Posts in ‘ពិភពលោក’ Category

បាត់​ដៃ​មួយ​ចំហៀង ព្រោះ​ល​លេង​ជា​មួយ... ខ្លា! (vdo)

បាត់​ដៃ​មួយ​ចំហៀង ព្រោះ​ល​លេង​ជា​មួយ... ខ្លា! (vdo)

កុមារអាយុ១១ឆ្នាំមួយរូប បានបាត់ដៃរបស់ខ្លួនមួយចំហៀង ដោយសារតែចង់លលេងជាមួយនឹងសត្វខ្លា ដែលគេ​ចិញ្ចឹមទុកនៅក្នុងសួនសត្វ។ ឪពុករបស់កុមារនេះ ទំនងជាបានជួយឲ្យកុមារឆ្លងរបងសុវត្ថិភាព ដើម្បីអាចចូលទៅ​ជិតសំណាញ់ ដែលស្ថិតនៅជាប់ជាមួយនឹងសត្វខ្លា។


សត្វខ្លា ដែលទុកសម្រាប់សម្ដែងសៀក។ (រូបជំនួស)

ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានស្វែងរកព្រឹត្តិការណ៍ដ៏កម្រៗ កើតមានពីគ្រប់ទីកន្លែងក្នុងលោក មកជូន​ប្រិយ​មិត្ត​អ្នកអានរបស់ខ្លួន។

គ្រោះថ្នាក់រន្ធត់ - អ្វីៗបានហួសអស់ទៅហើយ។ ការកំសាន្ដនៅសួនសត្វដើម្បីសប្បាយ តែបែរជាប្រែក្លាយជារឿង​ដ៏រន្ធត់ជាទីបំផុត សម្រាប់ជីវិតរបស់កុមារម្នាក់នេះ។ [...]

មនុស្ស​ស្និត​នឹង​រាជវង្ស​អង់គ្លេស ជាប់​ចោទ​ពី​បទ​រំលោភ​ក្មេង​ស្រី

មនុស្ស​ស្និត​នឹង​រាជវង្ស​អង់គ្លេស ជាប់​ចោទ​ពី​បទ​រំលោភ​ក្មេង​ស្រី

អតីតទីប្រឹក្សា របស់ព្រះអង្គម្ចាស់ហ្វីលីព (Philip) ស្វាមីរបស់ព្រះមហាក្សត្រី នៃប្រទេសអង់គ្លេស នឹងត្រូវចូលខ្លួន ទៅឲ្យតុលាការ​កាត់ទោស ចាប់ផ្ដើមពីថ្ងៃច័ន្ទស្អែកនេះទៅ។ បុរសចំណាស់រូបនេះ ត្រូវបានចោទប្រកាន់ ពីបទ​បំពារ​បំពាន លើរូបរាងកាយកុមារីអាយុ១២ឆ្នាំមួយរូប នៅពេលដែលលោកបានធ្វើការបម្រើព្រះញាតិវង្ស កាលពីដើម​ទស្សវត្តឆ្នាំ៧០។


ព្រះមហាក្សត្រីយ៉ានី អេលីហ្សាប៊ែត ទី២ នៃចក្រភពអង់គ្លេស។

សេពសន្ធវៈលើអនិតិជន - ប្រព័ន្ធយុត្តិធម៌នៅបស្ចឹមលោក ពិតជាមិនអាចត្រូវលេងសើចជាមួយបានទេ បើទោះ​ជាហេតុការណ៍ បានកន្លងទៅជិត៥០ឆ្នាំ ទៅហើយក្ដី។ លោក ប៊េនចាមេន ហើរមេន (Benjamin Herman) ដែល​ពេលនេះមានអាយុ៧៩ឆ្នាំ [...]

រក​ឃើញ​តួ​យន្ដហោះ​អាហ្សេរី ធ្លាក់​នៅ​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​ម៉ាលី

រក​ឃើញ​តួ​យន្ដហោះ​អាហ្សេរី ធ្លាក់​នៅ​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​ម៉ាលី

បើតាមប្រភពផ្លូវការ របស់ប្រទេសប៊ួគីណា ហ្វាសូ (Burkina Faso - អាហ្វ្រិក​កណ្ដាល) បានឲ្យដឹងថា តួយន្ដហោះ​របស់ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរអាហ្សេរី បានត្រូវរកឃើញហើយ នៅផ្នែកខាងត្បូង នៃប្រទេសម៉ាលី។


យន្ដហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរអាហ្សេរី។ (រូបថតក្រុមហ៊ុន)

ធ្លាក់យន្ដហោះ - ការតាមដាននៅគ្រប់ច្រកល្ហកទាំងអស់ នៅតែបន្តធ្វើនៅឡើយ ដើម្បីរកឲ្យឃើញតួយន្ដហោះនេះ បើទោះជាវាមានសភាពស្មុគ្រស្មាញខ្លាំងប៉ុណ្ណាក៏ដោយ។ ដោយឡែក មេបញ្ជាការកងពិសេស របស់ប្រធានាធិបតី​នៃ​ប្រទេសប៊ួគីណា ហ្វាសូ បានអះអាងនៅយប់ថ្ងៃព្រហស្បត្តិ៍នេះថា តួយន្ដហោះនៃជើងហោះហើរ AH 5017 ត្រូវបាន​រក​ឃើញធ្លាក់ នៅផ្នែកខាងត្បូងនៃប្រទេសម៉ាលី ក្បែរនឹងព្រំដែនម៉ាលី-ប៊ួគីណា [...]

យន្ដហោះ អាហ្សេរី ធ្លាក់​បោក​ខ្លួន នៅ​ក្បែរ​ព្រំដែន​ម៉ាលី-អាហ្សេរី

យន្ដហោះ អាហ្សេរី ធ្លាក់​បោក​ខ្លួន នៅ​ក្បែរ​ព្រំដែន​ម៉ាលី-អាហ្សេរី

អាជ្ញាធរដែនអាកាសរបស់ប្រទេសអាហ្សេរី ទើបនឹងអះអាងប្រាប់ទីភ្នាក់ងារ សារព័ត៌មាន រ៉យទ័រ ថា​យន្ដហោះ​បាន​ធ្លាក់ តែមិនបានបញ្ជាក់ថា ធ្លាក់នៅទីណា ឲ្យប្រាកដនៅឡើយ។ បើតាមនាយទាហារមួយរូប ដែលធ្វើការក្នុងកងទ័ព​អន្តរជាតិ របស់អង្គការសហប្រជាជាតិ បាននិយាយថា តំបន់ដែលយន្ដហោះធ្លាក់នោះ នៅរវាងក្រុង ហ្គាវ (Gao) និង​តាសាលី (Tassalit) នៅប្រទេសម៉ាលី។


យន្ដហោះប្រភេទ ម៉ាកដូណែល៨៣ ដែលក្រុមហ៊ុនមួយនៅអេស្ប៉ាញ ជួលទៅឲ្យក្រុមហ៊ុន អ៊ែរអាហ្សេរី។ (រូបថត​ក្រុមហ៊ុន)

ធ្លាក់យន្ដហោះ - លោក នាយករដ្ឋមន្ត្រីអាហ្សេរី បានប្រកាសតាមវិទ្យុក្នុងស្រុកថា៖ «យន្ដហោះបានបាត់ខ្លួន នៅ​ក្រុង ហ្គាវ ប្រទេសម៉ាលី នៅចំងាយប្រមាណជា ៥០០គីឡូម៉ែត្រ ពីព្រំដែនអាហ្សេរី-ម៉ាលី។ [...]

យន្ដហោះ​អាហ្សេរី បាន​បាត់​ខ្លួន​ក្នុង​លំហ​មេឃ​នៃ​ប្រទេស​ម៉ាលី

យន្ដហោះ​អាហ្សេរី បាន​បាត់​ខ្លួន​ក្នុង​លំហ​មេឃ​នៃ​ប្រទេស​ម៉ាលី

ហេតុការទាក់ទងនឹង គ្រោះថ្នាក់យន្ដហោះ កើតជាបន្តបន្ទាប់ មួយហើយមួយទៀត។ នៅព្រឹកថ្ងៃទី២៤ ខែកក្កដានេះ ក្រុមហ៊ុនអាកាសចរណ៍ជាតិ អាហ្សេរី បានប្រកាសថា យន្ដហោះរបស់ខ្លួនដែលមានមនុស្សជិះ១១០នាក់ បានបាត់​ពី​កញ្ចក់ត្រួតពិនិត្យរលកអាកាស នៅលើលំហមេឃរបស់ប្រទេស ម៉ាលី។ ការបាត់ខ្លួនដ៏ចម្លែកមួយទៀត ដែលគេ​សង្ស័យ​ថា មានជាប់ពាក់ព័ន្ធនឹងករណីភេវរកម្ម។


យន្ដហោះមួយគ្រៀង របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិ អាហ្សេរី។ (រូបថតជំនួស របស់ក្រុមហ៊ុន)

បាត់យន្ដហោះ - ក្រុមហ៊ុនអាកាសចរណ៍ជាតិ របស់ប្រទេសអាហ្សេរី ឈ្មោះ អ៊ែរអាហ្សេរី (Air Algérie) បាន​ប្រកាស​ឲ្យដឹង នៅថ្ងៃព្រហស្បត្តិ៍នេះថា បានបាត់ការទាក់ទង ជាមួយនឹងយន្ដហោះមួយរបស់ខ្លួន នៅ៥០នាទីក្រោយ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...