី បានសម្ដែងជាតួបង ទៅសុំលុយពីតួប្អូន ដែលសម្ដែងដោយ នាយប៉ូម ដើម្បីយកមកមើលជំងឺឪពុក នៅឯស្រុកស្រែចំការ។ ប៉ុន្តែដោយការម៉ៅស្វិត និងមានសម្ពាធពីភរិយា តួជាប្អូនបានឲ្យលុយ មកនាយ ពែកមី តែ២ម៉ឺនរៀល [...]

ស្ត្រី​១០០នាក់ ជាប់​លេខ​«ស៊ិច​ស៊ី​ជាង​គេ» សម្រាប់​ឆ្នាំ២០១៥

ស្ត្រី​១០០នាក់ ជាប់​លេខ​«ស៊ិច​ស៊ី​ជាង​គេ» សម្រាប់​ឆ្នាំ២០១៥

ទស្សនាវដ្ដី FHM សម្រាប់មនុស្សប្រុស របស់អាមេរិក បានចេញផ្សាយ កាលពីពេលថ្មីៗនេះ ស្ដីពីចំណាត់ថ្នាក់ស្ត្រី ទាំង​១០០នាក់ ដែលបានជាប់ជាស្ត្រី ដែលស៊ិចស៊ីជាងគេ ក្នុងពិភពលោក។ ខាងក្រោមនេះ ជាចំណាត់ថ្នាក់ ចំនួន២០នាក់ ចុង​ក្រោយ ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ  សូមលើកយកមកជម្រាបជូន ដូចខាងក្រោយ៖

(ចំណាត់ថ្នាក់ ដាក់បង្ហញខាងក្រោម ពីមិនសូវស៊ិចស៊ី ទៅកាន់ស៊ីចស៊ីជាងគេ)

20. Meg Turney

19. Beyoncé

ការ​មក​សុំ​ថត​រូប​ជា​មួយ ម៉ៃ ថៃសុន មិន​ល្អ​ទេ! (vdo)

ថតរូបដោយខ្លួនឯង ហៅជាភាសាអង់គ្លេស Selfie មានភាពងាយស្រួល ហើយទទួលបាន ការពេញនិយមខ្លាំងណាស់ នាពេលបច្ចុប្បន្ន។ នរណាមួយក៏អាចធ្វើ នរណាមួយក៏ចង់ធ្វើដែរ។ តែមិនមែន កំពូលតារាប្រដាល់ពិភពលោក ម៉ៃ ថៃសុន នោះឡើយ។

តារាប្រដាល់ជាតិអាមេរិក មិនចូលចិត្តឲ្យមនុស្ស ដែលមិនដែលស្គាល់គ្នា ពីមុនមក ចូលមកចាប់ស្មារ ហើយថតរូប «Selfie» ដោយគ្មានការអនុញ្ញាត ពីខ្លួនយ៉ាងដូច្នេះទេ។ ហេតុការណ៍ នៃការបដិសេធ មិនឲ្យថតរូបជាមួយនេះ បាន​កើត​ឡើង នៅក្នុងឱកាស នៃការប្រកួត «ប្រដាល់ប្រចាំសតវត្សន៍» រវាង ផាកហ្គីអៅ (Pacquiao) និងម៉ាយវេដ័រ (Mayweather) កាល​ពី​យប់​ថ្ងៃ​សៅរ៍ កន្លងមកនេះ នៅក្នុងក្រុងឡាស វេហ្គាស សហរដ្ឋអាមេរិក។

អតីតតារាល្បី របស់ពិភពលោក បានបដិសេធការបង្ខំ ឲ្យថតរូបនេះ តាមរយៈការប្រើគួយដៃ ត្រឡប់ទៅអ្នកសុំវិញ និង​ធ្វើ​យ៉ាងណា ដើម្បីឲ្យបុរសម្នាក់នោះ ទុកឲ្យខ្លួន បានទស្សនា«ប្រដាល់ប្រចាំសតវត្សន៍»នេះ ឲ្យបានសុខស្រួលផង៕

សេឡេណា ហ្គូមេស ឆេះ​​ដុំ​ដាក់​អ្នក​គាំទ្រ ថា​នាង​«សម្បូរ​សាច់»

សេឡេណា ហ្គូមេស ឆេះ​​ដុំ​ដាក់​អ្នក​គាំទ្រ ថា​នាង​«សម្បូរ​សាច់»

តារាល្បីណាផ្សេង ទំនងជាអាចទ្រាំលេបថ្ម លេបគ្រួស ឬសុខចិត្តធ្វើមិនដឹងមិនឭ នៅចំពោះការរិះគន់ របស់អ្នកគាំទ្រ។ ប៉ុន្តែតារាល្បី ដែលចេញទ្រាំនោះ មិនមែនជានាង សេឡេណា​ ហ្គូមេស អតីតសង្សាបណ្ដូលចិត្ត របស់អ្នកចម្រៀងវ័យក្មេង ចាស្ទីន បាយប៊ើរ (Justin Bieber) នោះឡើយ។

តារាវ័យក្មេង បានព្រលះយ៉ាងចាស់ដៃ ទៅកាន់អ្នកប្រើប្រាស់គណនី អ៊ិនស្តាហ្គ្រាម (Instagram) ជាស្រីម្នាក់ ដែលបានរិះគន់ ទៅលើរូបរាងរបស់តារា ថានាងមានសាច់ជ្រុលពេក បន្ទាប់ពីនាង សេឡេណា បានបង្ហោះរូបភាព ព្រលែងសាច់ដ៏ទ្រលុកទ្រលន់ ដូចខាងលើ។ អ្នកប្រើប្រាស់ បណ្ដាញសង្គមម្នាក់នោះ បានសរសេរថា៖ «អ្នកឯងគួរតែ ទៅហាត់កីឡា! (...) ហើយឈប់ញ៉ាំ តែផ្ដេសតែផ្ដាសទៀត ជាពិសេសអាហារ ដែលសម្បូរជាតិខ្លាញ់»។

ម្ចាស់គណនី អ៊ិនស្តាហ្គ្រាម ដដែល បានសរសេរបន្ថែមទៀត តបទៅនឹងយោបល់មួយចំនួនថា៖ «នាង មិនមែនជាតុក្កតា កូនខ្លាឃ្មុំនោះទេ តែជាអ្នកសម្ដែងម្នាក់។ តារាសម្ដែង [...]

ស្ដេច​​ស្រី​​អង់គ្លេស​មាន​ចៅ​ទួត​ទី​ពីរ... ទើបនឹងកើត ជា«ទារិកា» (vdo)

ស្ដេច​​ស្រី​​អង់គ្លេស​មាន​ចៅ​ទួត​ទី​ពីរ... ទើបនឹងកើត ជា«ទារិកា» (vdo)

ព្រះបរមរាជវាំង នៃចក្រភពអង់គ្លេស បានប្រកាសឲ្យដឹង កាលពីម៉ោង ៥និង៣៥នាទី (ម៉ោងក្នុងស្រុក) ពីដំណឹងដែល​អ្នក​ម្នាង ខេត ត្រូវបានចូលទៅ ក្នុងបន្ទប់សម្រាល កាលពីព្រឹកព្រហាម ថ្ងៃសៅរ៍ទី២ ខែឧសភាពនេះ។ នៅប្រមាណជា ពីរ ម៉ោង ក្រោយមក ដំណឹងដ៏ល្អមួយ ត្រូវបានប្រកាសឡើង។

ព្រះបរមរាជវាំង បានឲ្យដឹង នៅក្នុងសេចក្ដីប្រកាសព័ត៌មាន ថា៖ «អ្នកម្នាង នៃរាជវង្សបន្តរាជ បានប្រសូត បានបុត្រីមួយ​អង្គ ដោយគ្មានបញ្ហា នាវេលាម៉ោង ៧និង៣៤នាទីព្រឹក។ ទារិកាដែលទើបនឹងកើត មានទំងន់៣,៧​គីឡូក្រាម។» លិខិត​នោះ បានបញ្ជាក់ទៀតថា ព្រះអង្គម្ចាស់ វីល្លៀម ដែលជាស្វាមី មានវត្តមាន នៅក្បែរអ្នកម្នាងរបស់ព្រះអង្គដែរ ដែល​មិន​ខុសអ្វី ពីការប្រសូតលើកមុន របស់គូស្វាមីភរិយា ក្នុងពេលដែល កុមា ហ្សក (George) បានចាប់កំណើត កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៣កន្លងទៅ នាមន្ទីរពេទ្យ «St Mary» តែមួយដូចគ្នា។

«សុខជាធម្មតាទេ ហើយសប្បាយរីករាយណាស់» [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...