Posts in ‘ការរស់នៅប្រចាំថ្ងៃ’ Category

នៅ​ចំពោះ​ការ​ស្រែក​របស់​កូន រក​ម្ដាយ៖ «ពុក​ខុស​ហើយ​កូន»

នៅ​ចំពោះ​ការ​ស្រែក​របស់​កូន រក​ម្ដាយ៖ «ពុក​ខុស​ហើយ​កូន»

ជីវិតរបស់មនុស្ស «មានខ្ពស់ មានទាប» មិនប្រាកដថា អ្នកណាម្នាក់ អាចនៅជាអ្នកមានរហូត ឬមួយនៅជា​អ្នក​ក្ររហូតនោះទេ។ សំខាន់ឲ្យតែមនុស្សនោះ មានគំនិតច្បាស់លាស់ ក្នុងការធ្វើអ្វីមួយ ដោយមានគោលដៅ​ជាក់​លាក់ គ្មានបញ្ហាណា ដែលរកដំណោះស្រាយយ មិនបាននោះឡើយ។ តែអនិច្ចាបុរសម្នាក់នេះ បែរជាបានលើក​ឡើង ពីជីវិតរបស់ខ្លួនឲ្យដឹងថា តាំងពីមានប្រពន្ធច្រើន មានកូនជុំជិត រហូតដល់ជីវិត ប្រែក្លាយជាតែលតោល រស់នៅតែម្នាក់ឯងជាមួយកូន ព្រោះតែគំនិតមិនកើត។

បុរសដែលបានទម្លាយ រឿងជីវិតដ៏ជូរចត់របស់ខ្លួន ប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ មានឈ្មោះ ភោគ តឿ រស់​នៅភូមិដំណាក់ធំទី១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បច្ចុប្បន្នលោករស់នៅ ជាមួយកូន​ប្រុស​ពីរនាក់ ដែលជីវិរបស់លោក ស្ទើរតែក្លាយទៅជាអ្នកសុំទានទៅហើយ។ ពោល គឺលោកនៅសល់ការងារ តែ​មួយ​ប៉ុណ្ណោះ នោះគឺត្រូវដើរអូសរទេះអេតចាយ ដើម្បីលក់ដូរ បានប្រាក់បន្តិចបន្តួច [...]

សម្រេច​ចិត្ត​សម្លាប់​ខ្លួន ព្រោះ​​ជីវិត​ត្រូវ​រំខាន​ដោយ​វីដេអូ​មួយ

សម្រេច​ចិត្ត​សម្លាប់​ខ្លួន ព្រោះ​​ជីវិត​ត្រូវ​រំខាន​ដោយ​វីដេអូ​មួយ

បន្ទាប់ពីបញ្ចេញរូបនាង នៅក្នុងវីដេអូមួយ ដែលមានលក្ខណៈបណ្ដុះបង្អាប់ ហើយត្រូវបានបង្ហោះ ធ្វើឲ្យដឹងអស់ទាំង​មនុស្ស​ម្នា នៅក្នុងសង្កាត់របស់នាងនោះ យុវតីជំទង់អាយុ១៥ឆ្នាំមួយរូប  បានសម្រេចចិត្តធ្វើអត្តឃាត កាលពីយប់ថ្ងៃអង្គារ កន្លងមកនេះ ដោយបានលោតតាមបង្អួច ពីផ្ទះរបស់នាង ដែលស្ថិតនៅក្នុងក្រុង ស្តាំង (Stains នៃតំបន់ Seine-Saint-Denis) ភាគខាងជើង នៃតំបន់ជាយរដ្ឋធានី ប៉ារីស។ នេះបើតាមប្រភព ពីសមត្ថកិច្ចនគរបាលបារាំង បញ្ជាក់ប្រាប់​ទី​ភ្នាក់​ងារ សារព័ត៌មាន​បារាំង អាអេហ្វប៉េ។

ប្រភពនោះ បានថ្លែងបញ្ជាក់ថា យុវតីជំទង់ បានលោតតាមបង្អួច ពីផ្ទះរបស់នាង ដែលស្ថិតនៅជាន់ទី៤ នៃអាគារស្នាក់នៅ កណ្ដាលសង្កាត់មួយ សម្បូរទៅដោយមនុស្ស។ឪពុកម្ដាយ និងបងប្អូនប្រុស របស់យុវតី បានស្ថិតក្នុងផ្ទះនោះ នៅពេល​ដែល​ហេតុការណ៍កើតឡើង។ ប៉ុន្តែពួកគេ មិនបានចាប់អ្វីប្លែក នៅមុនពេលកើតហេតុ រហូតមកដល់ពេល ដែលឮស្នូរ បោក​ដ៏ខ្លាំងមួយ ទៅលើដី។

[...]
បណ្ដេញ​ចេញ​ពី​ការងារ​មុន​ថ្ងៃ​ចូល​ធ្វើ ព្រោះ​​សំណេរ​លើ​ហ្វេសប៊ុក

បណ្ដេញ​ចេញ​ពី​ការងារ​មុន​ថ្ងៃ​ចូល​ធ្វើ ព្រោះ​​សំណេរ​លើ​ហ្វេសប៊ុក

មិនមែនឲ្យតែ នៅលើហ្វេសប៊ុក ម្ចាស់គណនីអាចបង្ហោះអ្វី បានស្រេចនឹងចិត្តនោះទេ។ ជាពិសេស នៅពេលដែល​ការ​បង្ហោះ​នោះ អាចធ្វើឲ្យខ្លួនឯងរងទុក្ខមកវិញ។ តែ នាង ខេតលីន វ័ល (Kaitlyn Walls) អាយុ២៧ឆ្នាំ ទើបនឹងដឹងរឿងនេះ ក្នុង​ប៉ុន្មាន​ថ្ងៃ​នេះ​ប៉ុណ្ណោះ។

ស្ថានីយទូរទស្សន៍អាមេរិក CBS បានរាយការណ៍ថា ស្ត្រីវ័យក្មេងរូបនេះ ដែលមានកូនមួយ និងជាអ្នករស់នៅ ក្នុង​រដ្ឋ​តិចសាស សហរដ្ឋអាមេរិក បានបាត់បង់ការងាររបស់ខ្លួន នៅមុនពេល ដែលខ្លួនត្រូវចាប់ផ្ដើមការងារ នៅថ្ងៃដំបូង​ទៅ​ទៀត។ គ្រោះអាក្រក់នេះ បានកើតឡើង ដោយស្មានមិនដល់ បន្ទាប់ពីនាងរកបានការងារ នៅក្នុងទារកដ្ឋានមួយ និង​ក្រោយ​ពីនាង បានស្វែងរកការងារ ជាច្រើនខែកន្លងមកហើយ ដោយគ្មានបានលទ្ធផល ជាដុំកំភួននោះ។

ប៉ុន្តែការ​រមាស់​ដៃ ផ្ទៃមិនឆ្អែតរបស់នាង បាននាំរឿងនេះមកឲ្យនាង។ នៅលើជញ្ជាំងហ្វេសប៊ុក នៃគណនី​ហ្វេសប៊ុក​ផ្ទាល់ខ្លួន នាង ខេតលីន វ័ល បានសរសេរថា៖ [...]

ក្រុង វឺនីសប៊ិច ស្នើរ​សិទ្ធិ​លែង​«សុដន់» នៅ​លើ​វាល​ខ្សាច់

ក្រុង វឺនីសប៊ិច ស្នើរ​សិទ្ធិ​លែង​«សុដន់» នៅ​លើ​វាល​ខ្សាច់

ក្រុមប្រឹក្សាក្រុង វើនីសប៊ិច នៅក្នុងរដ្ឋកាលីហ្វ័នី (ភាគខាងលិចនៃសហរដ្ឋអាមេរិក) បានបោះឆ្នោតសម្រេច កាលពីថ្ងៃ​អង្គារនេះ អនុញ្ញាតឲ្យស្ត្រី អាចលែងដើមទ្រូង បង្ហាញសុដន់របស់ពួកគេ បាននៅលើឆ្នេរដ៏ល្បី នៃទីក្រុងមួយនេះ ដែល​សម្បូរទៅដល់ទេសចរណ៍។

ព្រោះស្ត្រីក៏មានសិទ្ធិដូចបុរស!

ការបោះឆ្នោតនេះ ត្រូវបានប្រកាសឲ្យដឹង នៅលើគេហទំព័ររបស់ក្រុមប្រឹក្សាក្រុង ប៉ុន្តែត្រូវមានការយល់ព្រម ពីក្រុម​ប្រឹក្សា​ក្រុង ឡូសអេនជឺឡេស បន្តទៀត ដែលកន្លងមក ក្រុង ឡូសអេនជឺឡេស បានបដិសេធ និងហាមប្រាម មិនឲ្យ​ធ្វើ​បែប​នេះឡើយ។ នៅក្នុងការសម្រេចកាលពីថ្ងៃអង្គារនេះ ក្រុមប្រឹក្សាក្រុង វឹនីសប៊ិច​ បានបង្ហាញពីអំណះអំណាង​របស់​ខ្លួនថា ឆ្នេរខ្សាច់របស់ខ្លួន «ត្រូវបានស្ថាបនា និងកកើតឡើង យកគំរូតាមវប្បធម៌អ៊ឺរ៉ុប នៃទីក្រុង វើនីស របស់ប្រទេស​អ៊ីតាលី»។

«ខណៈពេលដែល ការងូតទឹកសំដិលខ្លួន ព្រលែងសុដន់ គឺជារឿងធម្មតា [...]

ធ្វើ​ដូច​ម្ដេច​ដើម្បី​បក​សំបក​ស៊ុត​ស្ងោរ​ឆ្អិន ឲ្យ​បាន​ឆាប់​បំផុត?

បើគ្រាន់តែបកសម្បកស៊ុត ដូចជាមិនមានអ្វីពិបាកទេ។ តែបើចង់បកវាឲ្យលឿន ត្រឹមតែរយៈពេលយ៉ាងយូរ ១០វិនាទី ចាំបាច់គេត្រូវមានបច្ចេកទេសមួយ។ ហើយវិធីសាស្ត្រនេះ បានបញ្ជៀស មិនឲ្យការរបកសម្បកនោះ មិនឲ្យដោយ​ទាំង​សាច់ស៊ុតពណ៌ស មកជាមួយ និងជួយបញ្ជៀស ការក្ដៅរលាកដៃ ដែលបានកាន់ស៊ុតនេះ ដោយផ្ទាល់នោះផង។

អ្វីដែលលោកអ្នកត្រូវការ មាន៖ ស៊ុតស្ងោរឆ្អិនរួចជាស្រេច កែវទឹកមួយ ទឹក និងដៃលោកអ្នក។ រីឯវិធីសាស្ត្រវិញ លោក​អ្នក​គ្រាន់តែដាក់ស៊ុត ក្នុងកែវដែលមានទឹកក្នុងនោះរួចជាស្រេច យកបាតដៃបិទមាត់កែវ បន្ទាប់មកក្រឡុកវាឲ្យខ្លាំង។ ត្រឹម​តែ​១០​វិនាទី​យ៉ាងយូរ សម្បកស៊ុតបានរបើកមកឯង ហើយលោកអ្នក អាចទាញវាចេញមក យ៉ាងងាយជាទីបំផុត។

នេះជាវីដេអូមួយទៀត ដែលបង្ហាញពីរបៀបដូចគ្នានេះ តែធ្វើទៅលើស៊ុតចំនួន៥ ក្នុងពេលតែមួយ៖