រងគ្រោះពីរដង បាក់ឆ្អឹងត្រគាក លែងដឹងមួយកំណាត់ខ្លួន
យុវជនកំសត់ឈ្មោះ រំដូល ដារា ជាកូនច្បងក្នុងគ្រួសារ បានឲ្យដឹងថា មូលហេតុដែលជំងឺរបស់លោក ឈានដល់ដំណាក់កាលនេះ ដោសារលោកជួបគ្រោះថ្នាក់ពីរលើក ទីមួយធ្លាក់ពីលើដើមដូង ទីពីរធ្លាក់ពីលើរទេះគោ។ លោករៀបរាប់ថា កាលពីលោកអាយុ២០ឆ្នាំ ព្រោះតែគ្រួសារ គ្មានថវិកាគ្រប់គ្រាន់ ខ្លួនបានទៅស៊ីឈ្នួល ឡើងបេះដូងឲ្យអ្នកជិតខាង ជារៀងមក មិនដែលមានបញ្ហាទេ។ តែថ្ងៃមួយ ពេលឡើងដល់ដើមដូង ដែលមានកំពស់ប្រមាណ ជា១០ម៉ែត រំដួល ដារា មានអាការៈវិលមុខ ក៏របូតដៃចេញពីធាងដូងធ្លាក់មក បណ្តាលឲ្យបាក់ចង្កេះ។ ភ្លាមៗនោះ ក្រុមគ្រួសារបានបញ្ជូន ដារា ទៅព្យាបាលនៅមន្ទីពេទ្យស្រុក ឯកភ្នំ។
បន្ទាប់ពីព្យាបាល អស់រយៈពេលប្រមាណជា១ឆ្នាំ សភាពជំងឺរបស់កូនច្បង ពីក្នុងបងប្អូន៤នាក់ (បីនាក់ទៀត សុទ្ធតែស្រី) ទទួលបានលទ្ធផលប្រសើរ ហើយបានបន្តការសិក្សាជំនាញ ខាងជួសជុលទូរស័ព្ទ នៅក្នុងខេត្តបាត់ដំបង។ តែអពមង្គល បានវិលត្រឡប់មករក ដារា វិញ នៅថ្ងៃមួយ ពេលដែល ដារ៉ា ទៅលេងផ្ទះ [...]