Posts in ‘តារា ជនល្បីៗ’ Category

តួអង្គ​«បង​នឹង​ធ្វើ​ឲ្យ​អូន​​សើច​ច្រើន​ជាង​យំ» ប្រកាន់​ជំហរ​លែង​លះ

តួអង្គ​«បង​នឹង​ធ្វើ​ឲ្យ​អូន​​សើច​ច្រើន​ជាង​យំ» ប្រកាន់​ជំហរ​លែង​លះ

ជាផ្លូវការ តួអង្គនៃឈុតឆាកសម្ដែង «បងនឹងធ្វើឲ្យអូនសើច ច្រើនជាងយំ» មានលោក ប៉ែន ចំរ៉ុង និង​នាង ភិន សុដាលីស មិនបានប្រកាសអ្វីលំអិត ទៅកាន់អ្នកសារព័ត៌មានឡើយ នៅក្រោយការ​សាកសួរ​នៅ​ថ្ងៃ​ទី១២ ខែឧសភា​នេះ របស់​សាលា​ដំបូង​រាជធានី ដែលប៉ុនប៉ងចង់ផ្សះផ្សារអ្នកទាំងពីរ ឲ្យឡើងឆាកសម្ដែង​ឈុត​ឆាក​នេះបន្ត​ទៅ​ទៀត។ គេគ្រាន់តែបានដឹងដ៏តិចតួច ពីសំណាក់លោក ប៉ែន ចំរ៉ុង ដែលចេញ​តាម​ទ្វា​ក្រោយ​របស់​តុលាការ ខណៈ​នាង ភិន សុដាលីស បាន​ដើរ​ចេញ​តាម​ទ្វា​មុខ។

លោក​ ប៉ែន​ ចំរ៉ុង​ បាននិយាយប្រាប់អ្នកសារព័ត៌មានថា​ លោក​មក​តុលាការ ​ដើម្បី​ប្តឹង​​សុំ​លែងលះ​ ពី​នាង​ ភិន​ សុដាលីស ហើយលោកបានប្រគល់រឿងនេះ ឲ្យទៅតុលាការជាអ្នកចាត់ចែង និងបាន​បដិសេធ​មិនធ្វើ​អត្ថាធិប្បាយ​ថា មូលហេតុអ្វីទើបលោកសម្រេចចិត្ត ប្តឹង​លែងលះឡើយ។ ដូច្នេះ វាដូចជាគ្មាន​អ្វីផ្សេង​ទៀត ​ដែលត្រូវ​​​​និយាយ​​ឲ្យ​វែងឆ្ងាយទេ​។

តារាទូរទស្សន៍មុខស្រស់រូបនេះ បានអះអាងបន្តថា [...]

ធី សុវណ្ណថា ប្រកាស​ជម្រះ​បញ្ជី​ផ្ទាល់​ខ្លួន​ប្រឆាំង កឹម សុខា

ធី សុវណ្ណថា ប្រកាស​ជម្រះ​បញ្ជី​ផ្ទាល់​ខ្លួន​ប្រឆាំង កឹម សុខា

មើលទៅរឿងរ៉ាវរបស់កញ្ញា ធី សុវណ្ណថា ដែលធ្វើឡើង​ប្រឆាំងលោក កឹម សុខា អនុប្រធានគណបក្សកម្ពុជា នៅ​មិនទាន់បញ្ចប់នៅឡើយ។ ហើយរឿងនេះ ត្រូវបានតារាល្បីឈ្មោះ នៅលើបណ្ដាញសង្គមរូបនេះ អះអាង​ទទួលស្គាល់ដោយខ្លួនឯង គឺកើតចេញពីការ«ជម្រះបញ្ជីផ្ទាល់ខ្លួន» រវាងនាង និងលោក កឹម សុខា នោះ​តែ​ម្ដង។ មិនត្រឹមតែប៉ុណ្ណោះ កញ្ញា ធី សុវណ្ណថា បានគម្រាមថា នឹងបើកយុទ្ធនាការ នៅក្នុងពេលខាងមុខនេះ ដើម្បី​ធ្វើការទម្លាក់លោក កឹម សុខា (ចេញពីតំណែង? តំណែងអ្វី?)។

នៅលើគណនីហ្វេសប៊ុករបស់នាង តារាហ្វេសប៊ុករូបនេះ បានសរសេរអម​ទៅនឹងរូបថតមួយសន្លឹក​របស់ខ្លួន ដោយដំបូងឡើយអានទៅ ហាក់ដូចជានាងចង់សម្ដែងខមាលទោស ចំពោះអ្នកគាំទ្រគណបក្សសង្គ្រោះ​ជាតិ។ ប៉ុន្តែបើមើលបន្តទៅទៀត គេនឹងឃើញនាងសរសេរថា៖ «ខ្ញុំមិនចង់ប្តឹងលោក កឹម សុខា ទេ ប៉ុន្តែគាត់​ជ្រុល​ខ្លាំង​ពេក។ ៣ឆ្នាំហើយ (ដែល)គាត់តែងនិយាយបរិហារ ចោទលាបពណ៌ខ្ញុំ ប្រាប់ទៅតំណាងរាស្រ្ត សមាជិកបក្ស [...]

គង្គ ប៊ុនឈឿន កវី​ស្ទឹង​សង្កែ​បាន​លាចាក​លោក​ហើយ

គង្គ ប៊ុនឈឿន កវី​ស្ទឹង​សង្កែ​បាន​លាចាក​លោក​ហើយ

ជាការចាកចេញ ដោយគ្មានពេលវិលត្រឡប់ និងមិនអាចរកពាក្យអ្វី មកថ្លែងជំនួសការសោកស្ដាយ បានឡើយ។ គឺលោក មុត ថារី ដែលជាកូនប្រសារ ជាអ្នកប្រកាស នូវដំណឹងដ៏រន្ធត់នេះ នៅលើទំព័រហ្វេសប៊ុក​របស់​លោក កាល​ពី​ប៉ុន្មាន​ម៉ោងមុននេះ។

លោក គង្គ ប៊ុនឈឿន កវីដែលនៅសល់ពីសង្គមចាស់ បានលាចាកលោកយើងនេះ នៅព្រឹកថ្ងៃអាទិត្យ ទី១៧ ខែមេសា ឆ្នាំ២០១៦នេះ នៅក្នុងមន្ទីរពេទ្យមួយ នៃប្រទេសណ័រវេស វេលាម៉ោង ០៧ និង២០នាទី ម៉ោង​ក្នុង​ស្រុក។

លោក មុត ថារី បានថ្លែងប្រាប់ សារព័ត៌មានក្នុងប្រទេសកម្ពុជាមួយថា លោកឪពុកក្មេករបស់លោក បាន​ធ្លាក់​ក្នុងសភាពធ្ងន់ធ្ងរ កាលពីថ្ងៃសៅរ៍ម្សិលម៉ិញ បន្ទាប់ពីម្ចាស់កម្រងចម្រៀង ស្ទឹងសង្កែរូបនេះ បានរងនូវជំងឺ​មហារីក អស់ជាច្រើនឆ្នាំកន្លងមក។ ធាតុរបស់លោក គង្គ ប៊ុនឈឿន គ្រោងនឹងយកមកបញ្ចុះ នៅអាស្រម ឬមណ្ឌលមួយ​នៅក្នុង​វត្ត​ត្រពាំងគិន នៃស្រុក​សំរោងទង ខេត្តកំពង់ស្ពឺ បន្ទាប់ពីធ្វើបុណ្យសព [...]

ច្រៀង​យក​ពស់​វែក​មក​បង្ហាញ​ឫទ្ធិ ដល់​ពេល​ពស់​ចិក... ស្អែក​ស្លាប់

ច្រៀង​យក​ពស់​វែក​មក​បង្ហាញ​ឫទ្ធិ ដល់​ពេល​ពស់​ចិក... ស្អែក​ស្លាប់

អ៊ីម៉ា ប៊ូឡេ (Irma Bule) ស្ត្រីអ្នកចម្រៀងអាយុ២៩ឆ្នាំ ជាតិឥណ្ឌូនេស៊ីមួយរូប បានចូលរួមការប្រគុំតន្ត្រីមួយ ដែល​រៀបចំ​ឡើង នៅក្រុង «Karawang» ស្ថិតនៅខាងកើតរដ្ឋធានី ចាការតា កាលពីថ្ងៃអាទិត្យកន្លងទៅ។ នៅពេល​នាង​បានច្រៀនចម្រៀងទីពីរ ពស់វែកមួយក្បាល ដែលនាងយកទៅសម្ដែងជាមួយ បានងាក​មកចិក​កំភួន​ជើង​របស់​នាង។ ប៉ុន្តែស្ត្រីអ្នកចម្រៀងអាជីពរូបនេះ បាននៅបន្តសម្ដែង និងនៅលើឆាក រហូត៤៥នាទីទៀត ទើប​បាន​ចូលទៅក្រោយឆាក។

នៅទីនោះ នាង ប៊ូឡេ បាននៅនិយាយលេងជាមួយ នឹងមនុស្សម្នាជុំវិញបានជាច្រើនម៉ាត់ទៀត មុន​នឹង​នាង​ដួលចុះ។ នាងត្រូវបានដឹក ទៅសង្គ្រោះជាបន្ទាន់ នៅឯមន្ទីរពេទ្យ។ ប៉ុន្តែការសង្គ្រោះជនរងគ្រោះ ដែល​បណ្ដាល​មក​ពី​ពស់ចិក ដែលទុករហូតដល់ជាតិពិស ជ្រាបចូលទៅ​ដល់ប្រព័ន្ធប្រសាទហើយនោះ ពិតជា​មិន​អាច​ទៅ​រួចឡើយ។ នាងបានលាចាកលោក នៅព្រឹកថ្ងៃចន្ទស្អែកឡើង។

ពស់វែកដែលចិក នាង អ៊ីម៉ា ប៊ូឡេ ជាប្រភេទពស់ដែលមានពិសដ៏សាហាវបំផុត។ [...]

ចាស្ទីន ប៊េប៊ើរ ស្រាត​ថត​ក្នុង​ធម្មជាតិ ផ្អើល​បណ្ដាញ​សង្គម

ចាស្ទីន ប៊េប៊ើរ ស្រាត​ថត​ក្នុង​ធម្មជាតិ ផ្អើល​បណ្ដាញ​សង្គម

ទោះជាតារាចម្រៀង ចាស្ទីន ប៊េប៊ើរ (Justin Bieber) នៅមានវ័យក្មេងយ៉ាងណាក៏ដោយ តែតារាចម្រៀង​មាន​រឿងដ៏ពិសេសៗ មិនចាញ់ក្រុមតារាល្បីៗ ដែលមានវ័យចំណាស់ ផ្សេងៗទៀតប៉ុន្មានឡើយ។ បើរឿងខ្លះ​របស់ ចាស្ទីន ជារឿងអាស្រូវ ឬរឿងស្រាតអាក្រាតកាយ ដែលត្រូវសារព័ត៌មានមួយចំនួន យកមកចុះ​ផ្សាយ​នោះ តែ​ពេល​ខ្លះផ្សេងទៀត គឺតារាចម្រៀងខ្លួនឯង ដែលអត់ទ្រាំមិនបាន ជាអ្នកទម្លាយចេញជាសាធារណៈ បង្កឲ្យ​អ្នក​គាំទ្រ អត់​ទ្រាំ​មិន​ញ៉ាក់​ភ្នែក​មិនបាន។

ដូចជារូបភាពខាងលើនេះជាដើម ដែល ចាស្ទីន បានថតជាលក្ខណៈ «ស្លៀកខ្យល់ដណ្ដប់មេឃ» បង្ហាញ​«កំប៉េះ​គូថ»ឡើងគ្រហាញៗ ហើយត្រូវបាន ចាស្ទីន ខ្លួនឯងយកមកបង្ហោះ នៅទំព័រ «Instagram» កាល​ពី​ចុង​សប្ដាហ៍​កន្លងមកនេះ។ រូបថតនេះ បើឃើញភ្លាម វាហាក់ដូចជា មានលក្ខណៈ«អាសអាភាស» តែបើ​សម្លឹង​យូរ​បន្ដិច និងពិនិត្យឲ្យបានគ្រប់ជ្រុង នៃរូបថត គេនឹងយល់ផ្សេង ថា ចាស្ទីន កំពុងប្រាស្រ័យទាក់ទង ជា​មួយ​ធម្មជាតិ។

ប្រសិនជា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...