បារាំង៖ ទុកកូនតូចនៅតែឯងពេញមួយយប់ ដើម្បីទៅរាំ ជាប់ទោស១ខែ
ថែរក្សាកូន - ហេតុការណ៍នេះ បានកើតឡើងតាំងពីខែកុម្ភៈកន្លងទៅ។ នៅមុនមួយថ្ងៃ នៃបុណ្យខួបកំណើត៣ឆ្នាំ កូនស្រីតូចនេះ ត្រូវបានទុកចោលឲ្យនៅក្នុងផ្ទះតែឯង ពេញមួយយប់នៅក្នុងផ្ទះរបស់ខ្លួន។ អ្នកជិតខាងបានស្ដាប់លឺសម្លេងយំរបស់នាង ហើយបានរាយការណ៍ប្រាប់នគរបាល នៅវេលាម៉ោងប្រមាណជា៥ភ្លឺ។
នៅក្នុងសវនាការ ដែលបានធ្វើកាលពីថ្ងៃព្រហស្បត្តិ៍កន្លងមក ម្ដាយវ័យ២២ឆ្នាំ ដែលគ្មានការងារធ្វើរូបនេះ បានទទួលស្គាល់កំហុសរបស់ខ្លួន។ រដ្ឋអាជ្ញាបារាំងប្រចាំតំបន់ បានស្នើឲ្យចៅក្រមដាក់ទោស យ៉ាងហោចក៏ពីរខែក្នុងពន្ធនាគារ ប៉ុន្តែត្រូវបានព្យួរ ដើម្បីជាការព្រមាន និង«រំលឹកនាងជាម្ដាយនេះ ពីអ្វីដែលជាកតព្វកិច្ចរបស់ខ្លួន ក្នុងនាមអាណាព្យាបាល»។
រដ្ឋអាជ្ញាបានឲ្យដឹងទៀតថា៖ «នេះជាលើកទីមួយ ដែលនាងជាម្ដាយបានទុកកូនស្រីឲ្យនៅផ្ទះតែម្នាក់ឯង។ ហើយក្រៅពីនេះ [...]