អង់គ្លេសហាមផ្សាយ វីដេអូពាណិជ្ជកម្មនេះ ព្រោះ«ដោះ»និង«គូទ»
មិនមែនឲ្យតែនៅបស្ចឹមលោក រឿងស្រាតបញ្ចេញ«ដោះ ឬគូទ» សុទ្ធតែត្រូវបានស្វាគមន៍ ទាំងអស់នោះទេ។ ជាពិសេសវីដេអូ នៃការថតផ្សាយពាណិជ្ជកម្ម ឲ្យទូរស័ព្ទដៃយីហោ Kazam របស់អង់គ្លេសមួយនេះ ចង់បង្ហាញពីភាពស៊ិចស៊ី របស់តួសម្ដែង ជាការទាក់ទាញ មុននឹងឈានទៅបង្ហាញ ផលិតផលទូរស័ព្ទដៃ។ តែសម្រាប់អ្នកទស្សនា និងអាជ្ញាធរអង់គ្លេសវិញ វាមានលក្ខណៈត្រេកត្រអាល ខាងផ្លូវភេទ ដែលជាហេតុធ្វើឲ្យវីដេអូនេះ ត្រូវបានហាមឃាត់ មិនឲ្យផ្សាយជាសាធារណៈ កាលពីថ្ងៃពុធសប្ដាហ៍មុន។
នៅក្នុងវីដេអូ គេឃើញរូបភាពទូរស័ព្ទ បានពន្លេចខ្លួនឡើង នៅ៤០វិនាទីក្រោយមក។ ប៉ុន្តែចាប់ពីវិនាទីទីមួយរហូតមក វីដេអូបានបង្ហាញតែពីរូបភាពស្ត្រីដ៏ស្អាត ស៊ិចស៊ីមួយរូប ស្លៀកពាក់តែអាវនិងខោទ្រនាប់ ដើរកាត់បន្ទប់ បង្ហាញរាងចុះឡើង... ហើយមិនត្រឹមតែប៉ុណ្ណឹង គេឃើញមានការថតពង្រីក ដាក់យ៉ាងពេញអេក្រង់ នូវសុដន់ទាំងគូរ ដ៏ទ្រលុកទ្រលន់... កំប៉េះគូទដ៏ស្រើបស្រាល... [...]