Posts in ‘ការរស់នៅប្រចាំថ្ងៃ’ Category

សំឡី​អនាម័យ​ស្ត្រី​មាន​សារជាតិ «ចាហួយ» បង្ក​ការ​ព្រួួយ​បារម្ភ?

សំឡី​អនាម័យ​ស្ត្រី​មាន​សារជាតិ «ចាហួយ» បង្ក​ការ​ព្រួួយ​បារម្ភ?

ការបែកធ្លាយវីដេអូឃ្លីបបែបនេះ បានកើតមានម្តងរួចមក នាពេលកន្លងមក តែត្រូវបានតំណាងក្រុមហ៊ុន សំឡី​អនាម័យ «MiMi»ធ្វើការស្រាយ ពីបញ្ហាទាំងអស់នេះ។ ប៉ុន្តែបណ្ដាអ្នកប្រើប្រាស់ នៅតែមានការព្រួយ​បារម្ភ​ទៀត បើទោះជាមាន ការបកស្រាយនោះក៏ដោយ។ ជាពិសេស ការព្រួយបារម្ភ បានកើនឡើងកាន់តែខ្លាំង បន្ទាប់​ពីស្រ្តីម្ចាស់គណនីហ្វេសប៊ុកម្នាក់ ដាក់ឈ្មោះខ្លួនឯងថា «So Theara» បានយកសំឡីអនាម័យម៉ាក MiMi មួយ និងប្រៀបធៀប ជាមួយសំឡីអនាម័យមួយទៀត ម៉ាក Sofy ដោយយកមកពិសោធន៍ ដាក់សំឡី​ទាំងពីរត្រាំ​ទឹក។ បន្តិចក្រោយមក សំឡីអានាម័យ MiMi មានសភាពហើម និងមានចេញ ជាលក្ខណៈចាហួយ​ម្យ៉ាងប៉ោងធំ ចំណែកឯសំឡី Sofy នៅលក្ខណៈធម្មតា ធ្វើឲ្យអ្នកពិសោធ និងអ្នកប្រើប្រាស់ កើតចម្ងល់ថា វត្ថុ​ធាតុដើមទាំងនោះ វាជាអ្វី?

បើតាមការបកស្រាយ របស់តំណាងក្រុមហ៊ុន សំឡីអនាម័យខាងលើ បានបញ្ជាក់ នាពេលកន្លងមក ទៅកាន់​សារធារណៈជនថា៖ «ការជ្រើសរើសវត្ថុធាតុដើមមកប្រើ [...]

ជន​ជាប់​ចោទ​យំ ព្រោះ​ដឹង​ថា​ចៅក្រម​កាត់​ក្ដី ជា​«អតីត​មិត្ត​រួម​ថ្នាក់»

ចៅក្រមកាត់សេចក្ដី អ្នកស្រី មីនឌី គ្លាស៊័រ (Mindy Glazer) ត្រូវប្រកាសសាលក្រមមួយ ដើម្បីសម្រេចទោស ទៅលើបទល្មើស គាស់ផ្ទះលួចទ្រព្យសម្បត្តិមួយ នៅក្រុងមីអាមី (រដ្ឋផ្លរីដា សហរដ្ឋអាមេរិក)។ ផ្ទុយទៅវិញ ជនជាប់ចោទ បែរ​ជា​ទទួលបាន នូវការសាកសួរមួយ ដែលខ្លួនមិនដែល​នឹកស្មានដល់ ពីសំណាក់ចៅក្រមខាងលើទៅវិញ។

អ្នកស្រី គ្លាស៊័រ បានសម្លឹងជនជាប់ចោទ ដោយក្រសែរមុត ហើយលើកជាសំនួរឡើងថា៖ «តើយើងដូចជាធ្លាប់ ជាមិត្តភ័ក្រជិតដិត កាលនៅសាលារៀនឬ?» សំនួរដែលធ្វើឲ្យ អាតៀ ប៊ូធ (Arthur Booth) បានរមៀលទឹកភ្នែកចុះ ជាមួយ​នឹង​សំដី​ឧទានឡើងតិចៗថា៖ «ឱ ព្រះជាម្ចាស់... ឱ ព្រះអើយ...»។

បើទោះជាអ្នកស្រី មីនឌី គ្លាស៊័រ មិនទទួលបានចម្លើយ ពីជនជាប់ចោទមកវិញ តែអ្នកស្រីខ្លួនឯងយល់ច្បាស់​ណាស់ ពីអ្វីដែលកំពុងកើតឡើង នៅចំពោះមុខ។ អ្នកស្រីបានថ្លែងឡើងទៀត ទាំងក្រៀមក្រំថា៖ «ខ្ញុំតែងតែ​សួរខ្លួនឯងថា [...]

ភ្លេច​ឆ្កែ​នៅ​ក្នុង​ឡាន​​កណ្ដាល​ថ្ងៃ​ក្ដៅ... ត្រឡប់​មក​វិញ ហួស​ពេល!

ហេតុការណ៍ បានទាក់ទាញឲ្យប្រព័ន្ធផ្សព្វផ្សាយ ពាសពេញប្រទេសអេស្ប៉ាញ យកមកចុះផ្សាយ យ៉ាង​ទ្រហឹង​អឺងអាប់ ជាពិសេស បានយកវីដេអូខាងលើនេះ យកទៅផ្សាយបន្តថែមទៀត។ គ្រួសារជាតិបារាំង​មួយ បាន​ធ្វើដំណើរទៅចូលរួម ក្នុងអាពាហ៍ពិពាហ៍ របស់មិត្តភ័ក្រ ហើយបានឈប់ចូល ទៅក្នុងហាង​លក់គ្រឿង សង្ហារឹម​មួយ​កន្លែង នៅតាមដងផ្លូវ ដើម្បីទិញអំណោយ សម្រាប់ពិធីមង្គលការនោះ។

ប៉ុន្តែរឿងដែលអាណោចអាធម បានកើតឡើង ដែលមិននឹកស្មានដល់។ គ្រួសារដែលមានគ្នាពីរនាក់នេះ បាន​ចូលទៅទិញអំណោយ ដោយ​ប្រើ​រយៈពេល រហូតដល់ទៅ ៤ម៉ោង និងបានទុក (ឬភ្លេច) ឲ្យសុនខ​ជំទង់​មួយ​ក្បាល អាយុ១៤ខែ ដែលជិះមក​ជា​មួយ នៅជាប់ក្នុងរថយន្ដ ចតចោលបិទកញ្ចក់ជិត ទាំងកណ្ដាល​ថ្ងៃ​ចេស។

ភ្នាក់ងារនគរបាលមួយរូប បានធ្វើអន្តរាគមន៍ នៅពេលនោះ ដោយបានគោះបំបែកកញ្ចក់រថយន្ដ ហើយ​បាន​យកទឹក មកចាក់ពីលើ និងបញ្ច្រកចូលមាត់ឆ្កែ។ ដូចនៅក្នុងវីដេអូ គេឃើញមនុស្សជាច្រើននាក់ បាន​ស្រក់​ទឹក​ភ្នែក [...]

កូកាកូឡា អាច​សំអាត​បង្គន់​បាន! ធ្វើ​យ៉ាង​ម៉េច​ទៅ?

លោកអ្នកប្រាកដជាដឹងហើយថា បើបង្គន់លោកអ្នកប្រលាក់ ឬគគ្រិចនោះ តើវាមានមូលហេតុអ្វី។ ប៉ុន្តែអ្វី​ដែល​ត្រូវឆ្ងល់នោះ ថាតើគេមានវិធីអ្វី ដើម្បីកំចាត់ភាពកខ្វក់ទាំងនេះ ឲ្យបានយ៉ាងមានប្រសិទ្ធិភាព និងយ៉ាង​ឆាប់​រហ័សបំផុត។ នៅក្នុងវីដេអូមួយ របស់សារព័ត៌មានអាមេរិក «The San Francisco Globe» ដែល​ជំនាញ​ខាង​រឿងប្លែក ចម្លែកប្រចាំថ្ងៃនោះ នឹងប្រាប់ឲ្យយើងដឹង ពីវិធីនេះ។

ផលិតផលដែលចាំបាច់ សម្រាប់យកមក លាងសម្អាតចានបង្គន់នេះ មិនមែនធ្លាក់ចុះពីលើមេឃទេ តែគឺជា​ទឹកភេសជ្ជៈ កូកាកូឡា ដែលយើងតែងទិញផឹក រាល់ថ្ងៃ។ សូមទស្សនាវីដេអូខាងលើ (ឬទស្សនាម្ដងទៀតទៅ បើទស្សនាហើយ ) ដែលបង្ហាញលោកអ្នកយ៉ាងច្បាស់។ នៅទីបញ្ចប់ លោកអ្នកគ្រាន់តែចុចទឹក ឲ្យហូរនាំ​ភាពស្មោគរោគចេញទៅ ជាការស្រេច។

បើលោកអ្នកទុកទឹក កូកាកូឡា ឲ្យនៅធ្វើប្រតិកម្មបានយូរបន្តិច នឹងកាន់តែប្រសើរ។ [...]

និស្សិត​សកម្ម​ជន​កាពារ​ព្រៃ​អារ៉ែង រង​ការ​ព្យួ​ការសិក្សា​ពី​សាលា

និស្សិត​សកម្ម​ជន​កាពារ​ព្រៃ​អារ៉ែង រង​ការ​ព្យួ​ការសិក្សា​ពី​សាលា

អស់រយៈពេលជិត១ឆ្នាំហើយ គិតចាប់តាំង ពីថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ២០១៤ ដែលយុវជនពីរនាក់ បានត្រូវ​កង​កម្លាំងសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីក្រុមហ៊ុន ស៊ិនូហាយដ្រូ (SINOHYDRO) និងអាជ្ញាធរព្យាយាម ចូលទៅកាន់​តំបន់អារ៉ែង។ ជុំ ហួត និង ជុំ ហួរ ដែលជានិស្សិតមកពីខេត្តបាត់ដំបង រៀនឆ្នាំទី២ និងទី៣ ផ្នែកអក្សរសាស្រ្ត​អង់គ្លេស  នៅមហាវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) បានត្រូវមហាវិទ្យាល័យនេះ ព្យួការសិក្សារយៈ​ពេល​៧ខែ និងពិន័យជាប្រាក់ ជាង២០០ដុល្លា រួមទាំងការប្រលងសងឡើងវិញ។ មូលហេតុ ដោយសារអ្នកទាំងពីរ ជាប់មមាញឹក ក្នុងការចូលរួមសកម្មភាព ជាមួយក្រុមចលនាមាតាធម្មជាតិ នៅតំបន់អារ៉ែង។

យុវជន ជុំ ហួត ដែលជាប្អួន បានប្រាប់ឲ្យទស្សនាវដ្តីមនោរម្យ.អាំងហ្វូឲ្យដឹង នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ​២០១៥​នេះថា សាលារបស់យុវជនហាក់លំអៀងណាស់ ព្រោះមាននិស្សិតមួយក្រុមផ្សេងទៀត ដែលគេ​ស្គាល់​ថា ជាក្រុម«និស្សិតសម្តេចតេជោ» [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...